ពាក្យផ្សាយគំរូ
ដើម្បីរកសិស្សគម្ពីរថ្មីនៅថ្ងៃសៅរ៍ដំបូងក្នុងខែតុលា
«យើងមកលេង ដោយសារអ្នករស់នៅតំបន់យើងនិយាយអំពីការគ្រប់គ្រងល្អ។ តើអ្នកគិតថាមានរដ្ឋាភិបាលណាមួយដែលមានសមត្ថភាពបំបាត់ចោលបញ្ហាដ៏ពិបាក ដូចជាអំពើហិង្សា និងអំពើអយុត្ដិធម៌ឬទេ?»។ ទុកឲ្យគាត់ឆ្លើយ។ សូមប្រាប់ម្ចាស់ផ្ទះអំពីសេចក្ដីអធិដ្ឋានរបស់លោកម្ចាស់ ដែលលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានសុំឲ្យរដ្ឋាភិបាលឬរាជាណាចក្ររបស់ព្រះបានមកដល់។ សូមបង្ហាញខ្នងទស្សនាវដ្ដីប៉មយាម ខែតុលា–ធ្នូ ហើយពិគ្រោះជាមួយគាត់នូវព័ត៌មានក្រោមសំណួរទី១ និងយ៉ាងហោចណាស់អានបទគម្ពីរមួយដែលថាសូមអាន។ សូមស្នើផ្ដល់ទស្សនាវដ្ដីនោះ ហើយណាត់ពេលទៅជួបម្ដងទៀត ដើម្បីពិគ្រោះសំណួរបន្ទាប់។
ទស្សនាវដ្ដីប៉មយាម ខែតុលា–ធ្នូ
«យើងមកលេង ដើម្បីនិយាយជាមួយអ្នកជិតខាងអំពីសេចក្ដីអធិដ្ឋានដ៏ល្បីដែលលោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោក។ [សូមអាន ម៉ាថាយ ៦:៩, ១០] តើអ្នកធ្លាប់ស្ដាប់សេចក្ដីបង្រៀនដែលស្រួលយល់ស្តីអំពីរាជាណាចក្រព្រះ និងអំពីមូលហេតុដែលលោកយេស៊ូបានលើកបញ្ជាក់ច្រើនម្ល៉េះអំពីរឿងនោះឬទេ? [ទុកឲ្យគាត់ឆ្លើយ] ទស្សនាវដ្ដីនេះប្រាប់អំពីអ្វីដែលគម្ពីរចែងអំពីរាជាណាចក្រព្រះ រួមទាំងពរដ៏អស្ចារ្យដែលរាជាណាចក្រនោះនាំឲ្យមានមកលើផែនដី»។