ពាក្យផ្សាយគំរូ
ដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូងក្នុងខែកុម្ភៈ
«មនុស្សស្ទើរតែទាំងអស់ចង់មានសុខភាពល្អនិងអាយុវែង។ បើអាចទៅរួច តើលោកអ្នកចង់រស់ជារៀងរហូតទេ? [ទុកឲ្យគេឆ្លើយ។ បន្ទាប់មកសូមអាន ការបើកបង្ហាញ ២១:៣, ៤ និងពីសៀវភៅព្រះគម្ពីរបង្រៀន ទំព័រ៦០ វគ្គ១៧] សៀវភៅនេះពន្យល់របៀបដែលយើងអាចទទួលជីវិតដែលគ្មានទីបញ្ចប់ និងអំពីជីវិតនៅពេលដែលសេចក្ដីសន្យានោះក្លាយជាការពិត»។
ទស្សនាវដ្ដីប៉មយាម ខែមករា–មីនា
«មនុស្សជាច្រើនជឿថា នៅថ្ងៃណាមួយផែនដីនឹងត្រូវបំផ្លាញ។ តើលោកអ្នកគិតយ៉ាងណា? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់នូវប្រសាសន៍របស់អ្នកបង្កើតផែនដីដែលបានរៀបរាប់ក្នុងគម្ពីរ។ [សូមអាន ទំនុកតម្កើង ១០៤:៥] ទស្សនាវដ្ដីនេះនឹងពន្យល់ប្រាប់អ្វីដែលនឹងកើតឡើងចំពោះផែនដី ហើយប្រាប់ចម្លើយអំពីសំណួរផ្សេងៗដែលទាក់ទងនឹងអនាគតរបស់មនុស្សជាតិ»។