បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb17 តុលា ទំ. ៧
  • ចូររស់នៅដើម្បីសរសើរតម្កើងព្រះយេហូវ៉ា!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូររស់នៅដើម្បីសរសើរតម្កើងព្រះយេហូវ៉ា!
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • អត្ថបទស្រដៀងគ្នា
  • ចូរមានអំណរចំពោះឯកសិទ្ធិដែលអ្នកមាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ចូរទាញមេរៀនពីឧទាហរណ៍អំពីថាលិន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើអ្វីដែលជម្រុញទឹកចិត្ដអ្នកឲ្យបំរើព្រះនោះ?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • តើអ្នក«មានហេតុត្រេកអរ»ឬទេ?
    ២០១២ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
mwb17 តុលា ទំ. ៧

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​រស់​នៅ​ដើម្បី​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា!

ជីវិត​គឺ​ជា​អំណោយ​ដ៏​មាន​តម្លៃ។ របៀប​រស់​នៅ​របស់​យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​យ៉ាង​ណា​ទៅ​លើ​អំណោយ​នោះ។ ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​ព្យាយាម​ប្រើ​សមត្ថភាព​និង​ទេព​កោសល្យ​របស់​យើង​ដើម្បី​លើក​កិត្ដិ​យស និង​លើក​តម្កើង​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ដែល​ផ្ដល់​ជីវិត។ (​ទំនុក. ៣៦:៩; បប. ៤:១១​) ប៉ុន្តែ ការ​ខ្វល់​ខ្វាយ​អំពី​ជីវភាព​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ គឺ​ងាយ​ស្រួល​ឲ្យ​យើង​លែង​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ថា​សំខាន់​បំផុត។ (​ម៉ាក. ៤:១៨, ១៩​) យើង​ម្នាក់​ៗ​គួរ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ពិត​ជា​កំពុង​ជូន​អ្វី​ដែល​ល្អ​បំផុត​ទៅ​ព្រះ​យេហូវ៉ា​ឬ​ទេ? (​ហូ. ១៤:២​) តើ​ការ​ងារ​របស់​ខ្ញុំ​ប៉ះ​ពាល់​យ៉ាង​ណា​ទៅ​លើ​កិច្ច​បម្រើ​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា? តើ​ខ្ញុំ​មាន​គោល​ដៅ​ណា​ខ្លះ​ក្នុង​កិច្ច​បម្រើ​ព្រះ? តើ​តាម​របៀប​ណា​ខ្ញុំ​អាច​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​ខ្ញុំ?›។ បើ​អ្នក​ឃើញ​ថា​មាន​ចំណុច​ណា​ដែល​អ្នក​ត្រូវ​រីក​ចម្រើន សូម​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ការ​កែ​ប្រែ​ផ្សេង​ៗ។ ការ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ​នឹង​នាំ​ឲ្យ​មាន​ជីវិត​ដ៏​ស្កប់​ចិត្ត​និង​មាន​សុភមង្គល!—ទំនុក. ៦១:៨

អ៊ីហ្គាដូ ហ្វ្រាងកូកំពុងសម្ដែងនៅលើឆាក អ៊ីហ្គាដូ ហ្វ្រាងកូកំពុងផ្សព្វផ្សាយ

តើ​អ្នក​កំពុង​ប្រើ​សមត្ថភាព​របស់​អ្នក​ដើម្បី​អ្នក​ណា?

សូម​ទស្សនា​វីដេអូ​ចូរ​ប្រើ​សមត្ថភាព​របស់​អ្នក​ដើម្បី​ព្រះ​យេហូវ៉ា រួច​មក​សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ហេតុ​អ្វី​គឺ​ជា​ការ​មិន​ឈ្លាស​វៃ​ដែល​អ្នក​ប្រើ​សមត្ថភាព​របស់​អ្នក​ដើម្បី​ពិភព​លោក​សាថាន? (​១យ៉ូន. ២:១៧​)

  • តើ​ពួក​អ្នក​ដែល​ជូន​អ្វី​ល្អ​បំផុត​ទៅ​ព្រះ​យេហូវ៉ា​ទទួល​ពរ​អ្វី​ខ្លះ?

  • តើ​អ្នក​អាច​ប្រើ​សមត្ថភាព​និង​ជំនាញ​របស់​អ្នក​ក្នុង​កិច្ច​បម្រើ​ពិសិដ្ឋ​ណា​ខ្លះ?

យោបល់​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ:

  • សូម​សម្ភាស​អ្នក​ផ្សាយ​ម្នាក់​ដែល​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ដែល​ប្រហែល​ជា​បាន​បម្រើ​នៅ​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល។ តើ​គាត់​បាន​លះ​បង់​អ្វី​ខ្លះ​ដើម្បី​ជូន​អ្វី​ល្អ​បំផុត​ទៅ​ព្រះ​យេហូវ៉ា? តើ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​គាត់​យ៉ាង​ណា​ខ្លះ?

  • សូម​ចូល​គេហទំព័រ​jw.org ចុច​«​បទ​សម្ភាសន៍​និង​បទ​ពិសោធន៍​»​។ អ្នក​នឹង​អាច​មើល ហើយ​ស្ដាប់​អំពី​អំណរ​របស់​បង​ប្អូន​ជា​ច្រើន​ដែល​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ក្នុង​កិច្ច​បម្រើ​ពិសិដ្ឋ​ប្រភេទ​ផ្សេង​ៗ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក