ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយផ្សាយយ៉ាងក្លាហានអំពីរាជាណាចក្រ
ហេតុអ្វីសំខាន់?: ដើម្បីធ្វើតាមការណែនាំដ៏ច្បាស់លាស់នៅ ធីម៉ូថេទី២ ១:៧, ៨ យើងត្រូវផ្សាយយ៉ាងក្លាហានអំពីរាជាណាចក្រ។ តើយើងអាចផ្សាយយ៉ាងក្លាហានអំពីរាជាណាចក្រយ៉ាងដូចម្ដេច?
របៀបអនុវត្ត:
• ត្រូវយោគយល់អារម្មណ៍មនុស្ស។ (ភី. ២:៤) មនុស្សជាច្រើនធ្លាក់ទឹកចិត្តដោយសារស្ថានភាពពិភពលោកនិងបញ្ហាផ្ទាល់ខ្លួន។ ដូច្នេះ បើយើងចេះយោគយល់អារម្មណ៍ពួកគេ នោះនឹងជំរុញយើងឲ្យប្រាប់ពួកគេអំពីរាជាណាចក្រព្រះ។
• មុននឹងចេញពីផ្ទះ សូមយកខិត្តប័ណ្ណខ្លះទៅជាមួយ។
សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ:
• សូមរកមើលថាតើមានអ្នកណាម្នាក់ដែលអ្នកចង់ផ្សព្វផ្សាយប្រាប់។ សូមអធិដ្ឋានព្រះយេហូវ៉ាសុំភាពក្លាហាន និងឱកាសផ្សព្វផ្សាយ។