បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w12 ១/៤ ទំ. ១៤-១៥
  • ‹គាត់បានកាន់ខ្ជាប់តាមព្រះយេហូវ៉ា›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹គាត់បានកាន់ខ្ជាប់តាមព្រះយេហូវ៉ា›
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • អត្ថបទស្រដៀងគ្នា
  • ព្រះជួយស្ដេចហេសេគា
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • តើសព្វថ្ងៃនេះគង្វាល៧នាក់និងប្រធាន៨នាក់ជាអ្នកណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • «ឱព្រះយេហូវ៉ាអើយ . . . ទូលបង្គំទុកចិត្តនឹងទ្រង់»
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • ចូរយកតម្រាប់មិត្តជិតស្និទ្ធរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
w12 ១/៤ ទំ. ១៤-១៥

ចូរ​បង្រៀន​កូន​របស់​អ្នក

​‹គាត់​បាន​កាន់​ខ្ជាប់​តាម​ព្រះ​យេហូវ៉ា›

តើ​ធ្លាប់​មាន​អ្នក​ណា​ប្រាប់​អ្នក​ឲ្យ​កាន់​អ្វី​មួយ​យ៉ាង​ជាប់​ឬ​ទេ?—a ឪពុក​ឬ​ម្ដាយ​របស់​អ្នក​ប្រហែលជា​ប្រាប់​អ្នក​ឲ្យ​កាន់​ដៃ​គាត់​យ៉ាង​ជាប់​ពេល​ឆ្លង​ថ្នល់។ គាត់​ប្រាប់​អ្នក​បែប​នេះ​ដោយ​សារ​គាត់​ស្រឡាញ់​អ្នក និង​មិន​ចង់​ឲ្យ​អ្នក​មាន​គ្រោះ​ថ្នាក់។ ដូច​គ្នា​ដែរ យើង​ចង់​ពិចារណា​អំពី​បុគ្គល​ម្នាក់​ដែល​គម្ពីរ​រៀប​រាប់​ថា‹គាត់​បាន​កាន់​ខ្ជាប់​តាម​ព្រះ​យេហូវ៉ា›ដែល​ជា​ព្រះ​ពិត។ បុគ្គល​ម្នាក់​នោះ​ឈ្មោះ​ហេសេគា។ សូម​ឲ្យ​យើង​មើល​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​គាត់។

ពេល​ហេសេគា​នៅ​ក្មេង គាត់​រស់​នៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់។ ឪពុក​របស់​គាត់ អេហាស​ដែល​ជា​ស្តេច​យូដា បាន​ឈប់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ពេល​ហេសេគា​នៅ​តូច​នៅ​ឡើយ អេហាស​បាន​នាំ​មុខ​បណ្ដា​ជន​ក្នុង​ការ​គោរព​បូជា​ព្រះ​មិន​ពិត។ យ៉ាង​ហោច​ណាស់​អេហាស​បាន​សម្លាប់​និង​បូជា​កូន​ប្រុស​របស់​ខ្លួន ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​ហេសេគា​ឲ្យ​ព្រះ​នោះ​ទៀត​ផង!

ទោះ​ជា​អេហាស​បន្ត​ធ្វើ​អាក្រក់​យ៉ាង​ណា​ក៏​ដោយ ហេសេគា​បាន​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​ជា​និច្ច។ តើ​អ្នក​គិត​ថា ការ​ធ្វើ​ដូច្នេះ​ជា​ការ​ពិបាក​សម្រាប់​គាត់​ឬ​ទេ?— ពិត​ជា​ពិបាក​មែន។ ប៉ុន្តែ​ហេសេគា​មិន​បាន​ឈប់​ព្យាយាម​ទេ! សូម​ឲ្យ​យើង​រៀន​អំពី​របៀប​ដែល​គាត់​អាច​កាន់​ខ្ជាប់​តាម​ព្រះ​យេហូវ៉ា និង​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច​គាត់​ដែរ។

ហេសេគា​បាន​រៀន​អំពី​អ្នក​ឯ​ទៀត​ដែល​បាន​កាន់​ខ្ជាប់​តាម​ព្រះ​យេហូវ៉ា ពោល​គឺ​ដាវីឌ។ ទោះ​ជា​ដាវីឌ​បាន​រស់​នៅ​រាប់​រយ​ឆ្នាំ​មុន​ក៏​ដោយ ហេសេគា​អាច​រៀន​អំពី​គាត់​តាម​រយៈ​បទ​គម្ពីរ​ផ្សេង​ៗ។ ដាវីឌ​បាន​សរសេរ​ថា​៖ ​«​បើ​កាល​ណា​ឪពុក​ម្ដាយ​លះ​ចោល​ទូល​បង្គំ នោះ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូល​បង្គំ​ទុក​វិញ​»។

