ពាក្យផ្សាយគំរូ
ដើម្បីរកសិស្សគម្ពីរថ្មីនៅថ្ងៃសៅរ៍ដំបូងក្នុងខែតុលា
«នៅរដូវភ្ជុំបិណ្ឌ មនុស្សជាច្រើនគិតទៅដល់បងប្អូនសាច់ញាតិជាទីស្រឡាញ់ដែលបានស្លាប់ទៅ។ ចំណែកអ្នកខ្លះទៀតប្រហែលជាខ្លាចមនុស្សស្លាប់។ តើលោកអ្នកគិតថាយើងអាចដឹងអំពីអ្វីដែលពិតជាកើតឡើងចំពោះមនុស្សស្លាប់ទេ? [ទុកឲ្យគាត់ឆ្លើយ។ រួចមកអាន សាស្ដា ៩:៥] សៀវភៅស្តើងនេះពន្យល់យើងអំពីមូលហេតុដែលយើងមិនចាំបាច់ខ្លាចមនុស្សដែលបានស្លាប់ទៅហើយទេ ហើយក៏ពន្យល់អំពីសេចក្ដីសង្ឃឹមដែលថាមនុស្សស្លាប់នឹងរស់ម្ដងទៀត»។ ក្រោយមក សូមស្នើផ្ដល់សៀវភៅស្តើងវិញ្ញាណនៃមនុស្សស្លាប់។
ទស្សនាវដ្ដីប៉មយាម ខែតុលា–ធ្នូ
«យើងមកលេងទីនេះ ដោយសារមនុស្សជាច្រើនក្នុងតំបន់យើងឆ្ងល់ថា ហេតុអ្វីព្រះអនុញ្ញាតឲ្យមានទុក្ខវេទនាច្រើនម្ល៉េះ? តើអ្នកធ្លាប់ឆ្ងល់អំពីរឿងនេះទេ? [ទុកឲ្យគាត់ឆ្លើយ] គួរឲ្យចាប់អារម្មណ៍ណាស់ គម្ពីរសន្យាថានឹងមានពេលមួយដែលទុក្ខព្រួយ ហើយការឈឺចាប់នឹងលែងមានទៀត។ [សូមអាន ការបើកបង្ហាញ ២១:៤] ទស្សនាវដ្ដីនេះពន្យល់អំពីមូលហេតុដ៏សំខាន់ប្រាំយ៉ាងដែលនាំឲ្យមានទុក្ខវេទនាច្រើនដូច្នេះ ហើយក៏បង្ហាញអ្វីដែលគម្ពីរចែងស្តីអំពីរបៀបដែលព្រះនឹងបំបាត់ចោលទុក្ខវេទនាទាំងអស់ដែរ»។