របៀបរស់នៅជាគ្រិស្តសាសនិក
អាកប្បកិរិយាល្អពេលឈរនៅមាត់ទ្វារផ្ទះ
គ្រិស្តសាសនិកគឺជា«អ្វីសម្រាប់ឲ្យពិភពលោក . . . ទស្សនា»។ (១កូ. ៤:៩) ដូច្នេះ ច្បាស់ជាមានម្ចាស់ផ្ទះខ្លះមើលយើងតាមបង្អួច ឬក៏ស្ដាប់យើងពីក្នុងផ្ទះក្បែរទ្វារ។ ផ្ទះខ្លះប្រហែលជាមានកាមេរ៉ាសុវត្ថិភាព និងប្រដាប់ថតសម្លេងដើម្បីឲ្យម្ចាស់ផ្ទះមើល ស្ដាប់ ហើយថតយើងទុក។ សូមពិចារណាអំពីរបៀបខ្លះដើម្បីបង្ហាញអាកប្បកិរិយាល្អពេលនៅមាត់ទ្វារផ្ទះ។—២កូ. ៦:៣
តាមរយៈការប្រព្រឹត្តរបស់អ្នក (ភី. ១:២៧)
បង្ហាញការគោរពចំពោះសិទ្ធិរបស់គេជាម្ចាស់ផ្ទះ ដោយមិនអើតមើលក្នុងផ្ទះរបស់គេ។ សូមកុំបរិភោគ ផឹក ឬប្រើទូរស័ព្ទដើម្បីទាក់ទងឬក៏ផ្ញើសារជាមួយអ្នកឯទៀតពេលកំពុងឈរនៅមាត់ទ្វារផ្ទះ
តាមរយៈពាក្យសម្ដីរបស់អ្នក (អេភ. ៤:២៩)
កាលដែលនៅឈរមាត់ទ្វារផ្ទះ សូមកុំនិយាយអ្វីដែលអ្នកនឹងមិនចង់ឲ្យម្ចាស់ផ្ទះឮឡើយ។ អ្នកផ្សាយខ្លះសុខចិត្តមិននិយាយគ្នាសោះដើម្បីពួកគេអាចគិតអំពីអ្វីដែលពួកគេចង់និយាយ