បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp22 លេខ ១ ទំ. ៨-៩
  • ២ | កុំសងសឹក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ២ | កុំសងសឹក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ:
  • នេះ​មាន​ន័យ​ថា:
  • របៀប​ដែល​ខ​គម្ពីរ​នេះ​អាច​ជួយ​អ្នក:
  • ខ្ញុំជាមនុស្សខឹងងំនិងចូលចិត្តប្រើហិង្សា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • យើងអាចយកឈ្នះការស្អប់គ្នា!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • របៀបបំបាត់ចោលការស្អប់គ្នា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • សេចក្ដីផ្ដើមផ្នែកទី៧
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
wp22 លេខ ១ ទំ. ៨-៩
បុរសពីរនាក់ដែលខឹងនឹងគ្នាកំពុងយករណារអារមែកឈើដែលពួកគេកំពុងអង្គុយរៀងៗខ្លួន។

របៀប​បំបាត់​ចោល​ការ​ស្អប់​គ្នា

២ | កុំ​សង​សឹក

សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ:

​«​កុំ​តប​ស្នង​ការ​អាក្រក់​ដល់​អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ចំពោះ​អ្នក . . . ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន . . . កុំ​សង​សឹក​ដោយ​ខ្លួន​អ្នក​ឡើយ . . . ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ការ​សង​សឹក​ជា​របស់​ខ្ញុំ ខ្ញុំ​នឹង​សង​គេ​វិញ​»​›​»។—រ៉ូម ១២:១៧​-​១៩

នេះ​មាន​ន័យ​ថា:

យើង​ខឹង​គឺ​ជា​រឿង​ធម្មតា​ពេល​ដែល​បុគ្គល​ណា​ម្នាក់​ធ្វើ​ខុស​ចំពោះ​យើង។ ប៉ុន្តែ​ព្រះ​មិន​ចង់​ឲ្យ​យើង​សង​សឹក​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​លើក​ទឹក​ចិត្ត​យើង​ឲ្យ​រង់​ចាំ​លោក​ពីព្រោះ​មិន​យូរ​ទៀត​លោក​នឹង​បំបាត់​ចោល​អំពើ​អយុត្តិធម៌​ទាំង​អស់។—ចម្រៀង​សរសើរ​ព្រះ ៣៧:៧, ១០

របៀប​ដែល​ខ​គម្ពីរ​នេះ​អាច​ជួយ​អ្នក:

ពេល​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​សង​សឹក នេះ​នាំ​ឲ្យ​មាន​ការ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់។ ដូច្នេះ​បើ​បុគ្គល​ណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ទើស​ចិត្ត​ឬ​ធ្វើ​ខុស​ចំពោះ​អ្នក សូម​កុំ​សង​សឹក។ សូម​ព្យាយាម​គ្រប់​គ្រង​អារម្មណ៍​របស់​អ្នក​ហើយ​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្តិភាព។ ក្នុង​ករណី​ខ្លះ​ប្រហែល​ជា​ប្រសើរ​ជាង បើ​យើង​មិន​គុំ​កួន​នឹង​អ្នក​ឯ​ទៀត។ (​សុភាសិត ១៩:១១​) ប៉ុន្តែ​ជួន​កាល​គឺ​ល្អ​ប្រសើរ​ជាង បើ​យើង​រាយ​ការណ៍​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ ជា​ឧទាហរណ៍ បើ​អ្នក​ជា​ជន​រង​គ្រោះ​ដោយ​សារ​ឧក្រិដ្ឋកម្ម អ្នក​អាច​រាយ​ការណ៍​ប្រាប់​ទៅ​ប៉ូលី​ស​ឬ​អាជ្ញាធរ​ឯ​ទៀត​បាន។

ការ​សង​សឹក​គ្នា​នាំ​ឲ្យ​ជួប​ផល​វិបាក​ទាំង​សង​ខាង

ចុះ​បើ​មើល​ទៅ​មិន​មាន​វិធី​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិភាព? ឬ​ចុះ​បើ​អ្នក​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​អាច​ធ្វើ​បាន​រួច​ហើយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិភាព? សូម​កុំ​សង​សឹក។ ពីព្រោះ​នេះ​អាច​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ។ ផ្ទុយ​ទៅ​វិញ សូម​បំបាត់​ចោល​ការ​ស្អប់​គ្នា។ អ្នក​អាច​រៀន​ឲ្យ​ចេះ​ទុក​ចិត្ត​របៀប​ដែល​ព្រះ​ដោះ​ស្រាយ​បញ្ហា។ ​«​ចូរ​ពឹង​ផ្អែក​លោក នោះ​លោក​នឹង​ជួយ​អ្នក​»។—ចម្រៀង​សរសើរ​ព្រះ ៣៧:៣​-​៥

បទ​ពិសោធន៍​ជីវិត​ពិត—អាឌ្រីអាន

យក​ឈ្នះ​ការ​ចង់​សង​សឹក

អាឌ្រីអាន។.

