ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | លោកុប្បត្តិ ៩-១១
‹នៅផែនដីទាំងមូល នោះមានភាសាតែ១›
នៅក្រុងបាបិល ព្រះយេហូវ៉ាបានកំចាត់កំចាយមនុស្សដែលមិនស្ដាប់បង្គាប់ដោយបំភាន់ភាសារបស់ពួកគេ។ សព្វថ្ងៃនេះ លោកកំពុងប្រមូលមនុស្សមួយក្រុមធំចេញពីគ្រប់ប្រជាជាតិ និងគ្រប់ភាសា ហើយផ្ដល់ឲ្យពួកគេមាន«បបូរមាត់ស្អាត»ឬភាសាបរិសុទ្ធ ដើម្បីពួកគេអាច‹អំពាវនាវដល់នាមព្រះយេហូវ៉ាទាំងអស់គ្នា ហើយព្រមចិត្តគ្នានឹងគោរពដល់លោក› (សេផ. ៣:៩; បប. ៧:៩) ភាសាបរិសុទ្ធនេះគឺសេចក្ដីពិតអំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោកដែលមានក្នុងគម្ពីរ។
ការរៀនភាសាថ្មីមិនគ្រាន់តែចាំពាក្យថ្មីប៉ុណ្ណោះទេ តែក៏តម្រូវឲ្យរៀនរបៀបគិតគូរថ្មីដែរ។ ស្រដៀងគ្នាដែរ កាលដែលយើងរៀនភាសាបរិសុទ្ធនៃសេចក្ដីពិត យើងត្រូវផ្លាស់ប្ដូររបៀបគិតគូររបស់យើង។ (រ៉ូម ១២:២) កាលដែលយើងបន្តធ្វើដូច្នេះ នេះនឹងនាំឲ្យមានសាមគ្គីភាពក្នុងចំណោមរាស្ត្ររបស់ព្រះ។—១កូ. ១:១០