ពាក្យផ្សាយគំរូ
ដើម្បីរកសិស្សគម្ពីរថ្មី នៅថ្ងៃសៅរ៍ដំបូងក្នុងខែមិថុនា
«មនុស្សទាំងអស់ចង់បានសន្ដិភាព។ តើអ្នកគិតថាសន្ដិភាពដែលមនុស្សសង្ឃឹមថានឹងមាននៅផែនដីគឺគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះឬ? [ទុកឲ្យគេឆ្លើយ។ បន្ទាប់មកអាន ទំនុកតម្កើង ៤៦:៨, ៩] សៀវភៅនេះពិគ្រោះរបៀបដែលព្រះនឹងសម្រេចគោលបំណងរបស់លោកនិងនាំឲ្យផែនដីទាំងមូលមានសន្ដិភាព»។ សូមបង្ហាញរូបភាពនៅទំព័រ៣៩ ពីសៀវភៅព្រះគម្ពីរបង្រៀន ហើយពិចារណាវគ្គ១៧-២១ ក្នុងទំព័រ៣៧-៣៨។
ព្រះមានដំណឹងល្អសម្រាប់យើង!
«យើងកំពុងមកលេងក្រុមគ្រួសារនៅផ្លូវនេះដើម្បីចែកប្រាប់ព័ត៌មានដែលលើកទឹកចិត្តពីគម្ពីរ។ មនុស្សជាច្រើនដែលយើងបាននិយាយជាមួយឆ្ងល់ថា ហេតុអ្វីព្រះដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់អនុញ្ញាតឲ្យមានទុក្ខវេទនាច្រើនម្ល៉េះនៅលើពិភពលោកយើងនេះ។ តើអ្នកគិតថាទុក្ខវេទនានោះជាគោលបំណងដើមរបស់ព្រះសម្រាប់ផែនដីយើងឬ?»។ ទុកឲ្យគេឆ្លើយ។ បន្ទាប់មកបើកទៅមេរៀនទី៥ ហើយអាននិងពិគ្រោះពីរវគ្គដំបូង និងអានបទគម្ពីរដែលជាអក្សរទ្រេត។ សូមស្នើផ្ដល់សៀវភៅស្តើង ហើយរៀបចំត្រឡប់ទៅជួបដើម្បីពិចារណាសំណួរបន្ទាប់ជាអក្សរដិត។