ពាក្យផ្សាយគំរូ
ដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ ដំបូងក្នុងខែកុម្ភៈ
«មនុស្សខ្លះជឿថាគម្ពីរជាសៀវភៅទំនាយដែលគួរឲ្យទុកចិត្ត។ អ្នកខ្លះទៀតគិតថា ក្នុងគម្ពីរមានទំនាយមិនច្បាស់លាស់ ដែលអាចបកស្រាយច្រើនយ៉ាងផ្សេងៗពីគ្នា។ តើលោកអ្នកគិតយ៉ាងណា?»។ ទុកឲ្យគេឆ្លើយ។ បន្ទាប់មកជូនម្ចាស់ផ្ទះនូវទស្សនាវដ្ដីប៉មយាម ខែកុម្ភៈ ហើយពិចារណាជាមួយគ្នាអំពីអត្ថបទក្រោមចំណងជើងតូចទី១ នៅទំព័រ៣១ ហើយយ៉ាងហោចណាស់អានបទគម្ពីរមួយ។ ស្នើផ្ដល់ទស្សនាវដ្ដី ហើយណាត់ពេលត្រឡប់ទៅជួបដើម្បីពិភាក្សាសំណួរបន្ទាប់។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា
«មនុស្សជាច្រើនមានអារម្មណ៍ថា គ្រោះមហន្តរាយធម្មជាតិគឺជាទណ្ឌកម្មដែលមកពីព្រះ។ តើលោកអ្នកគិតយ៉ាងណាអំពីរឿងនេះ? [ទុកឲ្យគេឆ្លើយ ហើយអាន យ៉ូហានទី១ ៥:១៩] ខគម្ពីរនេះបង្ហាញថា ព្រះមិនបានបង្កើតឲ្យមានស្ថានភាពដ៏ពិបាកដែលមាននៅក្នុងពិភពលោកនេះទេ តែក្នុងករណីភាគច្រើន គឺកើតឡើងដោយសត្រូវរបស់ព្រះវិញ។ [បង្ហាញទស្សនាវដ្ដី] បើលោកអ្នកចាប់អារម្មណ៍ចង់ដឹងថា តើសត្រូវនោះជាអ្នកណា ហើយតាមវិធីណាដែលព្រះនឹងបំបាត់ចោលមហន្តរាយទាំងអស់ នោះខ្ញុំរីករាយជូនទស្សនាវដ្ដីនេះដល់លោកអ្នក»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«យើងអាចរៀនមេរៀនជាច្រើនពីបុរសនិងស្ត្រីដ៏ល្បីល្បាញនៅក្នុងប្រវត្ដិសាស្ត្រ តើលោកអ្នកយល់ស្របឬទេ? [ទុកឲ្យគេឆ្លើយ] ខគម្ពីរនេះសំដៅទៅបុរសដ៏ល្បីល្បាញម្នាក់គឺជាបុរសតែមួយដែលគម្ពីរហៅថា‹សម្លាញ់របស់ព្រះ›។ [សូមអាន យ៉ាកុប ២:២៣] ទស្សនាវដ្ដីនេះពន្យល់មូលហេតុដែលព្រះចាត់ទុកគាត់ជាសម្លាញ់របស់លោក ហើយប្រាប់មេរៀនដែលយើងអាចរៀនអំពីគំរូរបស់អាប្រាហាំ»។