«ចូរស្រឡាញ់បងប្អូនរួមជំនឿទាំងអស់គ្នា»
ពាក្យទាំងនេះបានត្រូវសរសេរដោយមានការដឹកនាំពីព្រះប្រហែលជា២.០០០ឆ្នាំមុន។ (១ពេ. ២:១៧) ប៉ុន្តែ នៅឥឡូវនេះយើងត្រូវធ្វើតាមពាក្យទាំងនោះជាងពេលមុនទៅទៀត! តើយើងអាចស្រឡាញ់បងប្អូនទូទាំងផែនដីយ៉ាងដូចម្ដេចបាន? ហើយក្នុងពិភពលោកដែលគ្មានសេចក្ដីស្រឡាញ់នេះ តើយើងអាចរក្សាក្ដីស្រឡាញ់របស់យើងយ៉ាងដូចម្ដេច? (ម៉ាថ. ២៤:១២) ពេលមើលវីឌីអូដែលមានចំណងជើងថាបងប្អូនរួមជំនឿទាំងអស់របស់យើង សូមឆ្លើយសំណួរដូចតទៅនេះ។
(១) តើពេលណា យើងក្លាយទៅជាសមាជិកភាតរភាពគ្រិស្តសាសនិកជាផ្លូវការ? (២) តើសកម្មភាពបីយ៉ាងអ្វីដែលយើងនិងបងប្អូនយើងកំពុងធ្វើ? (៣) តើតាមរបៀបណា បងប្អូនយើងតាំងចិត្តផ្សព្វផ្សាយ (ក) នៅតំបន់ស្ងាត់ជ្រងំអាឡាស្កា (ខ) នៅកំពង់ផែដ៏ធំក្នុងទ្វីបអឺរ៉ុប ហើយ(គ) នៅក្នុងព្រៃស្តុកនៃប្រទេសពេរូ? (៤) ហេតុអ្វីយើងមិនគួរគិតថាកិច្ចការផ្សព្វផ្សាយជាកិច្ចការធម្មតានោះទេ? (៥) សូមឲ្យឧទាហរណ៍អំពីរបៀបសាក្សីព្រះយេហូវ៉ាបានសម្រាលទុក្ខនិងគាំទ្រគ្នាទៅវិញទៅមក (ក) ក្រោយពីរញ្ជួយដី (ខ) ក្រោយពីព្យុះសង្ឃរា ហើយ(គ) ពេលមានសង្គ្រាមស៊ីវិល? (៦) តើតាមរបៀបណាខ្លះដែលយើងទាំងអស់គ្នាអាចបង្ហាញសញ្ញាសម្គាល់នៃភាតរភាពគ្រិស្តសាសនិក? (យ៉ូន. ១៣:៣៥) (៧) តើមានប្រយោជន៍អ្វីខ្លះពេលចូលរួមសាងសង់សាលប្រជុំរបស់យើង? (៨) តើតាមរបៀបណា បងប្អូនយើងនៅអឺរ៉ុបខាងកើត និងរុស្ស៊ីរក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ាពេលដែលកិច្ចការរបស់យើងត្រូវបានគេដាក់បម្រាម? (៩) តើសាក្សីជាច្រើននាក់ខំប្រឹងព្យាយាមយ៉ាងណាដើម្បីចូលរួមមហាសន្និបាត ហើយហេតុអ្វី? (១០) តើតាមរបៀបណាវីឌីអូនេះពង្រឹងការតាំងចិត្តរបស់អ្នកក្នុងការ (ក) គោរពប្រណិប័តន៍ព្រះយេហូវ៉ានៅកិច្ចប្រជុំដោយសាមគ្គីភាពជាមួយបងប្អូនរួមជំនឿ (ខ) ជួយអ្នកឯទៀតនៅពេលគាត់ត្រូវការជំនួយ និង(គ) ផ្សព្វផ្សាយយ៉ាងស្មោះត្រង់នៅពេលណា និងតាមរបៀបណាដែលអ្នកអាចធ្វើបាន? (១១) តើយើងអាចប្រើវីឌីអូនេះក្នុងកិច្ចបម្រើផ្សាយតាមរបៀបណា និងនៅពេលណា?
មូលហេតុចម្បងដែលយើងរួមចំណែកក្នុងភាតរភាពគ្រិស្តសាសនិកគឺយើងស្រឡាញ់ព្រះយេហូវ៉ា។ ដូច្នេះយើងចូលចិត្តរៀនអំពីលោកហើយក៏ចូលចិត្តបង្រៀនអ្នកឯទៀតអំពីលោកដែរ។ ហើយយើងស្រឡាញ់អ្នកដែលព្រះយេហូវ៉ាស្រឡាញ់។ នៅពេលយើងជួយពួកគាត់ពេលមានការពិបាក យើងមិនរំពឹងថាព្រះអរគុណយើងទេ។ ផ្ទុយទៅវិញ យើងអរគុណព្រះពីព្រោះបងប្អូនរួមជំនឿនេះគឺជាអំណោយមួយដែលមានតម្លៃពីលោក។ ពេលថ្ងៃចុងក្រោយនៃពិភពលោកនេះដែលគ្មានសេចក្ដីស្រឡាញ់កំពុងកន្លងទៅ សូមឲ្យយើងបន្តបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿទាំងអស់!