របៀបរស់នៅជាគ្រិស្តសាសនិក
ចូរជួយក្រុមគ្រួសារឲ្យនឹកចាំពីព្រះយេហូវ៉ា
យេរេមាបានត្រូវបង្គាប់ឲ្យព្រមានជនជាតិយូដាអំពីការបំផ្លាញនាពេលឆាប់ៗខាងមុខនេះ ដោយសារពួកគេបានភ្លេចព្រះយេហូវ៉ាដែលជាព្រះរបស់ពួកគេ។ (យេ. ១៣:២៥) តើប្រជាជាតិនោះបានធ្លាក់ខ្លួនក្នុងស្ថានភាពដ៏គួរឲ្យសោកស្ដាយនេះយ៉ាងដូចម្ដេច? ក្រុមគ្រួសារដែលជាជនជាតិអ៊ីស្រាអែលបានបាត់បង់ចំណងមិត្តភាពជាមួយនឹងព្រះ។ នេះគឺដោយសារប្រមុខក្រុមគ្រួសារមិនបានធ្វើតាមការណែនាំពីព្រះយេហូវ៉ាដែលបានកត់ទុកនៅចោទិយកថា ៦:៥-៧។
ក្រុមគ្រួសារដែលមានចំណងមិត្តភាពរឹងមាំជាមួយនឹងព្រះ ជួយធ្វើឲ្យក្រុមជំនុំរបស់យើងនៅសព្វថ្ងៃនេះកាន់តែសាមគ្គីភាព។ ប្រមុខក្រុមគ្រួសារអាចជួយក្រុមគ្រួសាររបស់ពួកគាត់ឲ្យនឹកចាំពីព្រះយេហូវ៉ាតាមរយៈការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់និងមានន័យខ្លឹមសារ។ (ទំនុក. ២២:២៧) ក្រោយពីទស្សនាវីដេអូបទសម្ភាសន៍ជាក្រុមគ្រួសារ «សេចក្ដីទាំងនេះ . . . ត្រូវនៅជាប់ក្នុងចិត្តឯង» សូមឆ្លើយនឹងសំណួរទាំងនេះ:
តើក្រុមគ្រួសារខ្លះបានដោះស្រាយការពិបាកដែលមានជាទូទៅក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារយ៉ាងដូចម្ដេច?
តើការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់និងមានន័យខ្លឹមសារនាំឲ្យមានលទ្ធផលល្អអ្វីខ្លះ?
ពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ តើខ្ញុំមានការពិបាកអ្វីខ្លះ ហើយតើតាមរបៀបណាខ្ញុំអាចដោះស្រាយការពិបាកទាំងនោះ?