របៀបរស់នៅជាគ្រិស្តសាសនិក
លក្ខណៈពិសេសនៃសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!
តើអ្នកចូលចិត្តប្រើវីដេអូនិងសួរសិស្សអំពីទស្សនៈរបស់គាត់ដោយប្រើសំណួរផ្សេងៗក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!ឬទេ? ចុះលក្ខណៈឯទៀតដូចជាផ្នែក«មនុស្សខ្លះនិយាយថា» «គោលដៅ» និង«ស្វែងយល់ថែមទៀត»? តើមានលក្ខណៈពិសេសណាទៀតដែលអាចជួយអ្នកក្នុងការបង្រៀនគម្ពីរ?—ម៉ាថ. ២៨:១៩, ២០
វីដេអូនិងអត្ថបទ៖ បើអ្នកចូលចិត្តបង្រៀនគម្ពីរដោយប្រើសៀវភៅផ្ទាល់ តើតាមរបៀបណាអ្នកអាចរកវីដេអូនិងអត្ថបទផ្សេងៗនៅកន្លែងតែមួយ? ក្នុងសៀវភៅជាអេឡិចត្រូនិក សូមជ្រើសរើសផ្នែកមួយក្នុងចំណោមផ្នែកទាំងបួន។ នៅខាងក្រោមបញ្ជីមេរៀន អ្នកអាចជ្រើសរើសវីដេអូនិងអត្ថបទទាំងអស់សម្រាប់ផ្នែកនោះ។ (សូមមើលរូបភាពទី១)
ដើម្បីស្វែងរកវីដេអូសូមសប្បាយនឹងការរៀនគម្ពីរពេលដែលអ្នកចាប់ផ្ដើមបង្រៀនគម្ពីរដោយប្រើសៀវភៅស្ដើង សូមចុចផ្នែកវីដេអូ ហើយចុច«ជំនួយសម្រាប់កិច្ចផ្សព្វផ្សាយ»ក្នុងកម្មវិធីJWបណ្ណាល័យ។ អ្នកអាចដាក់វីដេអូនោះក្នុងផ្នែក«ចូលចិត្ត»ដើម្បីស្រួលស្វែងរក។
«ឯកសារជាសៀវភៅ»៖ បើអ្នកកំពុងបង្រៀនគម្ពីរដោយប្រើគ្រឿងអេឡិចត្រូនិក អ្នកអាចប្រើ«ឯកសារជាសៀវភៅ»ម្ដងម្កាលក្នុងអំឡុងការសិក្សា។ ក្នុងមេរៀននោះ សូមចុចសញ្ញាចុចបីនៅខាងលើ ហើយជ្រើសរើស«ឯកសារជាសៀវភៅ»។ ការប្រើលក្ខណៈនេះអាចជួយអ្នកឲ្យគិតអំពីរបៀបដែលផ្នែកដែលអ្នកកំពុងពិគ្រោះជាប់ទាក់ទងនឹងប្រធានបទទាំងមូលនៃមេរៀននោះ។ ដើម្បីដូរទៅជាឯកសារអេឡិចត្រូនិកវិញ សូមចុចសញ្ញាចុចបីម្ដងទៀត ហើយជ្រើសរើស«ឯកសារជាអេឡិចត្រូនិក»។
«តើខ្ញុំត្រៀមខ្លួនហើយឬនៅ?»៖ ប្រអប់ដែលនៅចុងសៀវភៅរៀបរាប់អំពីលក្ខណៈដែលសិស្សគម្ពីរត្រូវមាន ដើម្បីចូលរួមផ្សព្វផ្សាយជាមួយក្រុមជំនុំ និងទទួលការជ្រមុជទឹក។ (សូមមើលរូបភាពទី២)
កំណត់នៅចុងសៀវភៅ៖ កំណត់នៅចុងសៀវភៅមានការពន្យល់បន្ថែមដែលទាក់ទងនឹងប្រធានបទសំខាន់ៗ។ បើអ្នកប្រើសៀវភៅជាអេឡិចត្រូនិក នៅក្រោមកំណត់នៅចុងសៀវភៅមានតំណភ្ជាប់មួយដែលអាចជួយអ្នកឲ្យត្រឡប់ទៅមេរៀនដែលអ្នកកំពុងសិក្សាវិញ។ (សូមមើលរូបភាពទី២)
សូមធ្វើឲ្យប្រាកដថាអ្នករៀនសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!រហូតដល់ចប់ជាមួយសិស្ស ទោះបីជាគាត់បានទទួលការជ្រមុជហើយក៏ដោយ។ អ្នកអាចបន្តរាប់ម៉ោង ការត្រឡប់ទៅជួប និងការសិក្សាសូម្បីតែក្រោយសិស្សបានជ្រមុជទឹកហើយក្ដី។ បើអ្នកផ្សាយឯទៀតបានរួមចំណែកក្នុងការសិក្សាជាមួយអ្នក គាត់ក៏អាចរាប់ម៉ោងបានដែរ