របៀបរស់នៅជាគ្រិស្តសាសនិក
ចូរមានចិត្តរាបទាប ពេលទទួលការសរសើរ
ជួនកាល អ្នកឯទៀតសរសើរយើង។ នេះពិតជាអាចលើកទឹកចិត្តយើងមែន បើគេសរសើរយ៉ាងស្មោះ ហើយដោយមានបំណងចិត្តត្រឹមត្រូវ។ (សុភ. ១៥:២៣; ៣១:១០, ២៨) ប៉ុន្តែយើងត្រូវប្រយ័ត្នការសរសើរដែលបណ្ដាលឲ្យយើងមានអំនួត និងគិតថាយើងប្រសើរជាងអ្នកឯទៀត។
សូមទស្សនាវីដេអូចូរមានភក្ដីភាពដូចលោកយេស៊ូ ពេលទទួលការសរសើរ រួចមកឆ្លើយសំណួរដូចតទៅនេះ៖
តើអ្នកឯទៀតប្រហែលជាសរសើរយើងដោយសារអ្វីខ្លះ?
តើបងប្អូនរួមជំនឿបានសរសើរបងស៊ែហ្គេយ៉ាងដូចម្ដេច?
តើការសរសើររបស់ពួកគេបានទៅដល់ថ្នាក់មិនសមត្រឹមត្រូវយ៉ាងដូចម្ដេច?
តើអ្នកទាញមេរៀនអ្វីខ្លះពីរបៀបដែលបងស៊ែហ្គេបានតបឆ្លើយដោយចិត្តរាបទាប?