របៀបរស់នៅជាគ្រិស្តសាសនិក
តើពេលណាខ្ញុំអាចធ្វើជាអ្នកត្រួសត្រាយជំនួយម្ដងទៀត?
វិហារដែលអេសេគាលបានឃើញក្នុងគំនិតបង្ហាញថារាស្ត្ររបស់ព្រះយេហូវ៉ានឹងជូនគ្រឿងបូជាដោយស្ម័គ្រពីចិត្ត។ តើតាមរបៀបណាយើងផ្ទាល់អាចរួមចំណែកក្នុងការជូនសេចក្ដីសរសើរជាគ្រឿងបូជា?—ហេ. ១៣:១៥, ១៦
របៀបដ៏ល្អមួយគឺការធ្វើជាអ្នកត្រួសត្រាយជំនួយ។ នៅឆ្នាំកិច្ចបម្រើ២០១៨ មានខែខ្លះដែលមានថ្ងៃសៅរ៍ឬថ្ងៃអាទិត្យ៥ដង។ នេះគឺមានប្រយោជន៍ចំពោះអ្នកដែលធ្វើការពេញពេល និងចំពោះអ្នកដែលច្រើនតែចូលរួមកិច្ចបម្រើផ្សាយនៅចុងសប្ដាហ៍។ លើសពីនេះទៅទៀត អ្នកផ្សាយអាចជ្រើសរើស៣០ឬ៥០ម៉ោងបានក្នុងអំឡុងខែមីនានិងមេសា និងក្នុងអំឡុងខែដែលមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល។
ចុះយ៉ាងណាបើស្ថានភាពរបស់យើងមិនអនុញ្ញាតឲ្យយើងធ្វើជាអ្នកត្រួសត្រាយជំនួយ? យើងច្បាស់ជាអាចព្យាយាមបង្កើនគុណភាពកិច្ចបម្រើផ្សាយរបស់យើង ហើយប្រហែលជាអាចបង្កើនសកម្មភាពកិច្ចបម្រើផ្សាយផងដែរ។ ទោះជាយើងមានកាលៈទេសៈបែបណាក្ដី សូមឲ្យសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះយេហូវ៉ា ជំរុញចិត្តយើងឲ្យជូនលោកនូវអ្វីដ៏ល្អបំផុតក្នុងអំឡុងឆ្នាំកិច្ចបម្រើ២០១៨!—ហូ. ១៤:២
តើតាមរបៀបណាខ្ញុំអាចមានចិត្តខ្នះខ្នែងដូចសាប៊ីណា អឺណាដេស?
សូមទស្សនាវីដេអូដោយសារព្រះយេហូវ៉ា ខ្ញុំអាចធ្វើអ្វីបានស្ទើរតែទាំងអស់ រួចឆ្លើយសំណួរដូចតទៅនេះ៖
តើអ្វីជំរុញចិត្តសាប៊ីណាឲ្យធ្វើច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ា?
តើគំរូសាប៊ីណាលើកទឹកចិត្តអ្នកយ៉ាងណា?
ក្នុងអំឡុងឆ្នាំកិច្ចបម្រើ២០១៨ តើអ្នកអាចធ្វើជាអ្នកត្រួសត្រាយជំនួយនៅខែណាខ្លះ?