ពាក្យផ្សាយគំរូ
ដើម្បីរកសិស្សគម្ពីរថ្មីនៅថ្ងៃសៅរ៍ដំបូងក្នុងខែកុម្ភៈ
«មនុស្សជាច្រើនធ្លាប់ឮពីគម្ពីរនិងគិតថាគម្ពីរជាសៀវភៅណែនាំខាងសាសនា។ តើលោកអ្នកគិតយ៉ាងណាដែរ?»។ ទុកឲ្យគាត់ឆ្លើយ។ សូមអានជាមួយគ្នាពីសៀវភៅស្តើងដំណឹងល្អ មេរៀនទី៣ សំណួរទី៣ វគ្គ១ ហើយអានបទគម្ពីរដែលថា«សូមអាន»។ រួចមកស្នើសុំត្រឡប់ទៅជួបដើម្បីពិគ្រោះវគ្គបន្ទាប់។
ទស្សនាវដ្ដីប៉មយាម ខែមករា–មីនា
«តើលោកអ្នកគិតថាមនុស្សយើងអាចមានសុខភាពល្អ អាយុយឺនយូរ និងគ្មានទុក្ខវេទនាបានទេ? [ទុកឲ្យគាត់ឆ្លើយ] សូមកត់សម្គាល់អ្វីដែលព្រះជាអ្នកបង្កើតបានសន្យាក្នុងបទគម្ពីរទាំងនេះ [សូមអាន ការបើកបង្ហាញ ២១:៣-៥] ទស្សនាវដ្ដីនេះពន្យល់ថែមទៀតអំពីសេចក្ដីសន្យាទាំងនេះនិងមូលហេតុដែលយើងអាចជឿបាន»។ សូមបង្ហាញអត្ថបទនៅទំព័រ១១ ហើយស្នើផ្ដល់ទស្សនាវដ្ដី។