បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb19 កុម្ភៈ ទំ. ៨
  • ចូរបន្តទន្ទឹងរង់ចាំដោយស៊ូទ្រាំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបន្តទន្ទឹងរង់ចាំដោយស៊ូទ្រាំ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
  • អត្ថបទស្រដៀងគ្នា
  • ចូរកុំឲ្យអ្វីណាក៏ដោយធ្វើឲ្យអ្នកខកខានមិនបានទទួលរង្វាន់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូរនៅជាប់នឹងអង្គការរបស់ព្រះយេហូវ៉ា
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • យើងទទួលបានរង្វាន់ដោយសារការស៊ូទ្រាំ
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ព្រះយេហូវ៉ាជួយយើងពេលមានទុក្ខលំបាក
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
mwb19 កុម្ភៈ ទំ. ៨

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​បន្ត​ទន្ទឹង​រង់​ចាំ​ដោយ​ស៊ូ​ទ្រាំ

តើ​អ្នក​បាន​រង់​ចាំ​រាជាណាចក្រ​របស់​ព្រះ​អស់​រយៈ​ប៉ុន្មាន​ហើយ? តើ​អ្នក​បាន​ស៊ូ​ទ្រាំ​យ៉ាង​អត់​ធ្មត់​ទោះ​ជា​មាន​ការ​ពិបាក​ឬ​ទេ? (​រ៉ូម ៨:២៥​) គ្រិស្ត​សាសនិក​ខ្លះ​ត្រូវ​គេ​ស្អប់ ត្រូវ​គេ​ធ្វើ​បាប​យ៉ាង​ព្រៃ​ផ្សៃ ឬ​ថែម​ទាំង​គំរាម​សម្លាប់​ទៀត​ផង។ បង​ប្អូន​ជា​ច្រើន​ទៀត​ជួប​ប្រទះ​នឹង​ការ​ពិបាក​ដូច​ជា​ជំងឺ​រ៉ាំរ៉ៃ ឬ​ភាព​ចាស់​ជរា​ជា​ដើម។

តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ទន្ទឹង​រង់​ចាំ​យ៉ាង​រំភើប​ចិត្ត​សូម្បី​តែ​ជួប​ទុក្ខ​លំបាក? យើង​ត្រូវ​ពង្រឹង​ជំនឿ​របស់​យើង​ដោយ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ហើយ​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​បាន​អាន។ យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សង្ឃឹម​របស់​យើង។ (​២កូ. ៤:១៦​-​១៨; ហេ. ១២:២​) យើង​ត្រូវ​អធិដ្ឋាន​អង្វរ​សុំ​និង​សំណូម​ពរ​ព្រះ​យេហូវ៉ា​នូវ​ឫទ្ធា​នុភាព​ដែល​មក​ពី​សកម្មពល​បរិសុទ្ធ​របស់​លោក។ (​លូក. ១១:១០, ១៣; ហេ. ៥:៧​) បិតា​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​អាច​ជួយ​យើង​ឲ្យ​«​ស៊ូ​ទ្រាំ​នឹង​ការ​ទាំង​អស់ ហើយ​មាន​ចិត្ត​ធ្ងន់​ដោយ​អំណរ​»។—កូឡ. ១:១១

សូម​ទស្សនា​វីដេអូយើង​ត្រូវ​«​រត់​ដោយ​ស៊ូ​ទ្រាំ​»​ មាន​ទំនុក​ចិត្ត​ថា​នឹង​ទទួល​រង្វាន់ រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

  • បងជេមីនិងប្រពន្ធរបស់គាត់កំពុងផ្សព្វផ្សាយ

    តើ​«​ពេល​វេលា​នឹង​ឱកាស​»​នាំ​ឲ្យ​ព្រឹត្ដិការណ៍​ណា​ខ្លះ​អាច​កើត​ឡើង​ដោយ​មិន​បាន​រំពឹង​ទុក? (​សាស្ដ. ៩:១១​)

  • ក្រោយពីបងជេមីបានដាច់សរសៃឈាមខួរក្បាល បងប្រុសខាលបានបង្ហាញគាត់បទគម្ពីរមួយ

    តើ​សេចក្ដី​អធិដ្ឋាន​ជួយ​យើង​យ៉ាង​ណា​ពេល​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក?

  • បងជេមីនិងបងខាលកំពុងពង្រឹងកម្លាំងចិត្តប្ដីប្រពន្ធមួយគូ

    បើ​យើង​មិន​អាច​ធ្វើ​ច្រើន​ដូច​ពី​មុន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ហេតុ​អ្វី​យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​នៅ​តែ​អាច​ធ្វើ?

  • បងជេមីស្រមៃគិតពេលគាត់អាចធ្វើសកម្មភាពម្ដងទៀតក្នុងសួនឧទ្យាន

    ចូរ​បន្ត​សម្លឹង​ចំ​ទៅ​រង្វាន់

    តើ​អ្វី​ជួយ​អ្នក​ឲ្យ​បន្ត​មាន​ទំនុក​ចិត្ត​ថា​នឹង​ទទួល​រង្វាន់?

តើ​តាម​របៀប​ណា​អ្នក​អាច​គាំ​ទ្រ​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​លំបាក និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ?

  • និយាយ​ទៅ​កាន់​ពួក​គេ​ដោយ​សប្បុរស ហើយ​មិន​ប្រៀប​ធៀប​ពួក​គេ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត

  • ស្ដាប់​ពួក​គេ​ដោយ​យក​ចិត្ត​ទុក​ដាក់

  • អធិដ្ឋាន​ឲ្យ​ពួក​គេ​និង​អធិដ្ឋាន​ជា​មួយ​ពួក​គេ

  • រៀប​ចំ​អាហារ ឬ​ធ្វើ​កិច្ច​ការ​ខ្លះ​ក្នុង​ផ្ទះ​ឲ្យ​ពួក​គេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក