បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/១៣ ទំ. ៧
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០១៣ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ការពិភាក្សាបញ្ចប់ជាមួយនឹងបុគ្គលដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • អ្នកបម្រើព្រះប្រកាសដំណឹងល្អ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • សេចក្ដីពន្យល់បន្ថែម
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ចៀមរបស់ព្រះយេហូវ៉ាត្រូវការមើលថែរក្សាដ៏ថ្នាក់ថ្នម
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
២០១៣ កិច្ចបម្រើព្រះ
km ៧/១៣ ទំ. ៧

ប្រអប់​សំណួរ

◼ មុន​អ្នក​ផ្សាយ​អាច​ទទួល​ការ​អនុញ្ញាត​ឲ្យ​ជ្រមុជ​ទឹក តើ​គាត់​គួរ​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ​ដល់​កម្រិត​ណា?

ការ​ជ្រមុជ​ទឹក​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​ដែល​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ។ ដូច្នេះ មុន​នឹង​បុគ្គល​ម្នាក់​ទទួល​ការ​អនុញ្ញាត​ឲ្យ​ជ្រមុជ​ទឹក គាត់​ត្រូវ​មាន​ការ​យល់​ដឹង​មួយ​កម្រិត​ស្តី​អំពី​អ្វី​ដែល​ព្រះ​តម្រូវ​ពី​គាត់។ បន្ថែម​ទៅ​ទៀត គាត់​គួរ​បង្ហាញ​ថា​ខ្លួន​បាន​តាំង​ចិត្ត​រួច​ហើយ ដើម្បី​រស់​នៅ​ស្រប​តាម​អ្វី​ដែល​ព្រះ​តម្រូវ។

គ្រិស្ត​សាសនិក​បាន​ត្រូវ​បង្គាប់​កុំ​ឲ្យ​គេច​វេះ​ពី​ការ​ប្រជុំ​គ្នា ដូច្នេះ​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​គួរ​បង្ហាញ​ចិត្ត​ខ្នះខ្នែង​ដោយ​ចូល​រួម​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ជំនុំ។ (​ហេ. ១០:២៤, ២៥​) ជា​ធម្មតា គាត់​គួរ​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ​ដោយ​លើក​ដៃ​ឆ្លើយ​ផង​ដែរ។ គាត់​ទំនង​ជា​បាន​ចុះ​ឈ្មោះ​ក្នុង​សាលា​កិច្ច​បម្រើ​ផ្សាយ​ហើយ តែ​នេះ​មិន​មែន​ជា​តម្រូវ​ការ​ទេ។

បន្ថែម​ទៅ​ទៀត ដោយ​សារ​គ្រិស្ត​សាសនិក​បាន​ទទួល​ភារកិច្ច​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​និង​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​គួរ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​ទៀង​ទាត់ មុន​គាត់​ទទួល​ការ​ជ្រមុជ​ទឹក។ (​ម៉ាថ. ២៤:១៤; ២៨:១៩, ២០​) តើ​គាត់​គួរ​ផ្សព្វ​ផ្សាយ​ប៉ុន្មាន​ខែ មុន​គាត់​អាច​ទទួល​ការ​ជ្រមុជ​ទឹក? ជា​ការ​ល្អ​ដែល​គាត់​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​បង្ហាញ​ថា គាត់​បាន​តាំង​ចិត្ត​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ខ្នះខ្នែង​និង​ទៀង​ទាត់​ពី​មួយ​ខែ​ទៅ​មួយ​ខែ។ (​ទំនុក. ៧៨:៣៧​) ប៉ុន្តែ មិន​ចាំ​បាច់​ទុក​ពេល​យូរ​ទេ។ ចន្លោះ​ពេល​ដែល​គាត់​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ ដល់​ពេល​គាត់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក ប្រហែល​មាន​រយៈ​ពេល​តែ​ប៉ុន្មាន​ខែ​ក៏​បាន។ តើ​គាត់​គួរ​ផ្សព្វ​ផ្សាយ​ប៉ុន្មាន​ម៉ោង? គ្មាន​ច្បាប់​តឹងរ៉ឹង​ទេ។ អ្នក​ចាស់​ទុំ​គួរ​គិត​អំពី​កាលៈទេសៈ​របស់​អ្នក​ផ្សាយ​ម្នាក់​ៗ ហើយ​គួរ​មាន​គំនិត​សម​ហេតុ​ផល​និង​មាន​តុល្យ​ភាព។—លូក. ២១:១​-​៤

អ្នក​ចាស់​ទុំ (​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​បើ​ក្រុម​ជំនុំ​នោះ​មិន​មាន​អ្នក​ចាស់​ទុំ​គ្រប់​គ្រាន់​) ដែល​ជួប​ជា​មួយ​អ្នក​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​គួរ​ចាំ​ថា បុគ្គល​ម្នាក់​ៗ​គឺ​ខុស​ៗ​គ្នា ហើយ​ពួក​គាត់​គួរ​យោគ​យល់​ចំពោះ​អ្នក​នោះ​ថា​តើ​គាត់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ឬ​មិន​បាន។ ពួក​អ្នក​ចាស់​ទុំ​នឹង​តម្រូវ​ឲ្យ​បុគ្គល​នោះ​មាន​បំណង​ចិត្ត​ចង់​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង ហើយ​គាត់​ត្រូវ​បង្ហាញ​ថា​ការ​រួម​ចំណែក​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា​និង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ គឺជា​ឯកសិទ្ធិ​ដ៏​មាន​តម្លៃ​ចំពោះ​គាត់។ អ្នក​ចាស់​ទុំ​ទទួល​ស្គាល់​ថា បុគ្គល​នោះ​មិន​ទាន់​មាន​ភាព​ចាស់​ទុំ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ទេ ហើយ​គាត់​ក៏​មិន​ទាន់​មាន​សមត្ថភាព​ដូច​អ្នក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដែល​មាន​បទ​ពិសោធន៍​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ បើ​អ្នក​ចាស់​ទុំ​សម្រេច​ថា​អ្នក​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​នោះ មិន​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ទេ ពួក​គាត់​គួរ​បង្ហាញ​មូលហេតុ​ពី​បទ​គម្ពីរ​ស្តី​អំពី​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​ដោយ​ចិត្ត​សប្បុរស ហើយ​ជួយ​បុគ្គល​នោះ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក