បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb16 វិច្ឆិកា ទំ. ៥
  • របៀបប្រើសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបប្រើសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • អត្ថបទស្រដៀងគ្នា
  • ចូរធ្វើតាមគំរូគ្រូដ៏ឧត្ដមពេលប្រើសៀវភៅព្រះគម្ពីរបង្រៀន
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរជួយអ្នកឯទៀតឲ្យស្ដាប់តាមអ្វីដែលព្រះគម្ពីរបង្រៀន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • សៀវភៅព្រះគម្ពីរបង្រៀន ជាសៀវភៅសំខាន់បំផុតសម្រាប់ការសិក្សាព្រះគម្ពីរ
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ប្រអប់សំណួរ
    ២០០៨ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
mwb16 វិច្ឆិកា ទំ. ៥

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

របៀប​ប្រើ​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី?

តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?

សៀវភៅ​បង្រៀន​យើង​ស្រដៀង​នឹង​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន។ សៀវភៅ​ទាំង​ពីរ​នេះ​ជា​ឧបករណ៍​ជំនួយ​សម្រាប់​បង្រៀន​គម្ពីរ ដែល​បក​ស្រាយ​អំពី​សេចក្ដី​ពិត និង​មាន​មេ​រៀន​តាម​លំដាប់​លំដោយ​ដូច​គ្នា។ ប៉ុន្តែ សៀវភៅ​បង្រៀន​យើង​ប្រើ​ពាក្យ​និង​ការ​វែក​ញែក​ដែល​ស្រួល​យល់​ជាង។ សៀវភៅ​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​សម្រាប់​អ្នក​ដែល​ពិបាក​យល់​ព័ត៌មាន​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន។ សៀវភៅ​បង្រៀន​យើង​មិន​មាន​ការ​ពន្យល់​បន្ថែម​ទេ ប៉ុន្តែ​មាន​កំណត់​នៅ​ចុង​សៀវភៅ។ កំណត់​នេះ​មាន​សេចក្ដី​ពន្យល់​ដ៏​ស្រួល​យល់​អំពី​អត្ថន័យ​ពាក្យ​ឬ​ឃ្លា​ខ្លះ ព្រម​ទាំង​ព័ត៌មាន​បន្ថែម​ដែល​ទាក់​ទង​នឹង​មេ​រៀន។ ក្នុង​ជំពូក​នីមួយ​ៗ​គ្មាន​សំណួរ​ក្រោម​ចំណង​ជើង ឬ​ប្រអប់​សម្រាប់​រៀន​សា​ឡើង​វិញ​ទេ។ ផ្ទុយ​ទៅ​វិញ ក្នុង​ជំពូក​នីមួយ​ៗ​បញ្ចប់​ដោយ​សេចក្ដី​សង្ខេប​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ ដែល​បាន​ត្រូវ​ពន្យល់​ក្នុង​ជំពូក​ទាំង​នោះ។ ដូច​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ដែរ សៀវភៅ​បង្រៀន​យើង​អាច​ត្រូវ​ស្នើ​ផ្ដល់​ពេល​ណា​ក៏​បាន ទោះ​ជា​មិន​មែន​ជា​សៀវភៅ​ដែល​ត្រូវ​ស្នើ​ផ្ដល់​សម្រាប់​ខែ​នោះ​ក៏​ដោយ។ តើ​តាម​របៀប​ណា​យើង​អាច​បង្រៀន​គម្ពីរ​ដោយ​ប្រើ​លក្ខណៈ​ពិសេស​ក្នុង​សៀវភៅ​បង្រៀន​យើង?

សេចក្ដីសង្ខេបនៃជំពូកក្នុងសៀវភៅបង្រៀនយើង

សេចក្ដី​សង្ខេប: តាម​ធម្មតា វិធី​ដែល​យើង​បង្រៀន​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ដល់​មនុស្ស​ភាគ​ច្រើន គឺ​ដោយ​អាន​វគ្គ​និង​សួរ​សំណួរ។ យើង​ក៏​អាច​ប្រើ​វិធី​នេះ ពេល​បង្រៀន​សៀវភៅ​នេះ​ដែរ។ ប៉ុន្តែ បើ​អ្នក​មាន​សិស្ស​គម្ពីរ​ដែល​មិន​សូវ​ចេះ​អាន​ឬ​មិន​សូវ​ចេះ​ភាសា​ក្នុង​សៀវភៅ​បង្រៀន​យើង អ្នក​អាច​ប្រើ​សេចក្ដី​សង្ខេប​ក្នុង​ជំពូក​ដើម្បី​បង្រៀន​គាត់ ហើយ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​អាន​ព័ត៌មាន​ក្នុង​ជំពូក​ដោយ​ខ្លួន​ឯង។ ជា​ញឹក​ញយ សេចក្ដី​ពិត​នីមួយ​ៗ​ក្នុង​គម្ពីរ​អាច​ត្រូវ​បង្រៀន​ក្នុង​រយៈ​ពេល​១៥​នាទី។ ដោយ​សារ​សេចក្ដី​សង្ខេប​មិន​មាន​ព័ត៌មាន​ល្អិត​ល្អន់​ដូច​ក្នុង​ជំពូក​មេ​រៀន អ្នក​បង្រៀន​គួរ​រៀប​ចំ​ឲ្យ​បាន​ល្អ​ជា​មុន ដោយ​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​សិស្ស។ បើ​យើង​បង្រៀន​ពី​ជំពូក​មេ​រៀន យើង​អាច​ប្រើ​ព័ត៌មាន​ក្នុង​សេចក្ដី​សង្ខេប ដើម្បី​រៀន​សា​ឡើង​វិញ។

កំណត់នៅចុងសៀវភៅបង្រៀនយើង

កំណត់​នៅ​ចុង​សៀវភៅ: ពាក្យ​ឬ​ឃ្លា​និង​ព័ត៌មាន​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ បាន​ត្រូវ​រៀប​ចំ​តាម​លំដាប់​លំដោយ​នៃ​ជំពូក​មេ​រៀន។ អ្នក​បង្រៀន​អាច​សម្រេច​ចិត្ត​ថា​ចង់​ពិគ្រោះ​ផ្នែក​នេះ​ក្នុង​សៀវភៅ​បង្រៀន​យើង​ពេល​បង្រៀន​គម្ពីរ​ក៏​បាន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក