របៀបរស់នៅជាគ្រិស្តសាសនិក
ប្អូនៗវ័យក្មេង តើព្រះយេហូវ៉ាជាមិត្តសម្លាញ់ដ៏ល្អបំផុតរបស់ប្អូនឬទេ?
តើប្អូនចង់បានមិត្តសម្លាញ់ដែលមានគុណសម្បត្តិណាខ្លះ? ប្រហែលចិត្តស្មោះត្រង់ សេចក្ដីសប្បុរស និងចិត្តទូលាយជាគុណសម្បត្តិសំខាន់ចំពោះប្អូន។ ព្រះយេហូវ៉ាមានគុណសម្បត្តិនោះទាំងអស់។ (និក្ខ. ៣៤:៦; សកម្ម. ១៤:១៧) លោកស្ដាប់ពេលប្អូនអធិដ្ឋានទៅលោក។ លោកផ្ដល់ជំនួយពេលប្អូនត្រូវការ។ (ទំនុក. ១៨:១៩, ៣៥) លោកអភ័យទោសពេលប្អូនធ្វើខុស។ (១យ៉ូន. ១:៩) ព្រះយេហូវ៉ាពិតជាមិត្តសម្លាញ់ដ៏អស្ចារ្យណាស់!
តើប្អូនអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? សូមរៀនអំពីលោកដោយអានបណ្ដាំរបស់លោក។ សូមប្រាប់លោកអំពីអារម្មណ៍ដែលកប់ជ្រៅក្នុងចិត្តរបស់ប្អូន។ (ទំនុក. ៦២:៨; ១៤២:២) សូមបង្ហាញថាប្អូនឲ្យតម្លៃចំពោះអ្វីដែលសំខាន់ចំពោះព្រះយេហូវ៉ា ដូចជាបុត្ររបស់លោក រាជាណាចក្ររបស់លោក និងសេចក្ដីសន្យារបស់លោកអំពីអនាគត។ សូមប្រាប់អ្នកឯទៀតអំពីលោក។ (ចោ. ៣២:៣) បើប្អូនបណ្ដុះឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា នោះលោកនឹងធ្វើជាមិត្តរបស់ប្អូនជារៀងរហូត។—ទំនុក. ៧៣:២៥, ២៦, ២៨
សូមទស្សនាវីដេអូប្អូនៗវ័យក្មេង ‹ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាជាព្រះល្អចុះ› រួចមកឆ្លើយសំណួរដូចតទៅនេះ៖
តើប្អូនអាចត្រៀមខ្លួនដើម្បីប្រគល់ខ្លួនជូនព្រះនិងការជ្រមុជទឹកយ៉ាងដូចម្ដេច?
តើអ្នកឯទៀតក្នុងក្រុមជំនុំអាចជួយប្អូនយ៉ាងដូចម្ដេចឲ្យបម្រើព្រះយេហូវ៉ា?
តើកិច្ចបម្រើផ្សាយជួយពង្រឹងចំណងមិត្តភាពរបស់ប្អូនជាមួយនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
ប្អូនអាចមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ាជារៀងរហូត!
តើប្អូនមានឱកាសចូលរួមក្នុងកិច្ចបម្រើប្រភេទណាខ្លះ?
តើប្អូនស្រឡាញ់គុណសម្បត្តិអ្វីខ្លះរបស់ព្រះយេហូវ៉ា?