ការចាប់ផ្ដើមបង្រៀនដោយប្រើសៀវភៅ តម្រូវ
១ របាយការណ៍ពីជុំវិញផែនដីបង្ហាញថា សៀវភៅស្តើង តើអ្វីដែលព្រះតម្រូវពីយើង? ជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ដើម្បីបង្រៀនមនុស្សអំពីសេចក្ដីពិត។ មានការសិក្សាព្រះគម្ពីរជាច្រើនពាន់ ដែលបានត្រូវចាប់ផ្ដើមឡើងរៀងរាល់សប្ដាហ៍ដោយប្រើសៀវភៅស្តើងនេះ។ តើអ្នកមានលទ្ធផលល្អក្នុងការចាប់ផ្ដើមនិងបង្ហាត់ព្រះគម្ពីរនៅក្នុងសៀវភៅស្តើងតម្រូវនេះឬទេ?
២ កាលដែលមនុស្សភាគច្រើនមានការស្រួលនឹងផ្ដល់ជូនសៀវភៅស្តើងនេះ អ្នកខ្លះមានការពិបាកនឹងនិយាយយ៉ាងណា ដើម្បីនឹងបង្រៀនក្នុងសៀវភៅស្តើងនេះ។ តើមានរបៀបណាខ្លះដែលអ្នកឯទៀតមានជ័យជំនះ ក្នុងការចាប់ផ្ដើមបង្រៀនព្រះគម្ពីរ ដោយប្រើសៀវភៅស្តើងតម្រូវនេះ? យោបល់ដែលមានជាបន្ទាប់គួរមានប្រយោជន៍។
៣ សម្ដែងជូនការសិក្សា: នៅពេលទៅផ្សាយជាលើកដំបូងឬក៏ពេលត្រឡប់ទៅជួប ជាជាងផ្ដល់ជូនការសិក្សាព្រះគម្ពីរដល់ម្ចាស់ផ្ទះ យើងអាចសម្ដែងនូវរបៀបដែលការសិក្សាព្រះគម្ពីរអាចដឹកនាំនោះ។ នេះនឹងជួយដកចេញនូវភាពអាថ៌កំបាំង និងការព្រួយបារម្ភដែលម្ចាស់ផ្ទះជាច្រើនមាន ពេលគេគិតអំពីពាក្យ«សិក្សា»នោះ។ នៅពេលដែលយើងចេះសម្ដែងនេះហើយ នោះយើងនឹងដឹងថា ការនិយាយដ៏ស្រួលមួយ នឹងអាចជួយយើងឲ្យចាប់ផ្ដើមសិក្សាបាន។
៤ ការរៀបចំគឺជាកូនសោ: សេចក្ដីសាទររបស់យើងសំរាប់ការចាប់ផ្ដើមការសិក្សា គឺទាក់ទងដល់របៀបដែលយើងបានរៀបចំល្អយ៉ាងណា។ ការរៀបចំទុកជាមុននឹងជួយយើងឲ្យឈ្នះលើការស្ទាក់ស្ទើរ ដែលយើងអាចមានក្នុងការចូលរួមនឹងកិច្ចការសិក្សាព្រះគម្ពីរ។ ដោយហាត់របៀបសម្ដែងរបស់យើងជាច្រើនលើក នោះយើងនឹងអាចនិយាយបានស្រួល ដោយអាចនិយាយបានធម្មតា និងតាមពាក្យសំដីរបស់យើងផង។ នេះមិនគ្រាន់តែជួយយើងឲ្យធូរក្នុងខ្លួន តែក៏ជួយឲ្យម្ចាស់ផ្ទះឲ្យបានស្រួលដែរ។
៥ នៅពេលហាត់និយាយ ប្រហែលជាមានប្រយោជន៍បើអ្នករាប់ម៉ោងនៃការសម្ដែងរបស់អ្នក ដើម្បីឲ្យអ្នកអាចប្រាប់ម្ចាស់ផ្ទះនូវរយៈពេលប៉ុន្មាន ដើម្បីនឹងសម្ដែងការសិក្សានេះ។ ក្រោយពីបានណែនាំខ្លួនឯងឲ្យស្គាល់ហើយ នោះបងប្រុសម្នាក់និយាយថា៖ «ខ្ញុំបានមកដើម្បីបង្ហាញអ្នកនូវកម្មវិធីសិក្សាព្រះគម្ពីរដ៏ឥតគិតថ្លៃ។ វាមានរយៈប្រាំនាទីដើម្បីនឹងបង្ហាញអំពីការនេះ។ តើអ្នកមានប្រាំនាទីឬទេ»? មេរៀនទី១នៃសៀវភៅស្តើង តម្រូវ គឺអាចសម្ដែងបានក្នុងប្រមាណប្រាំនាទី។ ប្រាកដហើយ មានតែបទគម្ពីរដែលបានជ្រើសរើសទេ ដែលអាចប្រើក្នុងពេលប៉ុណ្ណឹងបាន ប៉ុន្តែដោយបញ្ចប់មេរៀនទីមួយក្នុងបីបួននាទី នោះម្ចាស់ផ្ទះក៏អាចពិសោធន៍នូវការសិក្សាទីមួយរបស់គាត់។ រួចមក សូមឲ្យគាត់ដឹងថា នៅពេលដែលអ្នកត្រឡប់មកសិក្សាមេរៀនទី២ នោះអ្នកនឹងចំណាយតែ១៥នាទីទេ។
៦ យោបល់ជាបន្ទាប់ បានបញ្ជាក់ថាមានប្រសិទ្ធិភាព: «ខ្ញុំចង់សម្ដែងសំរាប់អ្នកនូវការសិក្សាព្រះគម្ពីរតាមផ្ទះដ៏ស្រួលមួយ តែមានល្បឿនលឿន ដោយប្រើសៀវភៅស្តើងនេះ តើព្រះតម្រូវអ្វីពីយើង? មនុស្សជាច្រើនដឹងថា គ្រាន់តែក្នុង១៥នាទីរៀងរាល់សប្ដាហ៍ ដែលមានរយៈពេល១៦សប្ដាហ៍ គេអាចរកឃើញនូវចម្លើយដ៏ស្កប់ចិត្តពីបទគម្ពីរ ចំពោះសំនួរដ៏សំខាន់ៗក្នុងព្រះគម្ពីរ»។ សូមបង្ហាញនូវបញ្ជីរឿងជាសង្ខេប។ ដោយបើកទៅមេរៀនទី១ នោះនិយាយថា៖ «ប្រសិនបើអ្នកអាចចំណាយពេលប្រាំនាទីសំរាប់យើង នោះយើងនឹងបង្ហាញនូវការធ្វើនេះ។ មេរៀនទី១ គឺមានចំណងជើង ‹របៀបដែលអ្នកអាចរកឃើញនូវអ្វីដែលព្រះទ្រង់តម្រូវ›។ បន្ទាប់មកអានសំនួរទាំងបី និងពន្យល់លេខក្នុងរង្វង់ក្រចក។ សូមអានវគ្គទី១ ហើយបង្ហាញម្ចាស់ផ្ទះនូវរបៀបដែលរកចម្លើយ។ យើងអាចអញ្ជើញម្ចាស់ផ្ទះឲ្យអានវគ្គទី២។ រួចមក និយាយថា៖ «ដោយមានមូលដ្ឋានលើពត៌មាននេះ តើអ្នកនឹងឆ្លើយសំនួរយ៉ាងដូចម្ដេច? [អានសំនួរនេះម្ដងទៀត ហើយអនុញ្ញាតឲ្យម្ចាស់ផ្ទះឆ្លើយ] អ្នកនឹងឃើញថា មានបទគម្ពីរនៅក្រោមវគ្គនិមួយៗ។ បទគម្ពីរទាំងនេះនាំយើងទៅឯចម្លើយពីព្រះគម្ពីរចំពោះសំនួរទាំងនេះ។ ជាឧទាហរណ៍ សូមអានធីម៉ូថេទី២ ៣:១៦, ១៧ និងមើលថាតើវាគាំទ្រចម្លើយរបស់អ្នក ដែលស្តីអំពីអ្នកនិពន្ធរបស់ព្រះគម្ពីរ»។ ក្រោយពីអានវគ្គទី៣ សូមពិនិត្យមើលសំនួរ និងអានយ៉ូហាន ១៧:៣ ទាញសតិអារម្មណ៍របស់ម្ចាស់ផ្ទះទៅឯចំណេះ ដែលគាត់ឬក៏នាងបានក្រេបយក ដោយពិនិត្យមើលសាឡើងវិញនូវមេរៀនទី១។ មកដល់ចំណុចនេះ នោះអាចបើកទៅមេរៀនទី២ និងអានសំនួរចុងក្រោយ «តើរបៀបពីរយ៉ាងអ្វីដែលយើងអាចរៀនអំពីព្រះ»? រួចមកសួរថា៖ «តើនៅពេលណា ដែលអ្នកអាចចំណាយ១៥នាទី ដែលយើងអាចសិក្សាមេរៀនទី២ និងរកចម្លើយនោះ»?
៧ គឺជាការសំខាន់ ដើម្បីរក្សាការពិគ្រោះឲ្យស្រួលយល់ និងសរសើរម្ចាស់ផ្ទះ ពេលដែលអាចធ្វើទៅបាន។ នៅពេលរៀបចំដើម្បីមកវិញ នោះជាជាងសួរបើគាត់ចង់បន្តរៀនទៀត សូមគ្រាន់តែលើកទឹកចិត្តគាត់ឲ្យធ្វើតាមទម្រង់ការណ៍ សំរាប់មេរៀនជាបន្ទាប់។ សូមប្រាប់ឲ្យគាត់ដឹងថាអ្នកត្រឡប់មកវិញទៀត។ អ្នកផ្សាយខ្លះបានផ្ដល់ជូនសិក្សាមេរៀនតាមរយៈទូរស័ព្ទ បើពិបាកចាត់ចែងបញ្ជីពេល។ អ្នកក៏អាចលើកទឹកចិត្តសិស្សឲ្យទុកសៀវភៅស្តើងនៅកន្លែងល្អ ដែលស្រួលរក សំរាប់ឲ្យអ្នកត្រឡប់មកជួបវិញទៀត។
៨ សូមឲ្យតាំងចិត្ត: ថ្វីបើកូនសោនៃការជោគជ័យគឺការរៀបចំ តែយើងត្រូវតែតាំងចិត្តដើម្បីបន្តធ្វើនោះ។ ការបង្រៀនមេរៀនក្នុងបីបួននាទី អាចទៅជាការពិបាកមួយ ប៉ុន្តែសូមតាំងចិត្តដើម្បីហាត់និយាយឲ្យបានច្រើនដង ដើម្បីឲ្យនិយាយបានស្ទាត់ នៅពេលកំពុងសម្ដែងការសិក្សានេះ។ សូមខំប្រឹងសម្ដែងការសិក្សាជាមួយមនុស្សគ្រប់គ្នា ដែលអ្នកជួបនៅតាមទ្វារ តាមផ្លូវ និងតាមការផ្សាយដោយប្រើទូរស័ព្ទ។ ប្រសិនបើអ្នកមានការពិបាករកសិស្សព្រះគម្ពីរ សូមកុំឲ្យធ្លាក់ទឹកចិត្តឡើយ។ ជ័យជំនះលើការចាប់ផ្ដើមសិក្សាព្រះគម្ពីរ តម្រូវការតាំងចិត្តនិងសេចក្ដីប្រាថ្នាស្មោះ ដើម្បីផ្ដល់សេចក្ដីពិតដល់អ្នកឯទៀត។—កាឡាទី ៦:៩
៩ ដោយអនុវត្តតាមយោបល់ទាំងនេះ អ្នកក៏អាចមានឯកសិទ្ធិក្នុងការជួយអ្នកណាម្នាក់ឲ្យដើរតាមផ្លូវទៅឯជីវិត តាមរយៈការចាប់ផ្ដើមនិងការបង្ហាត់ព្រះគម្ពីរ ដោយប្រើសៀវភៅស្តើង តម្រូវនេះ។—ម៉ាថាយ ៧:១៤