អាឌ្រីអាន​ធ្លាប់​ជា​ក្មេង​ទំនើង សាហាវ វ៉ៃ​គ្នា​តាម​ផ្លូវ។ គាត់​បាន​និយាយ​ថា​៖ ​«​ជា​ញឹក​ញយ ខ្ញុំ​បាញ់​គ្នា​ជា​មួយ​អ្នក​ឯ​ទៀត ហើយ​ជា​ច្រើន​ដង​ខ្ញុំ​រង​របួស​និង​ប្រឡាក់​ពេញ​ដោយ​ឈាម​ស្ទើរ​ស្លាប់​នៅ​តាម​ផ្លូវ​»។

អាឌ្រីអាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ពេល​ដែល​គាត់​មាន​អាយុ​១៦​ឆ្នាំ។ គាត់​បាន​បន្ថែម​ថា​៖ ​«​កាល​ដែល​ខ្ញុំ​សិក្សា​គម្ពីរ​កាន់​តែ​ច្រើន ខ្ញុំ​បាន​យល់​ថា ខ្ញុំ​ត្រូវ​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ​»។ គាត់​ត្រូវ​លះ​ចោល​កំហឹង​ហើយ​ឈប់​ប្រើ​អំពើ​ហិង្សា។ គាត់​ពិត​ជា​ចូល​ចិត្ត​អ្វី​ដែល​គាត់​បាន​រៀន​ពី​សៀវភៅ​រ៉ូម ១២:១៧​-​១៩ អំពី​ការ​មិន​សង​សឹក។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​នឹង​ដោះ​ស្រាយ​នូវ​ភាព​អយុត្តិធម៌​តាម​ពេល​កំណត់​និង​តាម​វិធី​របស់​លោក។ បន្តិច​ម្ដង​ៗ ខ្ញុំ​លែង​មាន​ជីវិត​រស់​នៅ​ដែល​ប្រើ​ហិង្សា​ទៀត​»។

ល្ងាច​មួយ​អាឌ្រីអាន​បាន​ត្រូវ​វាយ​ប្រហារ​ដោយ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម ដែល​ធ្លាប់​មាន​ទំនាស់​ជា​មួយ​គាត់។ មេ​ក្រុម​ស្ទាវ​នោះ​បាន​ស្រែក​ដាក់​គាត់​ថា​៖ ​«​បើ​ឯង​ចិត្ត​សឿង ត​ដៃ​មក!​»។ អាឌ្រីអាន​បាន​សារភាព​ថា​៖ ​«​ខ្ញុំ​ពិត​ជា​ចង់​ត​ដៃ​ខ្លាំង​ណាស់​»។ ប៉ុន្តែ​ជា​ជាង​សង​សឹក គាត់​បាន​អធិដ្ឋាន​យ៉ាង​ខ្លី​ទៅ​ព្រះ​យេហូវ៉ា​ហើយ​បាន​ចេញ​ពី​កន្លែង​នោះ។

អាឌ្រីអាន​បាន​និយាយ​បន្ថែម​ថា​៖ ​«​នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​បាន​ជួប​មេ​ក្រុម​ស្ទាវ​នោះ​ដោយ​ចៃដន្យ។ ខ្ញុំ​ខឹង​ខ្លាំង​ណាស់​រហូត​ដល់​ចង់​សង​សឹក​គាត់​វិញ។ តែ​ម្ដង​ទៀត​ខ្ញុំ​បាន​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​ឲ្យ​ទប់​ចិត្ត។ ខ្ញុំ​ភ្ញាក់​ផ្អើល​មែន​ទែន ពេល​គាត់​ដើរ​មក​ជួប​ខ្ញុំ​ហើយ​និយាយ​ថា​៖ ‹ខ្ញុំ​សុំ​ទោស​រឿង​ពី​យប់​មិញ។ ការ​ពិត​ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​ដូច​ឯង​ដែរ។ ខ្ញុំ​ចង់​រៀន​គម្ពីរ›។ ឮ​ដូច្នោះ​ខ្ញុំ​ត្រេក​អរ​ណាស់​ដែល​ខ្ញុំ​បាន​ទប់​កំហឹង! ជា​លទ្ធផល​គាត់​ក៏​ចាប់​ផ្ដើម​រៀន​គម្ពីរ​ដែរ​»។

សូម​អាន​ថែម​ទៀត​អំពី​ជីវប្រវត្តិ​របស់​អាឌ្រីអាន​នៅ​ទស្សនាវដ្ដី​ប៉ម​យាម លេខ​៤ ឆ្នាំ​២០១៦ ទំព័រ​១៤​-​១៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក