ពាក្យផ្សាយគំរូ
ដើម្បីរកសិស្សគម្ពីរថ្មី នៅថ្ងៃសៅរ៍ដំបូងក្នុងខែកញ្ញា
«មនុស្សខ្លះជឿថាផែនដីកើតឡើងដោយឯកឯង។ តើអ្នកគិតយ៉ាងណា? [ទុកឲ្យគាត់ឆ្លើយ] សូមកត់សម្គាល់ថាគម្ពីរចែងយ៉ាងណាអំពីផែនដី [សូមអាន អេសាយ ៤៥:១៨] សូមមើលភ័ស្តុតាងដែលបានបញ្ជាក់នៅទីនេះ ដែលនាំឲ្យមនុស្សជាច្រើនសន្និដ្ឋានថាផែនដីរបស់យើងគឺបានត្រូវគ្រោងបង្កើតដោយមានគោលបំណង»។ សូមបង្ហាញសំណួរទី១នៅខ្នងទស្សនាវដ្ដីប៉មយាម ខែកក្កដា–កញ្ញា។ សូមស្នើផ្ដល់ទស្សនាវដ្ដីនោះ ហើយណាត់ពេលទៅជួបម្ដងទៀត ដើម្បីពិគ្រោះសំណួរបន្ទាប់។
ទស្សនាវដ្ដីប៉មយាម ខែកក្កដា–កញ្ញា
«យើងមកលេង ដោយសារមនុស្សជាច្រើនដែលយើងជួបបានព្រួយបារម្ភជាខ្លាំងថាឥឡូវមនុស្សមើលរូបអាសអាភាសច្រើនឡើងៗ។ តើអ្នកគិតថាមនុស្សម្នាក់អាចលះចោលទម្លាប់មើលរូបអាសអាភាសបានយ៉ាងណា? [ទុកឲ្យគាត់ឆ្លើយ] សូមកត់សម្គាល់នូវឱវាទនេះ [សូមអាន ភីលីព ៤:៨] ទស្សនាវដ្ដីនេះមានយោបល់ល្អៗអំពីការផ្ដាច់ទម្លាប់មើលរូបអាសអាភាស»។