បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០៩ ទំ. ៤
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០០៩ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • តើអ្វីជាសមាគមប៉មយាមខាងគម្ពីរនិងខិត្តប័ណ្ណ?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • របៀបដែលគណៈអភិបាលគឺផ្សេងពីសាជីវកម្មតាមច្បាប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • សេចក្ដីជូនដំណឹងដ៏ពិសេសមួយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • កន្លែងគោរពប្រណិប័តន៍របស់យើង
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
២០០៩ កិច្ចបម្រើព្រះ
km ៤/០៩ ទំ. ៤

ប្រអប់​សំណួរ

◼ តើ​សមរម្យ​ទេ​ដែល​ក្រុម​ជំនុំ​ឬ​បុគ្គល​ផ្សេង​ៗ ប្រើ​សញ្ញា​តំណាង​នៃ​សាជីវកម្ម​របស់​សាក្សី​ព្រះ​យេហូវ៉ា?

សាជីវកម្ម​ផ្សេង​ៗ​តែង​មាន​ឡូហ្គោ​ឬ​រូប​សញ្ញា​តំណាង ដើម្បី​ឲ្យ​ស្រួល​សម្គាល់។ សញ្ញា​ជា​ប៉មយាម គឺ​តំណាង​សមាគម​ប៉មយាម​ខាង​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិន​ស៊ីវ៉ា​នី និង​សាជីវកម្ម​ឯ​ទៀត​នៃ​អង្គការ​របស់​ព្រះ។ ក្រុម​ជំនុំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​ប្រើ​សញ្ញា​ដែល​មាន​គម្ពីរ​បើក​នៅ​លើ​ក្បាល​សំបុត្រ។ សាជីវកម្ម​ឯ​ទៀត​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ប្រើ​មាន​សញ្ញា​តំណាង​ផ្សេង​ពី​គ្នា។

ក្រុម​ជំនុំ​ផ្សេង​ៗ​និង​បុគ្គល​ទាំង​ឡាយ  មិន​គួរ​ប្រើ​សញ្ញា​តំណាង​ឬ​ឈ្មោះ​នៃ​សាជីវកម្ម​របស់​អង្គការ​ព្រះ ឬ​សញ្ញា​ស្រ​ដៀង​នោះ​ដាក់​នៅ​តាម​សាល​ប្រជុំ នៅ​លើ​ស្លាក​សម្គាល់​សាល​ប្រជុំ​ឬ​នៅ​លើ​ក្បាល​សំបុត្រ និង​លើ​របស់​ផ្ទាល់​ខ្លួន​ឡើយ។ ការ​ប្រើ​សញ្ញា​តំណាង​របស់​អង្គការ​ព្រះ អាច​ធ្វើ​ឲ្យ​អាជ្ញាធរ អ្នក​បោះពុម្ព​ផ្សាយ និង​អ្នក​ឯ​ទៀត​ច្រឡំ​អំពី​ទំនាក់​ទំនង​រវាង​ក្រុម​ជំនុំ​និង​សាជីវកម្ម​របស់​អង្គការ​ព្រះ។ ដូច​គ្នា​ដែរ សំបុត្រ​ទាក់​ទង​ដែល​ប្រើ​សញ្ញា​តំណាង​នោះ​នៅ​លើ​ក្បាល​សំបុត្រ អាច​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ថា​មាន​ការ​អនុញ្ញាត​ឬ​បាន​ផ្ញើ​ពី​មន្ទីរ​ចាត់​ការ​ពិភព​លោក​ឬ​ពី​ការិយាល័យ​សាខា។

មិន​គួរ​ប្រើ​សញ្ញា​តំណាង​ប៉មយាម​ឬ​សញ្ញា​ស្រ​ដៀង​នោះ ពេល​មាន​សាងសង់​សាល​ប្រជុំ​នៅ​ថ្ងៃ​មុខ ទោះ​ជា​សាល​ប្រជុំ​នោះ​ជា​របស់​សមាគម​ប៉មយាម​ក៏​ដោយ។ ក្រុម​ជំនុំ​ដែល​មាន​សញ្ញា​តំណាង​នេះ​នៅ​សាល​ប្រជុំ មិន​តម្រូវ​ឲ្យ​ផ្លាស់​ប្ដូរ​សញ្ញា​នោះ​ភ្លាម​ៗ​ទេ ដ្បិត​ការ​ផ្លាស់​ប្ដូរ​នេះ​អាច​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ធំ​ដុំ​ហើយ​ត្រូវ​ការ​ពេល ការ​ខំ​ប្រឹង និង​ចំណាយ​ច្រើន។ ប៉ុន្តែ បើ​ការ​ផ្លាស់​ប្ដូរ​សញ្ញា​នោះ គឺជា​កិច្ចការ​តូច​តាច ហើយ​មិន​តម្រូវ​ការងារ​ច្រើន​ទេ នោះ​គួរ​គិត​ផ្លាស់​ប្ដូរ​ចុះ។ បើ​មិន​ដូច្នេះ​ទេ ពេល​មាន​គម្រោង​ជួស​ជុល​អគារ​ឬ​ស្លាក​សញ្ញា​នៃ​សាល​ប្រជុំ ការ​ផ្លាស់​ប្ដូរ​អាច​ត្រូវ​ធ្វើ​នៅ​ពេល​នោះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក