បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/១២ ទំ. ១-៥
  • តើអ្នក«មានហេតុត្រេកអរ»ឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នក«មានហេតុត្រេកអរ»ឬទេ?
  • ២០១២ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរទាញមេរៀនពីឧទាហរណ៍អំពីថាលិន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើអ្វីដែលជម្រុញទឹកចិត្ដអ្នកឲ្យបំរើព្រះនោះ?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរមានអំណរចំពោះឯកសិទ្ធិដែលអ្នកមាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ចូររស់នៅដើម្បីសរសើរតម្កើងព្រះយេហូវ៉ា!
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
មើលបន្ថែមទៀត
២០១២ កិច្ចបម្រើព្រះ
km ៧/១២ ទំ. ១-៥

តើ​អ្នក​«​មាន​ហេតុ​ត្រេក​អរ​»​ឬ​ទេ?

១​. តើ​អ្វី​ធ្វើ​ឲ្យ​យើង​មាន​ហេតុ​ត្រេក​អរ​នៅ​រាល់​ចុង​ខែ?

១ នៅ​រៀង​រាល់​ចុង​ខែ យើង​ទាំង​អស់​គ្នា​ត្រូវ​ដាក់​សេចក្ដី​រាយ​ការណ៍​អំពី​កិច្ច​ផ្សព្វ​ផ្សាយ។ តើ​អ្នក​«​មាន​ហេតុ​ត្រេក​អរ​»​អំពី​អ្វី? (​កាឡ. ៦:៤​) មិន​ថា​អ្នក​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​១៣០​ម៉ោង ឬ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ផ្សាយ​តែ​១៥​នាទី​ក៏​ដោយ ក៏​យើង​ទាំង​អស់​គ្នា​គួរ​រីករាយ​ដែល​យើង​ខំ​ធ្វើ​អស់ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ដែរ។—ទំនុក. ១០០:២

២​. ហេតុ​អ្វី​យើង​គួរ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា?

២ ក្នុង​នាម​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​នៃ​សកលលោក ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​អ្វី​ល្អ​បំផុត​ពី​យើង។ (​ម៉ាឡ. ១:៦​) ដោយ​សារ​យើង​ស្រឡាញ់​លោក យើង​បាន​ប្រគល់​ជីវិត​របស់​យើង​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ ដូច្នេះ ក្រោយ​ពេល​ចប់​មួយ​ថ្ងៃ ឬ​ចប់​មួយ​ខែ បើ​យើង​មាន​ទំនុក​ចិត្ត​ថា​យើង​បាន​ឲ្យ​«​ផល​ដំបូង​»​ឬ​អ្វី​ដែល​ល្អ​បំផុត​ដែល​យើង​មាន មិន​ថា​ពេល​វេលា ទេព​កោសល្យ និង​កម្លាំង​របស់​យើង​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ក៏​ដោយ នោះ​យើង​ពិត​ជា​មាន​ហេតុ​ត្រេក​អរ​មែន! (​សុភ. ៣:៩​) ប៉ុន្តែ បើ​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ប្រាប់​យើង​ថា យើង​អាច​ធ្វើ​បាន​ល្អ​ថែម​ទៀត នោះ​យើង​គួរ​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។—រ៉ូម ២:១៥

៣​. ហេតុ​អ្វី​យើង​មិន​គួរ​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​នឹង​អ្នក​ឯ​ទៀត?

៣ ​«​មិន​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត​»​: យើង​មិន​គួរ​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ឬ​គិត​ថា​ពី​មុន​យើង​មាន​កម្លាំង​ច្រើន​ជាង​ទេ។ ស្ថានភាព​របស់​យើង​តែង​តែ​ផ្លាស់​ប្ដូរ ហើយ​យើង​ក៏​មាន​សមត្ថភាព​ផ្សេង​ពី​គ្នា​ដែរ។ ការ​ប្រៀប​ធៀប​គ្នា​ច្រើន​តែ​នាំ​ឲ្យ​មាន​ការ​ប្រកួតប្រជែង ឬ​ក៏​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ (​កាឡ. ៥:២៦; ៦:៤​) ប៉ុន្តែ លោក​យេស៊ូ​មិន​ដែល​ប្រៀប​ធៀប​បុគ្គល​ម្នាក់​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​សរសើរ​បុគ្គល​ម្នាក់​ៗ​ស្រប​តាម​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន។—ម៉ាក. ១៤:៦​-​៩

៤​. តើ​យើង​អាច​រៀន​មេរៀន​សំខាន់​អ្វី​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្តី​អំពី​ថាលិន?

៤ ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្តី​អំពី​ថាលិន កម្មករ​ម្នាក់​ៗ​បាន​ទទួល​ថាលិន​ស្រប​«​តាម​សមត្ថភាព​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​»។ (​ម៉ាថ. ២៥:១៥​) ពេល​ដែល​ម្ចាស់​បាន​ត្រឡប់​មក​វិញ ហើយ​សួរ​អំពី​កិច្ច​ការ​របស់​ពួក​គេ នោះ​អ្នក​ដែល​ខ្នះខ្នែង​ធ្វើ​ការ​ស្រប​តាម​សមត្ថភាព​និង​ស្ថានភាព​របស់​ខ្លួន​បាន​ទទួល​ការ​សរសើរ ហើយ​ពួក​គេ​បាន​មក​អរ​សប្បាយ​ជា​មួយ​នឹង​ម្ចាស់​របស់​ពួក​គេ។ (​ម៉ាថ. ២៥:២១, ២៣​) ដូច​គ្នា​ដែរ កាល​ដែល​យើង​ជាប់​រវល់​ផ្សាយ​អំពី​រាជាណាចក្រ នោះ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​ពេញ​ចិត្ត​នឹង​យើង ហើយ​នេះ​នាំ​ឲ្យ​យើង​មាន​ហេតុ​ត្រេក​អរ​មែន!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក