របៀបរស់នៅជាគ្រិស្តសាសនិក
សូមកុំធ្វើតាមគំរូរបស់ពួកអ្នកដែលគ្មានភក្ដីភាព
កូរ៉ា ដាថាន និងអ័ប៊ីរ៉ាមបង្ហាញថាពួកគេគ្មានភក្ដីភាពចំពោះព្រះយេហូវ៉ាដោយបះបោរប្រឆាំងនឹងការរៀបចំរបស់លោក។ ព្រះយេហូវ៉ាបានបំផ្លាញពួកអ្នកបះបោរនិងអស់អ្នកដែលគាំទ្រពួកគេ។ (ជន. ១៦:២៦, ២៧, ៣១-៣៣) តើស្ថានភាពអ្វីអាចល្បងលភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ា? តើគំរូណាខ្លះក្នុងគម្ពីរដែលអាចជួយយើងមិនឲ្យធ្វើតាមពួកអ្នកដែលគ្មានភក្ដីភាព?
សូមទស្សនាវីដេអូ សូមកុំធ្វើតាមគំរូអ្នកដែលគ្មានភក្ដីភាព រួចឆ្លើយសំណួរដូចតទៅនេះ៖
តើស្ថានភាពអ្វីបានសាកល្បងណាឌា ហើយតើគំរូដែលបានទុកជាការព្រមានមួយណាដែលបានជួយគាត់ឲ្យបង្ហាញភក្ដីភាព?
តើស្ថានភាពអ្វីបានសាកល្បងបងប្រុសដែលមានអារម្មណ៍ខកចិត្តម្នាក់ ហើយតើគំរូដែលបានទុកជាការព្រមានមួយណាដែលបានជួយគាត់ឲ្យបង្ហាញភក្ដីភាព?
តើស្ថានភាពអ្វីបានសាកល្បងបងប្រុសដែលជាអ្នកចាស់ទុំម្នាក់ ហើយតើគំរូដែលបានទុកជាការព្រមានមួយណាដែលបានជួយគាត់ឲ្យបង្ហាញភក្ដីភាព?
តើស្ថានភាពអ្វីបានសាកល្បងប្អូនប្រុសម្នាក់នៅសាលារៀន ហើយតើគំរូដែលបានទុកជាការព្រមានមួយណាដែលបានជួយគាត់ឲ្យបង្ហាញភក្ដីភាព?