តើ​អ្នក​គិត​ថា​អ្វី​បាន​ជួយ​ដាវីឌ​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា?— គឺ​ជំនឿ​របស់​គាត់! ដាវីឌ​មាន​ទំនុក​ចិត្ត​ថា បើ​គាត់​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា លោក​នឹង​ជួយ​គាត់​ជា​មិន​ខាន។ ដាវីឌ​មិន​ដែល​សង្ស័យ​អំពី​រឿង​នេះ​ទេ! ពេល​ហេសេគា​រំពឹង​គិត​អំពី​ដាវីឌ នេះ​ប្រាកដជា​បាន​ជួយ​គាត់​ឲ្យ​កាន់​ខ្ជាប់​តាម​ព្រះ​យេហូវ៉ា​ដោយ​ស្ដាប់​បង្គាប់​លោក។ អ្នក​ក៏​អាច​មាន​ទំនុក​ចិត្ត​ដែរ​ថា បើ​អ្នក​កាន់​ខ្ជាប់​តាម​ព្រះ​យេហូវ៉ា​ដោយ​ស្ដាប់​បង្គាប់​លោក នោះ​លោក​នឹង​ជួយ​អ្នក​ជា​មិន​ខាន។

ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​ឪពុក​ឬ​ម្ដាយ​របស់​អ្នក​មិន​មែន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នោះ?— ព្រះ​ប្រាប់​ដល់​កូន​ក្មេង​ទាំង​អស់​ថា ពួក​គេ​គួរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​របស់​ពួក​គេ។ ដូច្នេះ អ្នក​គួរតែ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក។ ក៏​ប៉ុន្តែ បើ​ឪពុក​ម្ដាយ​របស់​អ្នក​ប្រាប់​អ្នក​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ព្រះ​ហាម អ្នក​អាច​ពន្យល់​ពួក​គាត់​អំពី​មូលហេតុ​ដែល​អ្នក​មិន​អាច​ធ្វើ​តាម​បាន។ អ្នក​មិន​គួរ​និយាយ​កុហក លួច ឬ​ធ្វើ​អំពើ​អាក្រក់​ណា​ដែល​ព្រះ​ប្រាប់​ថា​ជា​ការ​ខុស មិន​ថា​អ្នក​ណា​ជា​អ្នក​ប្រាប់​អ្នក​ឲ្យ​ធ្វើ​ក៏​ដោយ។ គឺជា​ការ​ត្រឹម​ត្រូវ​ដែល​អ្នក​ស្ដាប់​បង្គាប់​ព្រះ!

មាន​គំរូ​ផ្សេង​ទៀត​ដែល​អ្នក​អាចយ​ក​តម្រាប់​តាម។ ហេសេគា​មិន​គ្រាន់តែ​រៀន​អំពី​គំរូ​របស់​ដាវីឌ​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បាន​រៀន​អំពី​គំរូ​របស់​យ៉ូថាម​ដែល​ជា​ជីតា​របស់​គាត់​ដែរ។ ហេសេគា​អាច​រៀន​ពី​គំរូ​របស់​គាត់​បាន ហើយ​នៅ​សព្វ​ថ្ងៃ​នេះ​យើង​ក៏​អាច​ធ្វើ​ដូច្នេះ​តាម​រយៈ​ការ​អាន​គម្ពីរ​ដែរ។ តើ​អ្នក​អាច​នឹក​ឃើញ​គំរូ​ផ្សេង​ទៀត​ដែល​យើង​អាចយ​ក​តម្រាប់​តាម​ឬ​ទេ?—

ពិត​មែន​ហើយ ក្នុង​គម្ពីរ​អ្នក​អាច​រៀន​អំពី​កំហុស​ខ្លះ​ៗ​ដែល​ហេសេគា ដាវីឌ យ៉ូថាម និង​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ​ឯ​ទៀត​បាន​ធ្វើ។ ប៉ុន្តែ មនុស្ស​ទាំង​នោះ​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​បាន​សារភាព​កំហុស​របស់​ខ្លួន ថែម​ទាំង​ខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ដែរ។ សូម​ចាំ​ថា មាន​តែ​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ សូម​យើង​សិក្សា​អំពី​លោក​ជា​ពិសេស ហើយ​ខំ​យក​តម្រាប់​តាម​គំរូ​របស់​លោក។

សូម​អាន​គម្ពីរ​របស់​អ្នក

ពង្សាវតារក្សត្រទី២ ១៨:៦; របាក្សត្រទី២ ២៨:១​-​៣

ទំនុកតម្កើង ២៧:១០; អេភេសូរ ៦:១; កូឡុស ៣:២០

របាក្សត្រទី២ ២៧:១, ២; ពេត្រុសទី១ ២:២១

[​កំណត់​សម្គាល់​]

a បើ​អ្នក​អាន​ជា​មួយ​កូន​តូច ហើយ​ឃើញ​ថា​មាន​អូស​បន្ទាត់ នេះ​ជួយ​រំលឹក​អ្នក​ឲ្យ​ផ្អាក និង​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ឆ្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក