បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwfq អត្ថបទទី ៤២
  • តើអ្វីជាសមាគមប៉មយាមខាងគម្ពីរនិងខិត្តប័ណ្ណ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្វីជាសមាគមប៉មយាមខាងគម្ពីរនិងខិត្តប័ណ្ណ?
  • សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សាជីវកម្ម​ផ្សេងៗ​ដែល​ច្បាប់​ទទួល​ស្គាល់
  • របៀបដែលគណៈអភិបាលគឺផ្សេងពីសាជីវកម្មតាមច្បាប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • សេចក្ដីជូនដំណឹងដ៏ពិសេសមួយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ប្រអប់សំណួរ
    ២០០៩ កិច្ចបម្រើព្រះ
  • ការប្រព្រឹត្តតាមការថ្វាយខ្លួនជាគ្រីស្ទានដោយសេរីភាព
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
ijwfq អត្ថបទទី ៤២
ត្រាជាផ្លូវការនៃសាជីវកម្មសមាគមប៉មយាមខាងគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋប៉ិនស៊ីវ៉ានី

តើ​អ្វី​ជា​សមាគម​ប៉ម​យាម​ខាង​គម្ពីរ​និង​ខិត្តប័ណ្ណ?

សមាគម​ប៉ម​យាម​ខាង​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី គឺ​ជា​សាជីវកម្ម​ដែល​មិន​រក​ប្រាក់​ចំណេញ ហើយ​បាន​ត្រូវ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៨៨៤ ​ដែល​នៅ​ក្រោម​ច្បាប់​របស់​រដ្ឋ​ប៉ិនស៊ីវ៉ានី សហរដ្ឋ​អាម៉េរិក។ សាក្សី​ព្រះ​យេហូវ៉ា​ប្រើ​សាជីវកម្ម​នេះ​ដើម្បី​គាំ​ទ្រ​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក ដែល​រួម​បញ្ចូល​ការ​បោះ​ពុម្ព​គម្ពីរ​បរិសុទ្ធ និង​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។

តាម​ធម្មនុញ្ញ សាជីវកម្ម​នេះ​មាន​គោល​ដៅ​ខាង​«សាសនា ការ​អប់រំ និង​សប្បុរសធម៌» ជា​ពិសេស​គឺ​ដើម្បី​«ផ្សព្វ​ផ្សាយ​និង​បង្រៀន​អំពី​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​គ្រិស្ត»។ ទាល់​តែ​មាន​ការ​អញ្ជើញ​ពី​សាជីវកម្ម ទើប​បុគ្គល​ម្នាក់​អាច​ធ្វើ​ជា​សមាជិក​នៃ​សាជីវកម្ម​បាន ហើយ​នេះ​មិន​អាស្រ័យ​លើ​ចំនួន​វិភាគ​ទាន​ដែល​បុគ្គល​នោះ​បាន​ធ្វើ​ទេ។ អ្នក​ចាត់​ចែង​និង​សមាជិក​សាជីវកម្ម​នេះ​ជួយគណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា។

សាជីវកម្ម​ផ្សេងៗ​ដែល​ច្បាប់​ទទួល​ស្គាល់

ក្រៅ​ពី​សមាគម​ប៉ម​យាម​ខាង​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី សាក្សី​ព្រះ​យេហូវ៉ា​ក៏​ប្រើ​សាជីវកម្ម​ខ្លះ​ទៀត​នៅ​ប្រទេស​ផ្សេងៗ​ដែល​ស្រប​ច្បាប់​របស់​ប្រទេស​ទាំង​នោះ​ដែរ។ សាជីវកម្ម​ខ្លះ​បាន​ដាក់​ឈ្មោះ​ដូច​ជា​«Watch Tower» «Watchtower» ឬ​ឈ្មោះ​នេះ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​នៃ​ប្រទេស​នោះ។ ជា​ឧទាហរណ៍ នៅ​ប្រទេស​កម្ពុជា ឈ្មោះ​នេះ​បាន​ត្រូវ​បក​ប្រែ​ថា​«ប៉ម​យាម»។

តាំង​ពី​សាជីវកម្ម​ទាំង​នេះ​បាន​ត្រូវ​បង្កើត​ឡើង នោះ​បាន​ជួយ​យើង​ឲ្យ​សម្រេច​កិច្ច​ការ​ច្រើន​ណាស់ ដូច​ជា​:

