បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb21 មីនា ទំ. ៥
  • តើអ្នកកំពុងរៀបចំសម្រាប់ពិធីរំលឹកឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកកំពុងរៀបចំសម្រាប់ពិធីរំលឹកឬទេ?
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • អត្ថបទស្រដៀងគ្នា
  • តើខ្ញុំនឹងអញ្ជើញអ្នកណាខ្លះ?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
  • ព្រះយេហូវ៉ាឲ្យពរចំពោះការខំព្យាយាមរបស់យើងដើម្បីចូលរួមពិធីរំលឹក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • «ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ!» ពិធីបុណ្យរំលឹកការសោយទិវង្គតរបស់ព្រះយេស៊ូត្រូវនឹងថ្ងៃទី២ ខែមេសា
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • «ចូរបន្ដធ្វើដូច្នេះ» ពិធីរំលឹកនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមេសា
    ២០១២ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
mwb21 មីនា ទំ. ៥
ពេត្រុសនិងយ៉ូហានរៀបចំនំប៉័ងនិងដាក់ពែងលើតុ។

ពេត្រុស​និង​យ៉ូហាន​រៀបចំ​បន្ទប់​ខាង​លើ​ដើម្បី​ធ្វើ​បុណ្យ​រំលង​នៅ​ឆ្នាំ​៣៣ គ.ស.

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

តើ​អ្នក​កំពុង​រៀបចំ​សម្រាប់​ពិធី​រំលឹក​ឬ​ទេ?

បុណ្យ​រំលង​ជា​លើក​ចុង​ក្រោយ​របស់​លោក​យេស៊ូ​គឺ​ពិត​ជា​សំខាន់​ណាស់។ ដោយ​សារ​ការ​ស្លាប់​របស់​លោក​នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ លោក​បាន​រៀបចំ​ពិសា​អាហារ​បុណ្យ​រំលង​ជា​មួយ​នឹង​សាវ័ក​របស់​លោក ហើយ​ចាប់​ផ្ដើម​ពិធី​ប្រចាំ​ឆ្នាំ​ថ្មី​មួយ​ដែល​បាន​ត្រូវ​ហៅ​ថា​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់។ ដូច្នេះ លោក​បាន​ចាត់​ពេត្រុស​និង​យ៉ូហាន​ឲ្យ​ទៅ​រៀបចំ​បន្ទប់។ (​លូក. ២២:៧​-​១៣; សូម​មើល​រូប​ភាព​នៅ​ក្រប។​) នេះ​រំលឹក​យើង​ថា​យើង​ក៏​ត្រូវ​តែ​រៀបចំ​សម្រាប់​ពិធី​រំលឹក​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា​ដែរ។ ក្រុម​ជំនុំ​នី​មួយ​ៗ​ទំនង​ជា​បាន​រៀបចំ​អ្នក​ថ្លែង​សុន្ទរកថា វត្ថុ​តំណាង​និង​អ្វី​ផ្សេង​ៗ​ទៀត​រួច​ទៅ​ហើយ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ តើ​យើង​ម្នាក់​ៗ​អាច​ធ្វើ​អ្វី​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ពិធី​រំលឹក?

បង្កើន​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ​របស់​លោក​យេស៊ូ។ ចូរ​អាន​អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក​ហើយ​រំពឹង​គិត។ កាល​វិភាគ​អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក​គឺ​មាន​នៅ​ក្នុង​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ។ សៀវភៅ​ស្ដើង​ជំនួយ​សិក្សា​បណ្ដាំ​របស់​ព្រះ ជំពូក​១៦​ផ្នែក​ក​និង​ខ ក៏​មាន​កាល​វិភាគ​ល្អិត​ល្អន់​ថែម​ទៀត។ (​សូម​ពិនិត្យ​មើល​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ ខែ​មេសា ឆ្នាំ​២០២០។​) ក្រុម​គ្រួសារ​ក៏​អាច​រក​ព័ត៌មាន​បន្ថែម​អំពី​សារៈ​សំខាន់​នៃ​ថ្លៃ​លោះ ដើម្បី​យក​មក​ពិចារណា​ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ដោយ​ពិនិត្យ​មើល​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា។

ក្រុមគ្រួសារមួយពិភាក្សាអំពីពិធីរំលឹកក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ

អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម។ ចូរ​រួម​ចំណែក​យ៉ាង​ពេញ​លេញ​ក្នុង​ការ​ចែក​ចាយ​លិខិត​អញ្ជើញ​សម្រាប់​ពិធី​រំលឹក។ សូម​គិត​អំពី​មនុស្ស​ដែល​អ្នក​អាច​អញ្ជើញ​ដូច​ជា​ការ​ត្រឡប់​ទៅ​ជួប អ្នក​ដែល​ធ្លាប់​រៀន​គម្ពីរ មនុស្ស​ដែល​អ្នក​ស្គាល់​និង​ញាតិ​សន្ដាន។ អ្នក​ចាស់​ទុំ​ក៏​ត្រូវ​តែ​អញ្ជើញ​បង​ប្អូន​ដែល​អសកម្ម​ដែរ។ សូម​ចាំ​ថា បើ​បុគ្គល​ដែល​អ្នក​អញ្ជើញ​មិន​រស់​នៅ​ក្នុង​តំបន់​របស់​អ្នក អ្នក​អាច​រក​ទី​កន្លែង​និង​ពេល​វេលា​ដែល​ពិធី​រំលឹក​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​តំបន់​របស់​គាត់​ដោយ​ចុច អំពី​យើង ដែល​នៅ​ដើម​ទំព័រ​នៃ​jw.org ហើយ​ចុច​«​ពិធី​រំលឹក​»។

អ្នកចាស់ទុំពីរនាក់ទៅលេងបងប្រុសអសកម្មម្នាក់ដើម្បីអញ្ជើញគាត់ឲ្យមកចូលរួមពិធីរំលឹក។

តើ​យើង​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​រៀបចំ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក