ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | កាឡាទី ៤-៦
«អត្ថន័យជានិមិត្តរូប»ដែលជាប់ទាក់ទងនឹងយើង
សាវ័កប៉ូលបានប្រើ«អត្ថន័យជានិមិត្តរូប»នេះ ដើម្បីពន្យល់អំពីកិច្ចព្រមព្រៀងថ្មីដែលខ្ពង់ខ្ពស់ជាងកិច្ចព្រមព្រៀងខាងច្បាប់។ ក្រោមការគ្រប់គ្រងដែលប្រកបដោយសេចក្ដីស្រឡាញ់របស់គ្រិស្តនិងអ្នករួមមត៌កជាមួយនឹងលោក នោះមនុស្សជាតិទាំងអស់នឹងមានសេចក្ដីសង្ឃឹមរួចពីភាពខុសឆ្គង ភាពមិនល្អឥតខ្ចោះ ទុក្ខព្រួយ និងសេចក្ដីស្លាប់។—អេ. ២៥:៨, ៩
ហាកាជាស្ត្រីបម្រើ ពួកអ៊ីស្រាអែលដែលនៅក្រោមកិច្ចព្រមព្រៀងខាងច្បាប់ ហើយពួកគេមានក្រុងយេរូសាឡិមជារាជធានី |
សារ៉ាជាស្ត្រីដែលមានសេរីភាព ក្រុងយេរូសាឡិមនៅស្ថានលើ ពោលគឺផ្នែកស្ថានសួគ៌នៃអង្គការរបស់ព្រះ |
«កូន»របស់ហាកា ពួកយូដា (ដែលបានសន្យាថាធ្វើតាមច្បាប់ម៉ូសេ) បានបៀតបៀននិងមិនទទួលស្គាល់លោកយេស៊ូ |
«កូន»របស់សារ៉ា គ្រិស្តនិងគ្រិស្តសាសនិក១៤៤.០០០នាក់ដែលព្រះបានរើសតាំងដោយសកម្មពល |
ការរំដោះឲ្យរួចពីកិច្ចព្រមព្រៀងខាងច្បាប់ ច្បាប់ម៉ូសេរំលឹកជនជាតិអ៊ីស្រាអែលថាពួកគេជាខ្ញុំបម្រើនៃភាពខុសឆ្គង |
កិច្ចព្រមព្រៀងថ្មីនាំឲ្យមានសេរីភាព ដោយសារជនជាតិអ៊ីស្រាអែលមិនអាចធ្វើតាមច្បាប់គ្រប់ជំពូក នេះបញ្ជាក់ថាពួកគេមានភាពខុសឆ្គង។ ប៉ុន្តែថ្លៃលោះរបស់គ្រិស្តអាចនាំឲ្យពួកគេរួចផុតពីភាពខុសឆ្គង |