បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lff មេរៀនទី ៥៧
  • ចុះបើយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចុះបើយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ?
  • សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បង្កើន​ចំណេះ
  • សេចក្ដី​សង្ខេប
  • ស្វែង​យល់​ថែម​ទៀត
  • របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • របៀបដែលក្រុមជំនុំបានត្រូវរៀបចំឡើង
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ជំនួយ​សម្រាប់​ពួក​អ្នក​ដែល​បាន​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ចូរទទួលយកសេចក្ដីប្រៀនប្រដៅរបស់ព្រះយេហូវ៉ាជានិច្ច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
lff មេរៀនទី ៥៧
មេរៀនទី៥៧។ ប្អូនប្រុសវ័យក្មេងម្នាក់កំពុងប្រាប់អ្នកចាស់ទុំពីរនាក់នៅសាលប្រជុំ អំពីកំហុសឆ្គងធ្ងន់ធ្ងរដែលគាត់បានធ្វើ។

មេ​រៀន​ទី​៥៧

ចុះ​បើ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ?

ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ

ទោះ​ជា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង ហើយ​ព្យាយាម​មិន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​លោក​ឈឺ​ចិត្ត​ក៏​ដោយ ម្ដង​ម្កាល​យើង​នឹង​ធ្វើ​ខុស​ជា​មិន​ខាន។ ប៉ុន្តែ កំហុស​ខ្លះ​ធ្ងន់​ជាង​កំហុស​ឯ​ទៀត។ (​កូរិនថូស​ទី​១ ៦:​៩, ១០​) បើ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​មិន​ឈប់​ស្រឡាញ់​អ្នក​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ត្រៀម​នឹង​អភ័យ​ទោស​ឲ្យ​អ្នក ហើយ​ចង់​ជួយ​អ្នក។

១. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង?

អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ស្ដាយ​ក្រោយ​យ៉ាង​ខ្លាំង ក្រោយ​ពី​ពួក​គេ​ដឹង​ថា​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ ប៉ុន្តែ ពួក​គេ​ទទួល​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។ លោក​បាន​សន្យា​ចំពោះ​រាស្ត្រ​របស់​លោក​ថា​៖ ​«​ទោះ​ជា​អំពើ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​ដូច​ជា​ពណ៌​ក្រហម​ឆ្អៅ​ក្ដី ក៏​នឹង​ប្រែ​ទៅ​ជា​ស​ក្បុស​ដូច​ព្រិល​បាន​ដែរ​»។ (​អេសាយ ១:១៨​) បើ​យើង​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​យើង។ តើ​ការ​ប្រែ​ចិត្ត​មាន​ន័យ​យ៉ាង​ណា? មាន​ន័យ​ថា​យើង​ស្ដាយ​ក្រោយ​យ៉ាង​ខ្លាំង​ចំពោះ​កំហុស​របស់​យើង ហើយ​ក៏​ឈប់​ធ្វើ​ខុស​ដូច​នោះ​ម្ដង​ទៀត ព្រម​ទាំង​អង្វរ​សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង។ រួច​មក យើង​ព្យាយាម​កែ​ប្រែ​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ ឬ​ទម្លាប់​ដែល​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​យើង​ខំ​ព្យាយាម​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ស្អាត​ស្អំ​របស់​ព្រះ​យេហូវ៉ា។​—សូម​អាន អេសាយ ៥៥:​៦, ៧

២. ពេល​យើង​ធ្វើ​ខុស តើ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក​ចាស់​ទុំ​ឲ្យ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

បើ​យើង​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ព្រះ​យេហូវ៉ា​ប្រាប់​យើង​ឲ្យ​«​ហៅ​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​»។ (​សូម​អាន យ៉ាកុប ៥:១៤, ១៥​) បុរស​ចាស់​ទុំ​ទាំង​នេះ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ចៀម​របស់​លោក។ ពួក​គាត់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើង​វិញ។​—កាឡាទី ៦:១

បើ​យើង​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​ពួក​អ្នក​ចាស់​ទុំ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? អ្នក​ចាស់​ទុំ​ពីរ​ឬ​បី​នាក់​នឹង​ប្រើ​គម្ពីរ​ដើម្បី​បង្ហាញ​អំពី​អ្វី​ដែល​យើង​បាន​ធ្វើ​ខុស។ ម្យ៉ាង​ទៀត ពួក​គាត់​នឹង​ឲ្យ​យោបល់​ល្អ​និង​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ជួយ​យើង​កុំ​ឲ្យ​ធ្វើ​ខុស​ម្ដង​ទៀត។ បើ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​មិន​ព្រម​ប្រែ​ចិត្ត ពួក​អ្នក​ចាស់​ទុំ​នឹង​ដក​គាត់​ចេញ​ពី​ក្រុម​ជំនុំ ដើម្បី​កុំ​ឲ្យ​គាត់​មាន​ឥទ្ធិពល​អាក្រក់​មក​លើ​ក្រុម​ជំនុំ។

បង្កើន​ចំណេះ

សូម​ស្វែង​យល់​ថែម​ទៀត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង ពេល​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ នេះ​ជួយ​យើង​ឲ្យ​ដឹង​គុណ​លោក​កាន់​តែ​ខ្លាំង​ចំពោះ​ការ​រៀបចំ​នោះ។

៣. បើ​យើង​សារភាព​កំហុស តើ​នោះ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

កំហុស​ណា​ក៏​ដោយ​ដែល​យើង​ធ្វើ នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត។ ដូច្នេះ ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​យើង​សារភាព​កំហុស​ប្រាប់​លោក។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣២:១​-​៥ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ជា​ជាង​លាក់​បាំង​កំហុស​របស់​យើង ហេតុ​អ្វី​ជា​ការ​ល្អ​ដែល​យើង​សារភាព​ប្រាប់​ព្រះ​យេហូវ៉ា?

ក្រោយ​ពី​សារភាព​កំហុស​ប្រាប់​ព្រះ​យេហូវ៉ា​ហើយ យើង​ត្រូវ​ទៅ​ជួប​ពួក​អ្នក​ចាស់​ទុំ ដើម្បី​ពួក​គាត់​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

វីដេអូ: ​«​ព្រះ​យេហូវ៉ា​ប្រដៅ​អស់​អ្នក​ដែល​លោក​ស្រឡាញ់​»​ (​៣:០១​)

  • ក្នុង​វីដេអូ តើ​ពួក​អ្នក​ចាស់​ទុំ​បាន​ជួយ​ខេណុន​យ៉ាង​ដូច​ម្ដេច​ឲ្យ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ?

យើង​ត្រូវ​និយាយ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​ដោយ​ស្មោះ​និង​ដោយ​មិន​លាក់​លៀម ព្រោះ​ពួក​គាត់​ចាំ​ជួយ​យើង​ជា​និច្ច។ សូម​អាន យ៉ាកុប ៥:១៦ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​យើង​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​ដោយ​មិន​លាក់​លៀម ហេតុ​អ្វី​នេះ​កាន់​តែ​ស្រួល​ឲ្យ​ពួក​គាត់​ជួយ​យើង?

បណ្ដុំរូបភាព: ១. បងប្រុសម្នាក់កំពុងជ្រប់មុខ ដោយក្ដីសោកស្ដាយយ៉ាងខ្លាំង។ ២. គាត់អធិដ្ឋានសារភាពកំហុសទៅព្រះយេហូវ៉ា។ ៣. គាត់ប្រាប់អ្នកចាស់ទុំតាមទូរស័ព្ទ។ ៤. គាត់កំពុងជួបអ្នកចាស់ទុំបីនាក់។ ៥. គាត់ញញឹម ដោយសារគាត់មានសមត្ថភាពវិនិច្ឆ័យស្អាតស្អំ។

សារភាព​កំហុស​ទៅ​ព្រះ​យេហូវ៉ា ហើយ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​ដោយ​ឥត​លាក់​លៀម រួច​ទទួល​យក​ជំនួយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា

៤. ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង

បើ​បុគ្គល​ដែល​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ នៅ​តែ​មិន​ព្រម​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា នោះ​គាត់​នឹង​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ។ ដូច្នេះ យើង​មិន​អាច​សេព​គប់​ជា​មួយ​គាត់​ឡើយ។ សូម​អាន កូរិនថូស​ទី​១ ៥:​៦, ១១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ដូច​ដំបែ​ធ្វើ​ឲ្យ​នំ​ប៉័ង​ដោរ​ឡើង តើ​ការ​សេព​គប់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដែល​មិន​ប្រែ​ចិត្ត នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ក្រុម​ជំនុំ?

ពួក​អ្នក​ចាស់​ទុំ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដោយ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ពួក​គាត់​ព្យាយាម​ទៅ​ជួប​និង​ជួយ​អស់​អ្នក​ដែល​បាន​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ។ ពិត​មែន​ថា​ការ​ដក​ពួក​គេ​ចេញ​ពី​ក្រុម​ជំនុំ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចិត្ត តែ​នេះ​បាន​ជួយ​ពួក​គេ​ជា​ច្រើន​នាក់​ឲ្យ​ភ្ញាក់​ខ្លួន ហើយ​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ។—ចម្រៀង​សរសើរ​ព្រះ ១៤១:៥

ហេតុ​អ្វី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​បង្ហាញ​ថា​លោក​សម​ហេតុ​សម​ផល មាន​សេចក្ដី​មេត្តា​ករុណា និង​មាន​សេចក្ដី​ស្រឡាញ់?

៥. ពេល​យើង​ប្រែ​ចិត្ត ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង

លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​មួយ​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា ពេល​បុគ្គល​ម្នាក់​ប្រែ​ចិត្ត។ សូម​អាន លូកា ១៥:១​-​៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តាម​រយៈ​ខ​ទាំង​នេះ តើ​អ្នក​បាន​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា?

សូម​អាន អេសេគាល ៣៣:១១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ការ​ប្រែ​ចិត្ត​រួម​បញ្ចូល​អ្វី​ខ្លះ?

គង្វាលម្នាក់កំពុងរុំរបួសឲ្យចៀមយ៉ាងថ្នាក់ថ្នម។

ដូច​គង្វាល ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ចៀម​របស់​លោក

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​បើ​ខ្ញុំ​ប្រាប់​អ្នក​ចាស់​ទុំ​ថា​ខ្ញុំ​បាន​ធ្វើ​ខុស ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​នឹង​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ​»។

  • តើ​អ្នក​នឹង​និយាយ​យ៉ាង​ណា​ទៅ​កាន់​អ្នក​ដែល​មាន​អារម្មណ៍​ដូច្នេះ?

សេចក្ដី​សង្ខេប

បើ​យើង​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តែ​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ហើយ​តាំង​ចិត្ត​មិន​ប្រព្រឹត្ត​អំពើ​នោះ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​យើង។

រៀន​សា​ឡើង​វិញ

  • ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​យើង​សារភាព​កំហុស​ទៅ​ព្រះ​យេហូវ៉ា?

  • តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង?

  • បើ​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហេតុ​អ្វី​យើង​គួរ​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​មើល​បទ​ពិសោធន៍​របស់​បុរស​ម្នាក់​ដែល​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះ​យេហូវ៉ា ដូច​បាន​រៀប​រាប់​នៅ​អេសាយ ១:១៨។

ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា (៥:០២)

តើ​តាម​របៀប​ណា​ពួក​អ្នក​ចាស់​ទុំ​ខំ​ព្យាយាម​ជួយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ?

​«​របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​សីហា ឆ្នាំ​២០២៤​)

សូម​ពិចារណា​ថា តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​មេត្តា​ករុណា​ចំពោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត?

​«​ជំនួយ​សម្រាប់​ពួក​អ្នក​ដែល​បាន​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​សីហា ឆ្នាំ​២០២៤​)

ក្នុង​បទ​ពិសោធន៍​«​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​រក​ព្រះ​យេហូវ៉ា​វិញ​»​ សូម​រៀន​អំពី​មូលហេតុ​ដែល​បុរស​ម្នាក់​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត និង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​ត្រឡប់​មក​ឯ​លោក​វិញ។

​«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មេសា–មិថុនា ឆ្នាំ​២០១២​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក