ទោះជាបុណ្យរំលងមិនមែនតំណាងពិធីរំលឹកក្ដី តែបុណ្យរំលងគឺមានន័យណាស់សម្រាប់យើង។ ជាឧទាហរណ៍ សាវ័កប៉ូលបានហៅលោកយេស៊ូថា«កូនចៀមបុណ្យរំលងរបស់យើង»។ (១កូ. ៥:៧) ឈាមកូនចៀមនៅលើក្របទ្វារបានសង្គ្រោះជីវិតមនុស្ស ដូចគ្នាដែរ ឈាមរបស់លោកយេស៊ូក៏សង្គ្រោះជីវិតមនុស្សដែរ។ (និក្ខ. ១២:១២, ១៣) ម្យ៉ាងទៀតឆ្អឹងរបស់កូនចៀមសម្រាប់បុណ្យរំលងមិនបានត្រូវបំបាក់ទេ។ ស្រដៀងគ្នាដែរ ក៏គ្មានឆ្អឹងណាមួយរបស់លោកយេស៊ូបានត្រូវបំបាក់ដែរ ទោះជាការបំបាក់ឆ្អឹងគឺជាទំនៀមទម្លាប់មួយចំពោះការប្រហារជីវិតក៏ដោយ។—និក្ខ. ១២:៤៦; យ៉ូន. ១៩:៣១-៣៣, ៣៦