ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយប្រើសៀវភៅព្រះមានដំណឹងល្អសម្រាប់យើង!ដើម្បីបង្រៀនគម្ពីរនៅមាត់ទ្វារផ្ទះ
ហេតុអ្វីសំខាន់?: ដើម្បីបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ យើងត្រូវធ្វើជាអ្នកបង្រៀនបណ្ដាំរបស់ព្រះ។ (ម៉ាថ. ២៨:១៩, ២០) យើងទាំងអស់គ្នាអាចបង្រៀនសេចក្ដីពិតយ៉ាងមានប្រសិទ្ធភាព ដោយប្រើជំនួយផ្សេងៗដែលយើងបានទទួល។ សៀវភៅព្រះមានដំណឹងល្អសម្រាប់យើង!បានត្រូវរៀបចំជាពិសេស ដើម្បីជួយយើងបង្រៀនសេចក្ដីពិតដល់អ្នកឯទៀត។ ដូច្នេះ យើងអាចប្រើសៀវភៅនេះដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរនៅមាត់ទ្វារផ្ទះ ពេលជួបម្ចាស់ផ្ទះលើកដំបូង។
សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ:
សូមអធិដ្ឋានទៅព្រះយេហូវ៉ាសុំលោកជួយអ្នកមានចិត្តចង់បង្រៀនគម្ពីរ។ បន្ថែមទៅទៀត អ្នកអាចសុំលោកជួយអ្នកចាប់ផ្ដើមបង្រៀនសិស្សគម្ពីរម្នាក់ និងជួយអ្នកធ្វើជាអ្នកបង្រៀនសេចក្ដីពិតយ៉ាងមានប្រសិទ្ធភាព។—ភី. ២:១៣
ក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ឬការសិក្សាផ្ទាល់ខ្លួន សូមមើលពាក្យផ្សាយគំរូម្ដងហើយម្ដងទៀតរហូតដល់ចាំ។ បើធ្វើដូច្នេះ ពេលអ្នកផ្សព្វផ្សាយ អ្នកអាចនិយាយដោយមានទំនុកចិត្ត និងចាប់ផ្ដើមបង្រៀនគម្ពីរនៅមាត់ទ្វារផ្ទះ។