របៀបរស់នៅជាគ្រិស្តសាសនិក
«ឱព្រះយេហូវ៉ាអើយ . . . ទូលបង្គំទុកចិត្តនឹងទ្រង់»
គឺសំខាន់ណាស់ដែលយើងទុកចិត្តព្រះយេហូវ៉ា ទាំងគ្រាសុខទាំងគ្រាទុក្ខ។ (ទំនុក. ២៥:១, ២) នៅសតវត្សរ៍ទី៨មុនគ.ស. បណ្ដាជននៅស្រុកយូដាបានប្រឈមមុខនឹងស្ថានភាពពិបាកមួយដែលបង្ហាញឲ្យឃើញថា តើពួកគេចេះទុកចិត្តព្រះឬមិនទុកចិត្ត។ អ្វីដែលបានកើតឡើងនោះផ្ដល់មេរៀនជាច្រើនដល់យើង។ (រ៉ូម ១៥:៤) ក្រោយពីបានទស្សនាវីដេអូ«ឱព្រះយេហូវ៉ាអើយ . . . ទូលបង្គំទុកចិត្តនឹងទ្រង់» តើអ្នកនឹងឆ្លើយយ៉ាងណាចំពោះសំណួរដូចតទៅ?
តើហេសេគាបានជួបស្ថានភាពពិបាកអ្វី?
ពេលដឹងថានឹងមានការឡោមព័ទ្ធក្រុង តើតាមរបៀបណាហេសេគាបានធ្វើតាមគោលការណ៍ក្នុងសុភាសិត ២២:៣?
ហេតុអ្វីហេសេគាមិនព្រមចុះចាញ់ទ័ពអាសស៊ើរ ឬចងសម្ព័ន្ធភាពនឹងពួកអេស៊ីប?
ហេតុអ្វីហេសេគាជាគំរូល្អសម្រាប់គ្រិស្តសាសនិក?
នៅសព្វថ្ងៃនេះ តើស្ថានភាពណាខ្លះអាចល្បងលទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ា?