  • ការ​សរសេរ​និង​ការ​បោះ​ពុម្ព។ យើង​បាន​បោះ​ពុម្ព​គម្ពីរ​ប្រហែល​ជា​២៥៣​លាន​ក្បាល។ សៀវភៅ​ទាំង​នោះ​បាន​ត្រូវ​បក​ប្រែ​ជាង១.០៥០​ភាសា។ ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​អាច​អាន​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ ជាង៣០០​ភាសា ក្នុង​គេហទំព័រ jw.org ។ បន្ថែម​ទៀត ក្នុង​គេហ​ទំព័រ​នោះ ពួក​គេ​អាច​រក​ចម្លើយ​ចំពោះ​សំណួរ​អំពី​គម្ពីរ​ដូច​ជា«តើ​ព្រះ​មាន​រដ្ឋាភិបាល​ឬ​ទេ?»។

  • ការ​អប់រំ។ យើង​មានសាលា​ផ្សេងៗ​ដើម្បី​បង្ហាត់​បង្រៀន​ពី​គម្ពីរ។ ជា​ឧទាហរណ៍ តាំង​ពី​ឆ្នាំ​១៩៤៣ សាក្សី​ព្រះ​យេហូវ៉ា​ជាង​១០.០០០​នាក់​បាន​ទទួល​ប្រយោជន៍​ពី​ការ​បង្ហាត់​បង្រៀន​យ៉ាង​ស៊ី​ជម្រៅ​ក្នុង​រយៈ​ពេល​ខ្លី​ពី​សាលា​គម្ពីរ​គីលាត​នៃ​សមាគម​ប៉ម​យាម។ សាលា​នេះ​បាន​ជួយ​ពួក​គេ​ឲ្យ​បម្រើ​ជា​សាសន​ទូត ឬ​ដើម្បី​ពង្រឹង​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក​របស់​យើង។ ជា​រៀង​រាល់​សប្ដាហ៍ មនុស្ស​រាប់​លាន​នាក់ រួម​ទាំង​អ្នក​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា ទទួល​ការ​អប់រំ​នៅ​ឯ​កិច្ច​ប្រជុំ​ដែល​បាន​ត្រូវ​រៀប​ចំ​ឡើង ​ដោយ​អង្គ​ការ​របស់​យើង។ ម្យ៉ាង​ទៀត យើង​មាន​បើក​ថ្នាក់​បង្រៀន​សម្រាប់​អ្នក​ដែល​មិន​ចេះ​អក្សរ ហើយ​បាន​បោះ​ពុម្ព​សៀវភៅ​សិក្សា​ក្នុង​១៣៦​ភាសា ដែល​បង្រៀន​មនុស្ស​ឲ្យ​ចេះ​អាន​និង​ចេះ​សរសេរ។

  • កិច្ច​ការ​សប្បុរសធម៌។ យើង​បាន​ផ្ដល់​ជំនួយ​ដល់​ពួក​អ្នក​ដែល​រង​ទុក្ខ​ដោយ​សារ​រឿង​ខ្លោច​ផ្សា​ផ្សេងៗ ដែល​កើត​ឡើង​ដោយ​សារ​មនុស្ស ឬ​ដោយ​សារ​មហន្តរាយ​ធម្មជាតិ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩៩៤ មាន​ការ​ប្រល័យ​ពូជ​សាសន៍​នៅ​ប្រទេស​រវ៉ាន់ដាឬគ្រោះមហន្តរាយធម្មជាតិ ដូចជា​នៅ​ឆ្នាំ​២០១០ មាន​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ហៃទី។

ទោះ​ជា​យើង​បាន​សម្រេច​កិច្ច​ការ​ជា​ច្រើន​តាម​រយៈ​សាជីវកម្ម​ផ្សេងៗ​ដែល​ច្បាប់​ទទួល​ស្គាល់​ក៏​ដោយ តែ​កិច្ច​ការ​របស់​យើង​មិន​ពឹង​ផ្អែក​លើ​សាជីវកម្ម​ទាំង​នោះ​ទេ។ គ្រិស្ត​សាសនិក​ម្នាក់ៗ​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​គាត់​ក្នុង​ការ​បំពេញ​ភារកិច្ច​ដែល​ព្រះ​ប្រគល់​ឲ្យ ពោល​គឺ​ពួក​គាត់​ត្រូវ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អំពីដំណឹង​ល្អ។ (ម៉ាថាយ ២៤​:​១៤​; ២៨​:​១៩​, ២០) យើង​ជឿ​ជាក់​ថា​ព្រះ​កំពុង​គាំ​ទ្រ​កិច្ច​ការ​របស់​យើង ហើយ​ថា​លោក​នឹង​បន្ត​«ធ្វើ​ឲ្យ​ដុះ​ឡើង»​ជា​និច្ច។—កូរិនថូស​ទី១ ៣​:​៦​, ៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក