ការរៀបចំគឺចាំបាច់ដើម្បីបង្រៀនយ៉ាងប៉ិនប្រសប់
លោកយេស៊ូបានត្រូវគេសួរសំណួរដូចគ្នា យ៉ាងហោចណាស់ពីរដងអំពីជីវិតដែលគ្មានទីបញ្ចប់ ប៉ុន្តែរាល់ដងលោកបានផ្ដល់ចម្លើយសមស្របទៅតាមអ្វីដែលអ្នកសួរចង់ដឹង។ (លូក. ១០:២៥-២៨; ១៨:១៨-២០) ទោះជាយើងប្រហែលជាស្គាល់មេរៀនដែលយើងត្រូវបង្រៀនយ៉ាងច្បាស់ក៏ដោយ យើងគួររៀបចំទុកជាមុនដោយគិតអំពីសិស្ស។ ជាឧទាហរណ៍ តើមានចំណុចណាខ្លះដែលគាត់ប្រហែលជាពិបាកយល់ឬទទួលយក? តើខគម្ពីរមួយណាក្នុងវគ្គដែលយើងគួរអានជាមួយនឹងគាត់? តើយើងគួរពន្យល់ព័ត៌មានច្រើនប៉ុនណាដល់គាត់? យើងប្រហែលជាត្រូវរៀបចំជាមុននូវឧទាហរណ៍ ការពន្យល់ ឬសំណួរមួយចំនួន ដើម្បីជួយសិស្សឲ្យយល់ព័ត៌មានដែលយើងកំពុងបង្រៀន។ បន្ថែមទៅទៀត ដោយសារព្រះយេហូវ៉ាជាអ្នកដែលធ្វើឲ្យគ្រាប់ពូជនៃសេចក្ដីពិតដុះលូតលាស់ក្នុងចិត្តគាត់ យើងគួរអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យពរចំពោះការរៀបចំរបស់យើង ចំពោះសិស្សរបស់យើង និងចំពោះការខំព្យាយាមជួយគាត់ឲ្យមានចំណងមិត្តភាពជាមួយនឹងលោក។—១កូ. ៣:៦; យ៉ា. ១:៥