ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ១១៩
‹ចូរដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា›
ការដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា មានន័យថាយើងពេញចិត្តធ្វើតាមការណែនាំរបស់ព្រះ។ មានគំរូល្អៗជាច្រើនក្នុងគម្ពីរ ដូចជាអ្នកតែងទំនុកតម្កើង គាត់បានធ្វើតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានិងពឹងផ្អែកលើលោក។
សុភមង្គលពិតផ្អែកលើការធ្វើតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា
យ៉ូស្វេបានបង្ហាញទំនុកចិត្តទាំងស្រុងទៅលើការណែនាំរបស់ព្រះយេហូវ៉ា។ គាត់បានដឹងថា ដើម្បីមានសុភមង្គលនិងជោគជ័យក្នុងជីវិត គាត់ត្រូវទុកចិត្តព្រះយេហូវ៉ាអស់ពីចិត្ត
បណ្ដាំរបស់ព្រះផ្ដល់ឲ្យយើងនូវចិត្តក្លាហានដើម្បីប្រឈមមុខនឹងទុក្ខលំបាកក្នុងជីវិត
យេរេមាបានបង្ហាញចិត្តក្លាហាននិងទំនុកចិត្តលើព្រះយេហូវ៉ា ពេលជួបស្ថានភាពពិបាកៗ។ គាត់មានរបៀបរស់នៅសាមញ្ញជានិច្ច ហើយបានបន្តបំពេញភារកិច្ចរបស់គាត់
ចំណេះត្រឹមត្រូវពីបណ្ដាំរបស់ព្រះផ្ដល់ឲ្យយើងនូវទំនុកចិត្តដើម្បីផ្សព្វផ្សាយ
ប៉ូលមិនខ្លាចផ្សព្វផ្សាយដំណឹងអំពីព្រះដល់អ្នកណាឡើយ។ គាត់បានពឹងផ្អែកទាំងស្រុងទៅលើជំនួយពីព្រះយេហូវ៉ា ដោយផ្សព្វផ្សាយយ៉ាងក្លាហានដល់អភិបាលភេលីច
ពេលផ្សព្វផ្សាយដល់អ្នកដទៃ តើក្នុងស្ថានភាពណាខ្លះ ដែលខ្ញុំអាចបង្ហាញចិត្តក្លាហានថែមទៀត?
នៅសាលារៀន
នៅកន្លែងធ្វើការ
ក្នុងក្រុមគ្រួសារ
កន្លែងផ្សេងទៀត