បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 មិថុនា ទំ. ២៧
  • តើលោកអ្នកដឹងឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើលោកអ្នកដឹងឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេស៊ូវសំអាតព្រះវិហារ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • លោកយេស៊ូបណ្ដេញពួកអ្នកលក់ដូរចេញពីវិហារ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • តើលោកអ្នកដឹងឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • លោកសម្អាតវិហារម្ដងទៀត
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 មិថុនា ទំ. ២៧
លោកយេស៊ូកំពុងបណ្ដេញអ្នករកស៊ីជួញដូរចេញពីវិហារ

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

ហេតុ​អ្វី​គឺ​សម​ត្រឹម​ត្រូវ​ដែល​លោក​យេស៊ូ​ហៅ​អ្នក​លក់​សត្វ​នៅ​ក្នុង​វិហារ​ក្រុង​យេរូសាឡិម​ថា​ជា​«​ចោរ​»​?

នៅ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាថាយ​ចែង​ថា​៖​«​លោក​យេស៊ូ​បាន​ចូល​ទៅ​ក្នុង​វិហារ ហើយ​បណ្ដេញ​ទាំង​អ្នក​លក់​ទាំង​អ្នក​ទិញ ក៏​បាន​ផ្កាប់​តុ​របស់​អ្នក​ដូរ​ប្រាក់ និង​ជើងម៉ា​វែង​របស់​អ្នក​លក់​សត្វ​ព្រាប។ លោក​ក៏​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ‹បទ​គម្ពីរ​ចែង​ថា​៖ ​«​កន្លែង​គោរព​បូជា​របស់​ខ្ញុំ​នឹង​ត្រូវ​ហៅ​ថា​កន្លែង​សម្រាប់​ប្រជា​ជាតិ​ទាំង​អស់​មក​អធិដ្ឋាន​»​ ប៉ុន្តែ​អ្នក​រាល់​គ្នា​កំពុង​យក​ធ្វើ​ជា​សម្បុក​ចោរ​វិញ›​»។—ម៉ាថាយ ២១:១២, ១៣

ប្រវត្ដិសាស្ត្រ​បាន​បង្ហាញ​ថា​អ្នក​រក​ស៊ី​ជួញ​ដូរ​នៅ​ក្នុង​វិហារ​បាន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ចំពោះ​អ្នក​ទិញ​ដោយ​លក់​ក្នុង​តម្លៃ​ហួស​ប្រមាណ។ ជា​ឧទាហរណ៍ តាម​ធម្មតា​សត្វ​ព្រាប​មាន​តម្លៃ​ថោក​ដល់​ម្ល៉េះ​បាន​ជា​អ្នក​ក្រ​អាច​ទិញ​វា​សម្រាប់​ជា​គ្រឿង​បូជា។ ប៉ុន្តែ សំណេរ​របស់​ជន​ជាតិ​យូដា​សម័យ​បុរាណ​បាន​រៀប​រាប់​ថា​មាន​ពេល​មួយ​នៅ​សតវត្សរ៍​ទី១​ដែល​មនុស្ស​ម្នាក់​ត្រូវ​ធ្វើ​ការ​ប្រហែល​ជា​២៥​ថ្ងៃ​ដើម្បី​មាន​ប្រាក់​ទិញ​ព្រាប​ពីរ​ក្បាល។ ព្រាប​បាន​ទៅ​ជា​អ្វី​ដែល​មាន​តម្លៃ​ថ្លៃ​ណាស់​រហូត​ដល់​អ្នក​ក្រ​លែង​អាច​ទិញ​វា​ទៀត។ (​លេវីវិន័យ ១:១៤; ៥:៧; ១២:៦​-​៨​) សៃម៉ិន បេន កាម៉េលៀល​ដែល​ជា​អ្នក​បង្រៀន​ម្នាក់​ខាង​សាសនា​យូដា​បាន​ខឹង​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​នោះ រហូត​ដល់​គាត់​បាន​កាត់​បន្ថយ​ចំនួន​គ្រឿង​បូជា​ដែល​ជន​ជាតិ​យូដា​ត្រូវ​បូជា។ ភ្លាម​ៗ​នោះ តម្លៃ​ដើម្បី​ទិញ​សត្វ​ព្រាប​ពីរ​ក្បាល​បាន​ធ្លាក់​ចុះ គឺ​ស្មើ​នឹង​តម្លៃ​ដែល​មនុស្ស​ម្នាក់​អាច​រក​បាន​ដោយ​ធ្វើ​ការ​តែ​បី​ម៉ោង​ប៉ុណ្ណោះ។

យើង​អាច​ឃើញ​ច្បាស់​ថា អ្នក​រក​ស៊ី​នៅ​ក្នុង​វិហារ​គឺ​ជា​មនុស្ស​លោភ​លន់​និង​កេង​យក​ប្រយោជន៍​ពី​អ្នក​ទិញ។ នេះ​ជា​មូលហេតុ​ដែល​សម​ត្រឹម​ត្រូវ​ដែល​លោក​យេស៊ូ​បាន​ហៅ​ពួក​គេ​ថា​ជា​«​ចោរ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក