បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៨ ទំ. ២១-២៦
  • ចូរអ្នកឧស្សាហ៍អាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរអ្នកឧស្សាហ៍អាន
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ‹សប្បាយ​ហើយ អ្នក​ណា​ដែល​អាន​ឮៗ​›
  • ចូរ​ឲ្យ​ខំ​គិត​និង​រំពឹង​គិត
  • ភ្ជាប់​ចំណុច​ថ្មី​ជា​មួយ​នឹង​ចំណុច​ចាស់
  • នឹក​ដល់​ព្រឹត្ដិការណ៍​ក្នុង​ព្រះ​គម្ពីរ
  • ការ​រៀន​មេ​រៀន​ដ៏​មាន​តម្លៃ
  • ផល​ប្រយោជន៍​ពី​ការ​អាន​ព្រះ​គម្ពីរ​ជា​គ្រួសារ
  • ការ​អាន​និង​កិច្ច​បំរើ​គ្រីស្ទាន
  • ការទទួលប្រយោជន៍ពីការអានព្រះគម្ពីរជារៀងរាល់ថ្ងៃ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការអានព្រះគម្ពីរ គឺជាអ្វីដែលមានប្រយោជន៍និងជាទីពេញចិត្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ចូរបន្ដកាន់តាមយ៉ាងខ្ជាប់ខ្ជួននូវព្រះបន្ទូលរបស់ព្រះ
    ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ហេតុអ្វីការអានគឺសំខាន់សម្រាប់កូនៗ ភាគទី១៖ អានឬមើល?
    ជំនួយ​សម្រាប់​ក្រុម​គ្រួសារ
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៨ ទំ. ២១-២៦

ចូរ​អ្នក​ឧស្សាហ៍​អាន

«ចូរ​ឧស្សាហ៍​មើល​គម្ពីរ ហើយ​ទូន្មាន នឹង​បង្រៀន​គេ ដរាប​ដល់​ខ្ញុំ​មក»។—ធីម៉ូថេទី១ ៤:១៣

១. តើ​យើង​អាច​ទទួល​ផល​ប្រយោជន៍​ពី​ការ​អាន​ព្រះ​គម្ពីរ​យ៉ាង​ណា​ខ្លះ?

ព្រះ​យេហូវ៉ា​ប្រទាន​សមត្ថភាព​ដ៏​អស្ចារ្យ​ដល់​មនុស្ស​លោក​នៃ​ការ​រៀន​ឲ្យ​ចេះ​អាន​និង​សរសេរ។ ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​បន្ទូល​របស់​ទ្រង់ គឺ​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​យើង​អាច​រៀន​ឲ្យ​បាន​ចេះ​ដឹង។ (អេសាយ ៣០:២០, ២១) ជា​លទ្ធផល ទំព័រ​នៃ​ព្រះ​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​«ដើរ»​ជា​មួយ​ពួក​ឰយុកោ​ដែល​កោត​ខ្លាច​ព្រះ ដូច​ជា​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប។ យើង​អាច​«ឃើញ»​ពួក​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ ដូច​ជា​សារ៉ា រេបិកា និង​នាងរស់​នៃ​សាសន៍​ម៉ូអាប់។ ត្រូវ​ហើយ យើង​ក៏​អាច​«ឮ»​ព្រះ​យេស៊ូ​គ្រីស្ទ​ថ្លែង​ធម្មទាន​នៅ​លើ​ភ្នំ​ដែរ។ យើង​អាច​ទទួល​សេចក្ដី​កំសាន្ត​ចិត្ត​ទាំង​នេះ និង​សេចក្ដី​បង្រៀន​ដ៏​ឧត្តម​ដែល​ចេញ​ពី​ព្រះ​គម្ពីរ​បរិសុទ្ធ បើសិន​ជា​យើង​ជា​អ្នក​ចេះ​អាន​ល្អ។

២. តើ​អ្វី​ដែល​បញ្ជាក់​ថា​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​របស់​ទ្រង់​អាច​អាន​បាន​ល្អ?

