ពាក្យផ្សាយគំរូ
ទស្សនាវដ្ដីប៉មយាម ខែមករា–មីនា
«យើងកំពុងចែកចាយខិត្តប័ណ្ណនេះដល់មនុស្សទាំងអស់ក្នុងតំបន់នេះ។ ខិត្តប័ណ្ណនេះពន្យល់អំពីការណែនាំដ៏មានប្រយោជន៍ពីគម្ពីរ។ ខ្ញុំសូមជូនអ្នកមួយច្បាប់។ [ហុចខិត្តប័ណ្ណតើលោកអ្នកមានទស្សនៈយ៉ាងណាអំពីគម្ពីរបរិសុទ្ធ?] មនុស្សខ្លះឆ្ងល់ថា ‹តើខ្ញុំអាចទទួលយោបល់ល្អនៅឯណាស្តីអំពីបញ្ហាលុយកាក់?›។ សូមកត់សម្គាល់នូវអ្វីដែលខគម្ពីរនេះប្រាប់ស្តីអំពីការមានទស្សនៈត្រឹមត្រូវចំពោះលុយកាក់និងទ្រព្យសម្បត្ដិ។ [សូមអាន ធីម៉ូថេទី១ ៦:៦] គម្ពីរមានគោលការណ៍ដែលអាចជួយយើងឲ្យធ្វើការសម្រេចចិត្តល្អទាក់ទងនឹងរឿងលុយកាក់ ដូចជាការខ្ចីលុយជាដើម។ អត្ថបទនេះនឹងពន្យល់ថែមទៀត។ តើអ្នកចង់អានទេ?»។ សូមបង្ហាញអត្ថបទពីទស្សនាវដ្ដីប៉មយាម ខែមករា–មីនា នៅទំព័រ១៤ ដែលមានចំណងជើងថា «តើខ្ញុំគួរខ្ចីលុយឬទេ?»។
ទស្សនាវដ្ដីប៉មយាម ខែមករា–មីនា
«យើងមកលេងដើម្បីជូនព័ត៌មានដែលអាចជួយក្រុមគ្រួសារ។ ឪពុកម្ដាយជាច្រើនចង់ឲ្យកូនៗរបស់ពួកគេគោរពព្រះ។ តើអ្នកគិតថា នេះជាអ្វីដែលឪពុកម្ដាយអាចបង្រៀនកូន ឬក៏កូនៗត្រូវរៀនដោយខ្លួនឯង?»។ [ទុកឲ្យគាត់ឆ្លើយ។ បន្ទាប់មកសូមអាន សុភាសិត ២២:៦] សូមបង្ហាញអត្ថបទនៅខ្នងទស្សនាវដ្ដីប៉មយាម ខែមករា–មីនា ហើយសូមស្នើផ្ដល់ទស្សនាវដ្ដីនោះ ដោយនិយាយថា៖ «ទស្សនាវដ្ដីនេះពន្យល់អំពីរបៀបបង្រៀនកូនឲ្យគោរពព្រះ។ តើអ្នកចង់អានទេ?»។