ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ធីម៉ូថេទី១ ១-៣
ចូរព្យាយាមឲ្យបានកិច្ចការដ៏ល្អប្រសើរ
ពេលល្អបំផុតដើម្បីឲ្យប្អូនប្រុសៗចាប់ផ្ដើមទទួលភារកិច្ចផ្សេងៗនៅក្នុងក្រុមជំនុំ គឺពេលដែលពួកគេនៅក្មេង។ នេះទុកឱកាសឲ្យពួកគេទទួលការបង្ហាត់បង្រៀន និងបង្ហាញថាពួកគេមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការតែងតាំងជាជំនួយការខាងកិច្ចបម្រើ ពេលដែលពួកគេមានអាយុច្រើនជាង។ (១ធី. ៣:១០) តើបងប្អូនប្រុសអាចព្យាយាមឲ្យបានមុខងារយ៉ាងដូចម្ដេច? គឺដោយបណ្ដុះ និងបង្ហាញគុណសម្បត្ដិដូចតទៅ៖
លះបង់ប្រយោជន៍ផ្ទាល់ខ្លួន។ (km ៧/១៣ ទំ. ២-៣ វ. ២)
ចំណងមិត្តភាពជាមួយព្រះ។ (km ៧/១៣ ទំ. ៣ វ. ៣)
គួរឲ្យទុកចិត្ត និងស្មោះត្រង់។ (km ៧/១៣ ទំ. ៣ វ. ៤)