២ ដោយ​ឥត​សង្ស័យ យេស៊ូ​គ្រីស្ទ​ដែល​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍ ច្បាស់​ជា​មាន​សមត្ថភាព​អាន​យ៉ាង​ល្អ ហើយ​ទ្រង់​ច្បាស់​ជា​ដឹង​បទ​គម្ពីរ​ភាសា​ហេព្រើរ​ច្រើន។ ដូច្នេះ នៅ​ពេល​ដែល​អារក្ស​ល្បួង​ទ្រង់ ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​បទ​គម្ពីរ​ទាំង​នោះ ហើយ​មាន​បន្ទូល​ថា​៖ «មាន​សេចក្ដី​ចែង​ទុក​ដូច្នេះ»។ (ម៉ាថាយ ៤:៤, ៧, ១០) នៅ​គ្រា​មួយ នៅ​ឯ​សាលា​ប្រជុំ​ក្នុង​ស្រុក​ណាសារ៉ែត ទ្រង់​បាន​អាន​នៅ​សាធារណៈ ហើយ​បាន​អនុវត្ត​ដល់​អង្គ​ទ្រង់ ពី​ផ្នែក​មួយ​នៃ​ទំនាយ​អេសាយ។ (លូកា ៤:១៦​-​២១) ចុះ​យ៉ាង​ណា​ដែរ ចំពោះ​ស្ថានការណ៍​ដែល​ទាក់ទង​នឹង​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ? ក្នុង​ការ​សរសេរ​របស់​គេ ពួក​គេ​តែង​តែ​ដក​ស្រង់​ពី​បទ​គម្ពីរ​ភាសា​ហេព្រើរ។ ពួក​មេ​ដឹក​នាំ​យូដា បាន​ចាត់​ទុក​ពេត្រុស​និង​យ៉ូហាន​ជា​មនុស្ស​សាមញ្ញ​ដែល​ល្ងង់ខ្លៅ ពីព្រោះ​ពួក​គេ​មិន​បាន​ទទួល​ការ​សិក្សា​ជាន់​ខ្ពស់​ពី​សាលា​ហេព្រើរ។ ប៉ុន្តែ​សំបុត្រ​របស់​គេ​ទាំង​ឡាយ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​នោះ បង្ហាញ​យ៉ាង​ច្បាស់​ថា ពួក​គេ​ចេះ​អាន​និង​សរសេរ​យ៉ាង​ល្អ។ (កិច្ចការ ៤:១៣) ប៉ុន្តែ តើ​ការ​ចេះ​អាន​ពិត​ជា​សំខាន់​មែន​ឬ?

‹សប្បាយ​ហើយ អ្នក​ណា​ដែល​អាន​ឮៗ​›

៣. ហេតុ​អ្វី​ក៏​ការ​អាន​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​គ្រីស្ទាន​ទាំង​ឡាយ ជា​ការ​សំខាន់​ម្ល៉េះ?

៣ ការ​រៀន​និង​ការ​អនុវត្ត​តាម​ចំណេះវិជ្ជា​ត្រឹម​ត្រូវ​នៃ​ព្រះ​គម្ពីរ អាច​ធ្វើ​ឲ្យ​បាន​ជីវិត​អស់កល្ប​ជានិច្ច។ (យ៉ូហាន ១៧:៣) ដូច្នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដឹង​ថា ការ​អាន​ហើយ​សិក្សា​ព្រះ​គម្ពីរ​បរិសុទ្ធ និង​ប្រកាសនវត្ថុ​ទាំង​ឡាយ​របស់​គ្រីស្ទាន ដែល​បាន​ផ្ដល់​មក​តាម​រយៈ​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ​នៃ​គ្រីស្ទាន​ចាក់​ប្រេង​តាំង គឺ​មាន​សារៈ​សំខាន់​ណាស់។ (ម៉ាថាយ ២៤:៤៥​-​៤៧) តាម​ការ​ពិត ដោយ​ប្រើ​ប្រកាសនវត្ថុ​ប៉មយាម មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​បង្រៀន​ឲ្យ​ចេះ​អាន ហើយ​ទទួល​ចំណេះ​ដែល​ផ្ដល់​ឲ្យ​ជីវិត​ពី​បន្ទូល​របស់​ព្រះ។

៤. (ក) ហេតុ​អ្វី​ក៏​មាន​សុភមង្គល​ពី​ការ​អាន ការ​សិក្សា និង​ការ​អនុវត្ត​បន្ទូល​របស់​ព្រះ? (ខ) តើ​ប៉ុល​ប្រាប់​ធីម៉ូថេ​យ៉ាង​ណាចំពោះ​ការ​អាន?

៤ សុភមង្គល​បាន​មក​ពី​ការ​អាន ការ​សិក្សា និង​ការ​អនុវត្ត​តាម​បន្ទូល​របស់​ព្រះ។ ពីព្រោះ​ដោយ​ធ្វើ​ដូច្នេះ បង្ហាញ​ថា​យើង​គោរព​ហើយ​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ ព្រម​ទាំង​ទទួល​ពរ​ពី​ទ្រង់​ហើយ​មាន​អំណរ​ទៀត​ផង។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​អ្នក​បំរើ​របស់​ទ្រង់​សប្បាយ​ចិត្ត។ ដូច្នេះ ទ្រង់​បាន​បញ្ជា​ឲ្យ​ពួក​សង្ឃ​អាន​ក្រិត្យ​វិន័យ​របស់​ទ្រង់​ឲ្យ​បណ្ដាជន​ស្ដាប់​នៅ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ។ (ចោទិយកថា ៣១:៩​-​១២) នៅ​ពេល​ដែល​អែសរ៉ា ជា​អ្នក​ចម្លង ហើយ​ពួក​អ្នក​ឯ​ទៀត អាន​ក្រិត្យ​វិន័យ​ជូន​បណ្ដាជន​ដែល​មក​ជួប​ជុំ​គ្នា​ក្នុង​យេរូសាឡិម គេ​បកស្រាយ​អត្ថន័យ​ច្បាប់​ឲ្យ​យល់​ច្បាស់​លាស់ ហើយ​ជា​លទ្ធផល​មាន​«ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង»។ (នេហេមា ៨:៦​-​៨, ១២) សាវ័ក​ប៉ុល ក្រោយ​មក​ប្រាប់​ធីម៉ូថេ​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​លោក​ថា​៖ «ចូរ​ឧស្សាហ៍​មើល​គម្ពីរ ហើយ​ទូន្មាន នឹង​បង្រៀន​គេ ដរាប​ដល់​ខ្ញុំ​មក»។ (ធីម៉ូថេទី១ ៤:១៣) សេចក្ដី​បកប្រែ​មួយ​ទៀត អាន​ថា​៖ «ចូរ​អ្នក​ព្យាយាម​អាន​ព្រះ​គម្ពីរ»។—សេចក្ដី​បកប្រែ​អន្តរជាតិ​ថ្មី

៥. តើ​តាម​របៀប​ណា​ដែល​វិវរណៈ ១:៣ ភ្ជាប់​សុភមង្គល​ជា​មួយ​ការ​អាន?

៥ ដែល​ថា​សុភមង្គល​របស់​យើង​ស្រេច​ទៅ​លើ​ការ​អាន និង​ការ​អនុវត្ត​តាម​បន្ទូល​របស់​ព្រះ នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ក្នុង​វិវរណៈ ១:៣។ នៅ​ទី​នោះ ប្រាប់​យើង​ថា​៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​មើល នឹង​អស់​អ្នក​ដែល​ស្ដាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលា នោះ​ជិត​ដល់​ហើយ»។ ត្រូវ​ហើយ យើង​ត្រូវ​តែ​អាន​ឲ្យ​ឮ ហើយ​ស្ដាប់​ពាក្យ​ទំនាយ​ព្រះ​គម្ពីរ​នៃ​ព្រះ​ក្នុង​វិវរណៈ និង​ទូទាំង​បទ​គម្ពីរ​ទាំង​ឡាយ។ បុគ្គល​ដែល​ពិត​ជា​សប្បាយ គឺ​ជា​អ្នក​«ត្រេកអរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ»។ តើ​មាន​លទ្ធផល​យ៉ាង​ណា? «ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់»។ (ទំនុកដំកើង ១:១​-​៣) ដូច្នេះ ដោយ​មូលហេតុ​ត្រឹម​ត្រូវ អង្គការ​របស់​ព្រះ​យេហូវ៉ា​ដាស់​តឿន​យើង​ម្នាក់ៗ​ឲ្យ​អាន ហើយ​សិក្សា​បន្ទូល​របស់​ទ្រង់​ដោយ​រៀង​ខ្លួន ជា​ក្រុម​គ្រួសារ និង​ជា​មួយ​មិត្ត។

ចូរ​ឲ្យ​ខំ​គិត​និង​រំពឹង​គិត

៦. តើ​យ៉ូស្វេ​តម្រូវ​ឲ្យ​អាន​អ្វី ហើយ​តើ​នេះ​មាន​ប្រយោជន៍​យ៉ាង​ណា?

៦ តើ​តាម​របៀប​ណា​ដែល​អ្នក​អាច​ទទួល​ផល​ប្រយោជន៍​ពី​ការ​អាន​បន្ទូល​របស់​ព្រះ​និង​ប្រកាសនវត្ថុ​គ្រីស្ទាន? អ្នក​ច្បាស់​ជា​ឃើញ​ថា​នឹង​មាន​ប្រយោជន៍ ដោយ​ធ្វើ​អ្វីៗ​ដែល​យ៉ូស្វេ​បាន​ធ្វើ ជា​មេ​ដឹក​នាំ​ដែល​កោត​ខ្លាច​ព្រះ​នៃ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ។ ព្រះ​បាន​បញ្ជា​លោក​ថា​៖ «កុំ​ឲ្យ​គម្ពីរ​ក្រិត្យ​វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​នឹក​ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ ដើម្បី​ឲ្យ​បាន​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ឯង ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​ផង»។ (យ៉ូស្វេ ១:៨) ‹អាន​ដោយ​នឹក​ជញ្ជឹង› មាន​ន័យ​ថា អ្នក​ត្រូវ​អាន​ពាក្យ​នោះ​តាម​សម្លេង​តិចៗ។ នេះ​ជា​ជំនួយ​ឲ្យ​ចាំ ព្រោះ​នេះ​ធ្វើ​ឲ្យ​ពត៌មាន​ជាប់​នៅ​ក្នុង​គំនិត។ យ៉ូស្វេ​បាន​តម្រូវ​ឲ្យ​អាន​ច្បាប់​របស់​ព្រះ​«ទាំង​យប់​ទាំង​ថ្ងៃ» ឬ​ឲ្យ​បាន​ទៀងទាត់។ នេះ​ជា​របៀប​ឲ្យ​បាន​ជោគជ័យ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា ក្នុង​ការ​បំពេញ​ភារកិច្ច​ដែល​ព្រះ​ប្រទាន​ឲ្យ​ធ្វើ។ ការ​អាន​បន្ទូល​របស់​ព្រះ​ដ៏​ទៀងទាត់​យ៉ាង​នេះ អាច​ជួយ​អ្នក​តាម​របៀប​នេះ​ដែរ។

៧. ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​គិត​តែ​ពី​ល្បឿន នៅ​ពេល​ដែល​អាន​បន្ទូល​របស់​ព្រះ?

៧ នៅ​ពេល​ដែល​អាន​បន្ទូល​របស់​ព្រះ ចូរ​កុំ​ឲ្យ​គិត​តែ​ពី​ល្បឿន​នៃ​ការ​អាន​នោះ។ បើសិន​ជា​អ្នក​បាន​គ្រោង​ការ​នឹង​ចំណាយ​ពេល​មួយ​ចំនួន ដើម្បី​អាន​ព្រះ​គម្ពីរ ឬ​ប្រកាសនវត្ថុ​គ្រីស្ទាន​ណា​មួយ ចូរ​អាន​ដោយ​មិន​បង្ខំ។ នេះ​គឺ​សំខាន់​ណាស់ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​កំពុង​តែ​សិក្សា ដោយ​មាន​បំណង​ចង់​ឲ្យ​ចាំ​ចំណុច​សំខាន់ៗ។ ហើយ​នៅ​ពេល​ដែល​អ្នក​អាន ចូរ​ខំ​ព្យាយាម​គិត។ ចូរ​វែកញែក​សេចក្ដី​របស់​អ្នក​សរសេរ​ព្រះ​គម្ពីរ រួច​សួរ​ខ្លួន​ថា​៖ ‹តើ​អ្នក​សរសេរ​មាន​គោល​បំណង​យ៉ាង​ណា? តើ​តាម​របៀប​ណា​ដែល​ខ្ញុំ​អាច​អនុវត្ត​ពត៌មាន​នេះ›?

៨. ហេតុ​អ្វី​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​រំពឹង​គិត​នៅ​ពេល​ដែល​យើង​អាន​ព្រះ​គម្ពីរ?

៨ ចូរ​ចំណាយ​ពេល​វេលា​រំពឹង​គិត កាល​ដែល​អ្នក​អាន​ព្រះ​គម្ពីរ​បរិសុទ្ធ។ នេះ​នឹង​ជួយ​អ្នក​ឲ្យ​ចង​ចាំ​រឿង​ព្រះ​គម្ពីរ ហើយ​អនុវត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ។ ចូរ​រំពឹង​គិត​អំពី​បន្ទូល​របស់​ព្រះ ដោយ​ចង​ចាំ​គោល​ចំណុច​នានា ដែល​នឹង​ជួយ​អ្នក​ឲ្យ​និយាយ​ដែល​ចេញ​ពី​ចិត្ត ដោយ​ផ្ដល់​ឲ្យ​ចម្លើយ​ដល់​ពួក​អ្នក​ដែល​សួរ​ស្មោះ ជាជាង​និយាយ​អ្វី​មួយ​ដែល​អ្នក​នឹង​ស្ដាយ​ក្រោយ។ សុភាសិត​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង ចែង​ថា​៖ «ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ»។—សុភាសិត ១៥:២៨

ភ្ជាប់​ចំណុច​ថ្មី​ជា​មួយ​នឹង​ចំណុច​ចាស់

៩, ១០. តើ​អាច​ចំរើន​ដល់​ការ​អាន​ព្រះ​គម្ពីរ​របស់​អ្នក​យ៉ាង​ណា​បាន ដោយ​ភ្ជាប់​ចំណុច​ថ្មី​ជា​មួយ​ចំណុច​ដែល​បាន​រៀន​ហើយ?

៩ គ្រីស្ទាន​សឹង​តែ​ទាំង​អស់ ត្រូវ​តែ​សារភាព​ថា នៅ​ពេល​មួយ គេ​មិន​សូវ​ដឹង​ប៉ុន្មាន​ទេ​អំពី​ព្រះ បន្ទូល​របស់​ទ្រង់ និង​គោល​បំណង​របស់​ទ្រង់។ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ ចាប់​ផ្ដើម​ពី​ការ​បង្កើត​មនុស្ស​និង​ការ​មាន​អំពើ​បាប អ្នក​បំរើ​គ្រីស្ទាន​ទាំង​នេះ​អាច​ពន្យល់​អំពី​គោល​បំណង​នៃ​យញ្ញបូជា​របស់​ព្រះ​គ្រីស្ទ ហើយ​អាច​ប្រាប់​អំពី​សេចក្ដី​ហិនវិនាស​នៃ​របប​លោកីយ៍ និង​អាច​បង្ហាញ​នូវ​របៀប​ដែល​មនុស្ស​គោរព​តាម​ព្រះ​ទទួល​ពរ​នៃ​ជីវិត​អស់កល្ប​ជានិច្ច​ក្នុង​ផែនដី​មនោរម្យ។ គេ​អាច​ពន្យល់​រឿង​ទាំង​នេះ​បាន ពីព្រោះ​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ទាំង​នេះ​បាន​យក​ចូល‹ចំណេះ​នៃ​ព្រះ› ដោយ​សិក្សា​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​គ្រីស្ទាន​ទាំង​ឡាយ។ (សុភាសិត ២:១​-​៥) បន្ដិច​ម្ដងៗ គេ​បាន​ភ្ជាប់​ចំណុច​ថ្មី​ដែល​គេ​ទើប​បាន​រៀន​ជា​មួយ​នឹង​ចំណុច​ដែល​បាន​រៀន​ហើយ។

១០ ការ​ភ្ជាប់​ចំណុច​ថ្មី​នៃ​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ចំណុច​ដែល​យើង​បាន​រៀន​ហើយ គឺ​មាន​ប្រយោជន៍​ច្រើន​ណាស់។ (អេសាយ ៤៨:១៧) កាល​ណា​ដែល​ជួប​ប្រទះ​ច្បាប់​ព្រះ​គម្ពីរ គោលការណ៍​ព្រះ​គម្ពីរ ឬ​ចំណុច​អ្វី​ដែល​មិន​ទាន់​ដឹង​ច្បាស់​ណា​មួយ ចូរ​ភ្ជាប់​ចំណុច​ទាំង​នេះ​ជា​មួយ​នឹង​ចំណុច​ដែល​បាន​រៀន​ហើយ។ ចូរ​ដាក់​ពត៌មាន​នេះ​ឲ្យ​បាន​ស្រប​នឹង​អ្វីៗ​ដែល​អ្នក​បាន​រៀន​អំពី​«ពាក្យ​ត្រឹម​ត្រូវ»។ (ធីម៉ូថេ​ទី២ ១:១៣) ចូរ​រក​មើល​ពត៌មាន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជា​មួយ​ព្រះ ធ្វើ​ឲ្យ​បុគ្គលិកលក្ខណៈ​របស់​អ្នក​បាន​ប្រសើរ ឬ​ជួយ​អ្នក​ឲ្យ​ចូល​រួម​ផ្សាយ​សេចក្ដី​ពិត​ជា​មួយ​មនុស្ស​ដទៃ។

១១. តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ផល​ប្រយោជន៍ នៅ​ពេល​អាន​អ្វី​មួយ​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​ចរិយា? សូម​ពន្យល់។

១១ នៅ​ពេល​អាន​អ្វី​មួយ​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​ចរិយា ចូរ​ខំ​វែកញែក​គោលការណ៍​ដែល​ទាក់ទង។ រំពឹង​គិត​ទៅ​លើ​ការ​ចែង​នោះ ហើយ​សម្រេច​ចិត្ត​តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ក្នុង​កាលៈទេសៈ​ដូច​នេះ។ យ៉ូសែប​ដែល​ជា​កូន​ប្រុស​របស់​លោក​យ៉ាកុប បាន​បដិសេធ​មិន​ប្រព្រឹត្ត​អំពើ​អសីលធម៌​ជា​មួយ​ប្រពន្ធ​របស់​លោក ប៉ូ​ទី​ផា ដោយ​សួរ​ថា​៖ «ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង»? (លោកុប្បត្តិ ៣៩:៧​-​៩) ក្នុង​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ យើង​ឃើញ​គោលការណ៍​ដ៏​សំខាន់—អំពើ​អសីលធម៌​ខាង​កាម​ជា​បាប​ប្រឆាំង​នឹង​ព្រះ។ យើង​អាច​ភ្ជាប់​ចំណុច​នេះ​ជា​មួយ​នឹង​សេចក្ដី​ថ្លែង​ផ្សេង​ទៀត​ក្នុង​បន្ទូល​របស់​ព្រះ ហើយ​អ្នក​នឹង​បាន​ផល​ប្រយោជន៍​ពី​ចំណេះ​នេះ បើ​ត្រូវ​បាន​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ទំនង​បែប​នេះ។—កូរិនថូសទី១ ៦:៩​-​១១

នឹក​ដល់​ព្រឹត្ដិការណ៍​ក្នុង​ព្រះ​គម្ពីរ

១២. ហេតុ​អ្វី​ក៏​ត្រូវ​នឹក​ដល់​រឿង​ព្រះ​គម្ពីរ កាល​ដែល​អ្នក​អាន?

១២ ដើម្បី​ឲ្យ​ចំណុច​ណា​មួយ​ជាប់​ក្នុង​គំនិត​របស់​អ្នក​កាល​ដែល​អ្នក​អាន ចូរ​នឹក​ដល់​អ្វីៗ​ដែល​កំពុង​តែ​កើត​ឡើង។ ក្នុង​គំនិត​របស់​អ្នក ចូរ​នឹក​ដល់​ភូមិភាគ ផ្ទះ និង​មនុស្ស។ ចូរ​ស្ដាប់​សម្លេង​របស់​គេ។ ចូរ​ស្រូប​យក​ក្លិន​នំប៉័ង​ដែល​កំពុង​តែ​ដុត​ក្នុង​ឡ។ ចូរ​ធ្វើ​ឲ្យ​រឿង​នេះ​បាន​រស់​រវើក។ បើ​ធ្វើ​ដូច្នេះ ទើប​ការ​អាន​របស់​អ្នក​បាន​ជា​ទី​រំភើប ពីព្រោះ​អ្នក​អាច​ឃើញ​ទី​ក្រុង​ពី​បុរាណ ឡើង​ភ្នំ​ដ៏​ខ្ពស់​មួយ មាន​ចិត្ត​អស្ចារ្យ​ដល់​ការ​បង្កើត ឬ​ចូល​រួម​ជា​មួយ​ពួក​បុរស​និង​ស្ត្រី​ដែល​មាន​ជំនឿ​ដ៏​មុត​មាំ។

១៣. តើ​អ្នក​អាច​រៀប​រាប់​យ៉ាង​ណា អំពី​អ្វី​ដែល​បាន​កត់​ទុក​មក​ក្នុង​ចៅហ្វាយ ៧:១៩​-​២២?

១៣ ឧបមា​ថា អ្នក​កំពុង​តែ​អាន​ចៅហ្វាយ ៧:១៩​-​២២។ ចូរ​នឹក​ដល់​អ្វីៗ​ដែល​កំពុង​តែ​កើត​ឡើង។ ចៅហ្វាយ​គេឌាន និង​ពួក​បុរស​អ៊ីស្រាអែល​បី​រយ​នាក់​បាន​បោះ​ទ័ព​នៅ​ជាយ​ជំរំ​នៃ​ពួក​ម៉ាឌាន។ នេះ​ប្រហែល​ជា​ម៉ោង​ដប់​យប់ នៅ​«វេលា​ចូល​យាម​ជា​កណ្ដាល»។ ពួក​អ្នក​យាម​របស់​ពួក​ម៉ាឌាន​ក៏​ទើប​តែ​នឹង​ផ្លាស់​វេន​យាម ហើយ​ភាព​ងងឹត​គ្រប​ដណ្ដប់​មក​លើ​ជំរំ​ពួក​សត្រូវ​របស់​អ៊ីស្រាអែល​ដែល​កំពុង​តែ​ដេក។ មើល​ហ្ន៎! គេឌាន​និង​ពួក​បុរស​របស់​គាត់​មាន​ត្រែ​នៅ​ដៃ​ទាំង​អស់​គ្នា។ ពួក​គេ​ម្នាក់ៗ​មាន​ក្អម​យ៉ាង​ធំ ហើយ​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង។ មួយ​រំពេច​នោះ ពួក​ទាំង​បី​ក្រុម​នៃ​មួយ​រយ​នាក់ ផ្លុំ​ត្រែ​របស់​គេ លើក​ចន្លុះ​របស់​គេ​ឡើយ រួច​ស្រែក​ថា​៖ «នេះ​ហើយ​ជា​ដាវ​ផង​ព្រះ​យេហូវ៉ា ហើយ​របស់​ផង​គេឌាន​ដែរ»! អ្នក​ក៏​មើល​ទៅ​ឯ​ជំរំ។ ពួក​ម៉ាឌាន​កំពុង​តែ​រត់​ចេញ ហើយ​ក៏​ចាប់​ផ្ដើម​ស្រែក​ឡើង! កាល​ដែល​ពួក​បុរស​បី​រយ​នាក់​បន្ត​ផ្លុំ​ត្រែ​របស់​គេ ព្រះ​បណ្ដាល​ឲ្យ​ពួក​ម៉ាឌាន​កាប់​សម្លាប់​គ្នា​ឯង​ទៅ​វិញ​ទៅ​មក។ គេ​ក៏​បាន​ដេញ​តាម​ពួក​ម៉ាឌាន ហើយ​ព្រះ​យេហូវ៉ា​ក៏​ប្រទាន​ឲ្យ​ពួក​អ៊ីស្រាអែល​មាន​ជ័យជំនះ។

ការ​រៀន​មេ​រៀន​ដ៏​មាន​តម្លៃ

១៤. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ប្រើ​ចៅហ្វាយ​ជំពូក ៩ ក្នុង​ការ​បង្ហាត់​កូន​ក្មេង​ឲ្យ​មាន​ចិត្ត​រាប​ទាប?

១៤ ដោយ​អាន​បន្ទូល​របស់​ព្រះ យើង​អាច​រៀន​មេ​រៀន​ជា​ច្រើន។ ជា​ឧទាហរណ៍ ប្រហែល​ជា​អ្នក​ចង់​បង្ហាត់​កូន​ចៅ​របស់​អ្នក​ឲ្យ​ចេះ​មាន​ចិត្ត​រាប​ទាប។ នេះ​ស្រួល​នឹក​ក្នុង​ចិត្ត ហើយ​ស្រួល​យល់​ចំណុច​សំខាន់ៗ​ពី​អ្វីៗ​ដែល​ចែង​មក​ក្នុង​ទំនាយ​នៃ​យ៉ូថាម ដែល​ជា​កូន​ប្រុស​របស់​គេឌាន។ ចូរ​ចាប់​ផ្ដើម​អាន​ចៅហ្វាយ ៩:៨ យ៉ូថាម​បាន​និយាយ​ថា​៖ «មាន​កាល​១​ថ្ងៃ ពួក​ដើម​ឈើ​ចង់​ធ្វើ​បុណ្យ​ចាក់​ប្រេង​តាំង​ឲ្យ​មាន​ស្តេច​ឡើង»។ ដើម​អូលីវ ដើម​ល្វា និង​ដើម​ទំពាំង​បាយ​ជូរ បាន​ប្រកែក​មិន​ព្រម​សោយ​រាជ្យ​ឡើយ។ ប៉ុន្តែ​គុម្ព​បន្លា​មាន​ចិត្ត​រីករាយ​នឹង​សោយ​រាជ្យ។ ដោយ​បាន​អាន​រឿង​នេះ​ឲ្យ​កូន​របស់​អ្នក​ស្ដាប់​ហើយ អ្នក​អាច​ពន្យល់​ថា ដើម​ដ៏​មាន​តម្លៃ​តំណាង​មនុស្ស​ដែល​សម​គួរ ដែល​មិន​ចង់​បាន​ឋានៈ​ជា​ស្តេច​សោយ​រាជ្យ​លើ​ពួក​អ៊ីស្រាអែល​គ្នា​ឯង។ គុម្ព​បន្លា​ដែល​មាន​ប្រយោជន៍​សំរាប់​តែ​ដុត​ភ្លើង​នោះ តំណាង​ស្តេច​ដ៏​ក្រអឺត​ឈ្មោះ អ័ប៊ីម្ម៉ាឡិច ជា​ឃាតករ​ដែល​ចង់​ជិះជាន់​លើ​អ្នក​ដទៃ ប៉ុន្តែ​ត្រូវ​បាន​គេ​សម្លាប់​ចោល ក្នុង​ការ​សម្រេច​ទំនាយ​របស់​យ៉ូថាម។ (ចៅហ្វាយ ជំពូក ៩) តើ​កូន​ណា​មួយ​ពេល​ធំ​ឡើង​ចង់​ធ្វើ​ដូច​គុម្ព​បន្លា​នេះ?

១៥. តើ​សារៈ​សំខាន់​នៃ​សេចក្ដី​ស្មោះ​ត្រង់​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ណា ក្នុង​សៀវភៅ​នាងរស់?

១៥ សារៈ​សំខាន់​នៃ​សេចក្ដី​ស្មោះ​ត្រង់ ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ក្នុង​ព្រះ​គម្ពីរ​សៀវភៅ​នាងរស់។ ឧបមា​ថា សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​អ្នក​ផ្លាស់​វេន​គ្នា​អាន​ដំណើរ​រឿង ហើយ​ខំ​ស្រូប​យក​អ្វីៗ​ដែល​បាន​ចែង​មក។ នោះ​អ្នក​នឹង​ឃើញ​នាងរស់​ដែល​ជា​សាសន៍​ម៉ូអាប់​ធ្វើ​ដំណើរ​ទៅ​ក្រុង​បេថ្លេហិម ជា​មួយ​នឹង​ម្ដាយ​ក្មេក​ដែល​ជា​ស្ត្រី​មេម៉ាយ ឈ្មោះ​ន៉ាអូមី ហើយ​អ្នក​ឮ​នាងរស់​និយាយ​ថា​៖ «សាសន៍​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ»។ (នាងរស់ ១:១៦) អ្នក​ឃើញ​នាងរស់​កំពុង​តែ​ប្រមូល​ស្រូវ​ពី​ក្រោយ​ពួក​អ្នក​ច្រូត​ក្នុង​ស្រែ​របស់​លោក​បូអូស។ អ្នក​ឮ​គាត់​ពោល​ពាក្យ​សរសើរ​នាង ដោយ​និយាយ​ថា​៖ «ដ្បិត​មនុស្ស​ទាំង​អស់​នៅ​ទី​ក្រុង​ខ្ញុំ​នេះ​ដឹង​ហើយ​ថា នាង​ជា​ស្ត្រី​ល្អ​ត្រឹម​ត្រូវ​ណាស់»។ (នាងរស់ ៣:១១) បន្ដិច​ទៀត បូអូស​នឹង​រៀប​ការ​នាងរស់។ ស្រប​ទៅ​តាម​ការ​រៀប​ចំ​អាពាហ៍ពិពាហ៍​នៃ​បងប្អូន​ប្រុស​ថ្លៃ ដោយ​លោក​បូអូស​នាង​នឹង​មាន​កូន​ប្រុស​«ឲ្យ​ន៉ាអូមី»។ នាងរស់​ក៏​បាន​ទៅ​ជា​ជីដូន​នៃ​ដាវីឌ ហើយ​ជា​យថាហេតុ ជា​ជីដូន​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ដូច្នេះ នាង​បាន​ទទួល‹រង្វាន់​ដ៏​គ្រប់​ល័ក្ខណ៍›។ ម្យ៉ាង​វិញ​ទៀត អស់​ពួក​អ្នក​ដែល​អាន​ដំណើរ​រឿង​ព្រះ​គម្ពីរ រៀន​មេ​រៀន​ដ៏​មាន​តម្លៃ​មួយ​៖ ការ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា នោះ​អ្នក​នឹង​បាន​ទទួល​រង្វាន់​ជា​បរិបូរ។—នាងរស់ ២:១២; ៤:១៧​-​២២; សុភាសិត ១០:២២; ម៉ាថាយ ១:១, ៥, ៦

១៦. តើ​កាសា​ក​ល្បង​អ្វី​ដែល​ពួក​ហេព្រើរ​បី​នាក់​បាន​ជួប​ប្រទះ ហើយ​តើ​តាម​របៀប​ណា​ដែល​រឿង​នេះ​ជួយ​យើង?

