ពាក្យផ្សាយគំរូ
ដើម្បីរកសិស្សគម្ពីរថ្មីនៅថ្ងៃសៅរ៍ដំបូងក្នុងខែមិថុនា
«ពេលមានរឿងខ្លោចផ្សាកើតឡើង មនុស្សជាច្រើនឆ្ងល់ថា តើព្រះពិតជាយកចិត្តទុកដាក់ចំពោះមនុស្ស ហើយឃើញទុក្ខវេទនារបស់ពួកគេឬទេ? តើអ្នកធ្លាប់ឆ្ងល់អំពីរឿងនោះទេ? [ទុកឲ្យគាត់ឆ្លើយ។ រួចមកសូមអាន ពេត្រុសទី១ ៥:៧] សៀវភៅនេះពន្យល់អំពីរបៀបដែលព្រះនឹងបំបាត់ទុក្ខវេទនារបស់មនុស្សជាតិទាំងស្រុង»។ សូមបង្ហាញសំណួរនៅដើមអត្ថបទ ក្នុងទំព័រ១២១ ពីសៀវភៅព្រះគម្ពីរបង្រៀន។
ទស្សនាវដ្ដីប៉មយាម ខែមេសា–មិថុនា
«ពេលអ្នកណាម្នាក់ដែលយើងស្រឡាញ់ស្លាប់ គឺជាការធម្មតាទេដែលយើងចង់ជួបគាត់ម្ដងទៀត មែនទេ? [ទុកឲ្យគាត់ឆ្លើយ] មនុស្សជាច្រើនបានទទួលការសម្រាលទុក្ខក្រោយពីអានសេចក្ដីសន្យាក្នុងគម្ពីរអំពីការប្រោសឲ្យរស់ឡើង។ [សូមអាន យ៉ូហាន ៥:២៨, ២៩] ទស្សនាវដ្ដីនេះពន្យល់អំពីមូលហេតុដែលយើងអាចជឿទៅលើសេចក្ដីសន្យានេះរបស់ព្រះដែលជាអ្នកបង្កើតមនុស្សជាតិ»។