ពាក្យផ្ដើម
តើអ្នកចង់រស់នៅក្នុងពិភពលោកដែលគ្មានសង្គ្រាម ឬជម្លោះហិង្សាឬទេ? មនុស្សជាច្រើនចង់ឲ្យរឿងនេះកើតឡើង ប៉ុន្តែពួកគេគិតថាមិនអាចទៅរួចទេ។ គម្ពីរប្រាប់អំពីមូលហេតុដែលមនុស្សមិនអាចបំបាត់សង្គ្រាមទោះជាពួកគេខំព្យាយាមយ៉ាងណាក៏ដោយ។ គម្ពីរក៏ពន្យល់ដែរអំពីរបៀបដែលអ្នកអាចប្រាកដថានៅពេលឆាប់ៗខាងមុខនេះនឹងមានសន្តិភាពនៅទូទាំងពិភពលោក។
ក្នុងទស្សនាវដ្ដីនេះ ពាក្យ«សង្គ្រាម» និង«ជម្លោះ»សំដៅទៅលើការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធ ដើម្បីសម្រេចគោលនយោបាយណាមួយ។ ឈ្មោះបុគ្គលខ្លះក្នុងទស្សនាវដ្ដីនេះបានផ្លាស់ប្ដូរ។