ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | លេវីវិន័យ ៤-៥
ចូរជូនអ្វីដែលល្អបំផុតទៅព្រះយេហូវ៉ា
នៅស្រុកអ៊ីស្រាអែល ភាពក្រីក្រមិនបានបញ្ឈប់នរណាម្នាក់មិនឲ្យមានឯកសិទ្ធមានមេត្រីភាពជាមួយព្រះយេហូវ៉ាឡើយ។ សូម្បីតែជនជាតិអ៊ីស្រាអែលដែលក្រីក្របំផុតក៏អាចជូនគ្រឿងបូជាដែលព្រះយេហូវ៉ាពេញចិត្តបានដែរ លុះត្រាតែគ្រឿងបូជានោះជាអ្វីដែលល្អបំផុតដែលគាត់មាន។ ពួកគាត់អាចជូនម្សៅ ប៉ុន្តែព្រះយេហូវ៉ាតម្រូវឲ្យម្សៅនោះជា«ម្សៅយ៉ាងម៉ដ្ដ» ឬម្សៅដ៏ល្អបំផុតដែលគេប្រើសម្រាប់ជូនភ្ញៀវពិសេស។ (លោ. ១៨:៦) សព្វថ្ងៃនេះ ទោះជាកាលៈទេសៈរបស់យើងដាក់កម្រិតទៅលើអ្វីដែលយើងអាចធ្វើដើម្បីព្រះយេហូវ៉ាក្ដី ប៉ុន្តែលោកនៅតែទទួលយក«សេចក្ដីសរសើរជាគ្រឿងបូជា»ដ៏ល្អបំផុតរបស់យើង។—ហេ. ១៣:១៥
បើអ្នកមិនអាចធ្វើច្រើនដូចពីមុនដោយសារសុខភាពរបស់អ្នកមិនសូវល្អឬមិនសូវមានកម្លាំង តើនេះអាចលើកទឹកចិត្តអ្នកយ៉ាងដូចម្ដេច?