ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | លូកា ១០-១១
ឧទាហរណ៍ស្តីអំពីជនជាតិសាម៉ារី
លោកយេស៊ូបានលើកឧទាហរណ៍នេះដើម្បីឆ្លើយសំណួរថា «តើអ្នកណាទៅ ជាអ្នកជិតខាងរបស់ខ្ញុំ?»។ (លូក. ១០:២៥-២៩) លោកបានដឹងថាក្រុមជំនុំគ្រិស្តសាសនិកនឹងមកពី«មនុស្សគ្រប់ប្រភេទ» រួមបញ្ចូលជនជាតិសាម៉ារីនិងជនជាតិដទៃ។ (យ៉ូន. ១២:៣២) ឧទាហរណ៍នេះបង្រៀនអ្នកកាន់តាមលោកថាពួកគេគួរខំប្រឹងជាខ្លាំងដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត សូម្បីតែចំពោះអ្នកដែលប្រហែលជាខុសគ្នាឆ្ងាយពីពួកគេក្ដី។
សូមសួរខ្លួនអ្នកថា:
‹តើខ្ញុំមានអារម្មណ៍យ៉ាងណាចំពោះបងប្អូនដែលមានវប្បធម៌ផ្សេង?›
‹តើខ្ញុំច្រើនតែចំណាយពេលជាមួយអ្នកដែលមានអ្វីស្រដៀងខ្ញុំឬទេ?›
‹តើខ្ញុំអាចបើកចិត្តឲ្យទូលាយដោយខំស្គាល់ថែមទៀតនូវបងប្អូនដែលមានប្រវត្ដិផ្សេងឬទេ?› (២កូ. ៦:១៣)
តើខ្ញុំអាចអញ្ជើញអ្នកណាឲ្យ . . .
ទៅជាមួយខ្ញុំក្នុងកិច្ចបម្រើផ្សាយ?
មកបរិភោគអាហារនៅផ្ទះខ្ញុំ?
ចូលរួមការគោរពប្រណិប័តន៍ជាក្រុមគ្រួសារនៅពេលល្ងាចលើកក្រោយជាមួយគ្នា?