របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ពេលធ្វើការត្រឡប់ទៅជួប
ហេតុអ្វីសំខាន់?: មនុស្សជាច្រើនដែលបង្ហាញការចាប់អារម្មណ៍ចំពោះដំណឹងអំពីរាជាណាចក្រព្រះ គឺកំពុងស្វែងរកសេចក្ដីពិតអំពីព្រះ។ (អេ. ៥៥:៦) ដើម្បីបង្រៀនពួកគេឲ្យជឿនទៅមុខ យើងត្រូវត្រឡប់ទៅជួបម្ដងហើយម្ដងទៀត។ មនុស្សមានការពិបាកផ្សេងៗគ្នា ដូច្នេះយើងត្រូវចេះប្រែប្រួលទៅតាមចំណាប់អារម្មណ៍របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការត្រឡប់ទៅជួបនឹងកាន់តែមានប្រសិទ្ធភាព បើយើងរៀបចំឲ្យបានល្អនិងមានប្រធានបទសម្រាប់ការត្រឡប់ទៅជួបនីមួយៗ ហើយមានគោលដៅចង់ចាប់ផ្ដើមការសិក្សាគម្ពីរ។
របៀបអនុវត្ត:
ព្យាយាមត្រឡប់ទៅជួបឲ្យបានឆាប់ ប្រហែលប៉ុន្មានថ្ងៃក្រោយមក។—ម៉ាថ. ១៣:១៩
មានភាពរាក់ទាក់និងបង្ហាញការគោរព។ ព្យាយាមសម្រួលអារម្មណ៍
ចាប់ផ្ដើមដោយនិយាយរាក់ទាក់។ ប្រើឈ្មោះរបស់បុគ្គលនោះ។ រំលឹកគាត់នូវមូលហេតុដែលអ្នកត្រឡប់មកជួបគាត់ ប្រហែលជាដើម្បីឆ្លើយសំណួរ ជូនទស្សនាវដ្ដីលេខថ្មីបំផុត បង្ហាញគេហទំព័ររបស់យើង បង្ហាញវីដេអូឬបង្ហាញរបៀបសិក្សាគម្ពីរ។ ផ្លាស់ប្ដូរពាក្យផ្សាយរបស់អ្នកបើគាត់បង្ហាញចំណាប់អារម្មណ៍អំពីប្រធានបទផ្សេងទៀត។—ភី. ២:៤
ស្រោចទឹកលើគ្រាប់ពូជនៃសេចក្ដីពិតដែលយើងបានដាំនៅក្នុងចិត្តរបស់គាត់ ដោយប្រើបទគម្ពីរ ហើយប្រហែលជូនសៀវភៅណាមួយ។ (១កូ. ៣:៦) ព្យាយាមបង្កើតឲ្យមានទំនាក់ទំនងល្អជាមួយគាត់
ទុកសំណួរដើម្បីត្រឡប់ទៅជួបលើកក្រោយ