របៀបរស់នៅជាគ្រិស្តសាសនិក
តើអ្នកមានជំនឿខ្លាំងយ៉ាងណាទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា?
យ៉ូស្វេនិងសាឡូម៉ូនបានបញ្ជាក់ថាគ្មានសេចក្ដីសន្យាណាមួយរបស់ព្រះយេហូវ៉ាដែលមិនបានសម្រេចនោះឡើយ។ (យ៉ូស. ២៣:១៤; ១ព. ៨:៥៦) ការបញ្ជាក់របស់សាក្សីដ៏គួរឲ្យទុកចិត្តទាំងពីរនាក់នេះអាចពង្រឹងជំនឿរបស់យើង។—២កូ. ១៣:១; ទីត. ១:២
តើតាមរបៀបណាព្រះយេហូវ៉ាបានសម្រេចសេចក្ដីសន្យារបស់លោកនៅក្នុងគ្រារបស់យ៉ូស្វេ? សូមមើលវីដេអូ‹គ្មានប្រសាសន៍ណាមួយរបស់ព្រះដែលមិនបានកើតឡើងឡើយ› ជាមួយក្រុមគ្រួសារ។ រួចពិចារណាសំណួរដូចតទៅនេះ៖ (១) តើអ្នកអាចប្រព្រឹត្តដោយជំនឿដូចរ៉ាហាបយ៉ាងដូចម្ដេច? (ហេ. ១១:៣១; យ៉ា. ២:២៤-២៦) (២) តើតាមរបៀបណាគំរូរបស់អេកានបង្ហាញថាការមិនស្ដាប់បង្គាប់នាំឲ្យមានលទ្ធផលខ្លោចផ្សា? (៣) ទោះជាមនុស្សនៅក្រុងគីបៀនពូកែច្បាំងក្ដី ហេតុអ្វីពួកគេបានបញ្ឆោតយ៉ូស្វេដោយធ្វើឲ្យមានសន្ដិភាពជាមួយអ៊ីស្រាអែល? (៤) តើតាមរបៀបណាប្រសាសន៍របស់ព្រះយេហូវ៉ាក្លាយជាការពិតនៅពេលស្តេចអាម៉ូរីទាំង៥បានគំរាមកំហែងអ៊ីស្រាអែល? (យ៉ូស. ១០:៥-១៤) (៥) តើតាមរបៀបណាព្រះយេហូវ៉ាបានជួយអ្នក កាលដែលអ្នកចាត់ទុករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះថាសំខាន់បំផុតក្នុងជីវិត?—ម៉ាថ. ៦:៣៣
កាលដែលយើងរំពឹងគិតអំពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើ កំពុងធ្វើ ហើយនឹងធ្វើ នោះជួយឲ្យជំនឿរបស់យើងទៅលើសេចក្ដីសន្យារបស់លោកកាន់តែខ្លាំងឡើង។—រ៉ូម ៨:៣១, ៣២
តើអ្នកមានជំនឿដូចយ៉ូស្វេឬទេ?