ចូរជួយពួកគាត់«តាំងខ្លួនឲ្យមាំមួនឡើងក្នុងជំនឿ»
យើងមានចិត្តរីករាយណាស់ដោយឃើញថាព្រះយេហូវ៉ាកំពុងឲ្យពរក្នុងការប្រមូលមនុស្ស។ ជារៀងរាល់ឆ្នាំមានមនុស្សជាង២៥០.០០០នាក់បានទទួលការជ្រមុជទឹក។ (ចោ. ២៨:២) ក្រោយពីអ្នកផ្សាយជួយសិស្សគម្ពីរឲ្យទទួលការជ្រមុជទឹកហើយ អ្នកផ្សាយទំនងជាចង់ឈប់បង្រៀនសិស្សនោះទៀត ហើយផ្ដោតអារម្មណ៍ទៅលើការជួយអ្នកឯទៀតវិញ។ សិស្សក៏ប្រហែលជាចង់ឈប់រៀនគម្ពីរដែរ ដើម្បីមានពេលច្រើនជាងក្នុងកិច្ចបម្រើផ្សាយ។ ទោះជាយ៉ាងនោះក៏ដោយ ជាការសំខាន់ដែលសិស្សគម្ពីរត្រូវមានគ្រឹះរឹងមាំក្នុងសេចក្ដីពិត។ ពួកគាត់ត្រូវ«ចាក់ឫស»ក្នុងគ្រិស្ត ហើយ«តាំងខ្លួនឲ្យមាំមួនឡើងក្នុងជំនឿ»។ (កូឡ. ២:៦, ៧; ២ធី. ៣:១២) ដូច្នេះ បន្ទាប់ពីសិស្សគម្ពីរបានទទួលការជ្រមុជទឹកហើយ គាត់គួរបន្តរៀនគម្ពីររហូតដល់គាត់រៀនចប់សៀវភៅព្រះគម្ពីរបង្រៀន និង«ព្រះស្រឡាញ់» (សូមមើលកិច្ចបម្រើព្រះ ខែមេសា ឆ្នាំ២០១១ ទំព័រ២)។