១៦ ដំណើរ​រឿង​នៃ​ពួក​ហេព្រើរ ឈ្មោះ សាដ្រាក់ មែសាក់ និង​អ័បេឌ​នេកោ អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ ពេល​យើង​ជួប​ស្ថានការណ៍​ដ៏​ពិបាក​ណា​មួយ។ ចូរ​នឹក​ដល់​ព្រឹត្ដិការណ៍​នោះ ពេល​ដែល​អាន​ឮៗ​ពី​ដានីយ៉ែល​ជំពូក ៣។ ពួក​មន្ត្រី​ទាំង​ឡាយ​នៃ​បាប៊ីឡូន​បាន​មក​ជួប​ជុំ​គ្នា នៅ​ពី​មុខ​រូប​ចម្លាក់​មាស​ដ៏​ធំ​មួយ​នៅ​ទី​វាល​ដូ​រា។ ពេល​ឮ​គេ​គោះ​ភ្លេង មនុស្ស​ក៏​ដួល​ក្រាប​ថ្វាយ​បង្គំ​រូប​ចម្លាក់ ដែល​ស្តេច​នេប៊ូក្នេសា​បាន​តម្លើង។ មនុស្ស​ទាំង​អស់​ធ្វើ​តាម​សេចក្ដី​នេះ លើក​លែង​តែ​សាដ្រាក់ មែសាក់ និង​អ័បេឌ​នេកោ។ ដោយ​ចិត្ត​គោរព​និង​ម៉ឺងម៉ាត់ ពួក​គេ​ទូល​ប្រាប់​ស្តេច​ថា គេ​នឹង​មិន​បំរើ​ព្រះ​របស់​ទ្រង់ ហើយ​ថ្វាយ​បង្គំ​រូប​ចម្លាក់​មាស​នោះ​ទេ។ ពួក​យុវជន​ហេព្រើរ​ទាំង​នេះ​ត្រូវ​បាន​គេ​ចាប់​ដាក់​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ។ ប៉ុន្តែ តើ​មាន​អ្វី​កើត​ឡើង? មើល​ទៅ​ក្នុង ស្តេច​ក៏​ឃើញ​មនុស្ស​ប្រុស​បួន​នាក់ ហើយ​ម្នាក់​ទៀត​«មាន​ភាព​ដូច​ជា​កូន​ព្រះ»។ (ដានីយ៉ែល ៣:២៥) គេ​ក៏​យក​ពួក​ហេព្រើរ​បី​នាក់​ចេញ​ពី​គុក​ភ្លើង ហើយ​ស្តេច​នេប៊ូក្នេសា​ក៏​ប្រទាន​ពរ​ដល់​ព្រះ​របស់​គេ។ នេះ​ជា​ការ​ដ៏​ល្អ​ណាស់ ដោយ​បាន​នឹក​ដល់​ដំណើរ​រឿង​នេះ។ ហើយ​ជា​មេ​រៀន​ដ៏​ល្អ​ម្ល៉េះ​ហ្ន៎ ចំពោះ​សេចក្ដី​ស្មោះ​ត្រង់​ដល់​ព្រះ​យេហូវ៉ា​ក្រោម​ការ​សាកល្បង!

ផល​ប្រយោជន៍​ពី​ការ​អាន​ព្រះ​គម្ពីរ​ជា​គ្រួសារ

១៧. ចូរ​សង្ខេប​ប្រាប់​អំពី​ផល​ប្រយោជន៍​ខ្លះៗ ដែល​គ្រួសារ​របស់​អ្នក​អាច​រៀន ពី​ការ​អាន​ព្រះ​គម្ពីរ​ជា​មួយ​គ្នា។

១៧ គ្រួសារ​របស់​អ្នក​អាច​ទទួល​ផល​ប្រយោជន៍​ជា​ច្រើន បើសិន​ណា​អ្នក​ចំណាយ​ពេល​អាន​ព្រះ​គម្ពីរ​ជា​មួយ​គ្នា​ដោយ​ទៀត​ទាត់។ ចាប់​ផ្ដើម​ពី​លោកុប្បត្តិ អ្នក​អាច​នឹក​ដល់​ការ​បង្កើត ហើយ​សម្លឹង​មើល​ទីលំនៅ​ដើម​របស់​មនុស្ស។ អ្នក​អាច​ចែក​ការ​ពិសោធ​នៃ​ពួក​ស្មោះ​ត្រង់​ពីដើម​ជា​មួយ​គ្រួសារ​របស់​គេ ហើយ​ដើរ​តាម​ពួក​អ៊ីស្រាអែល​កាល​ដែល​គេ​ឆ្លង​សមុទ្រ​ក្រហម​លើ​ដី​គោក។ អ្នក​អាច​ឃើញ​ក្មេង​គង្វាល ដាវីឌ​មាន​ជ័យជំនះ​លើ​យក្ស​កូលីយ៉ាត។ គ្រួសារ​របស់​អ្នក​អាច​ឃើញ​សំណង់​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ក្រុង​យេរូសាឡិម ហើយ​អាច​ឃើញ​ពួក​ទ័ព​បាប៊ីឡូន​បាន​កំទេច​ក្រុង​នោះ​ចោល ហើយ​អាច​មើល​ការ​សង់​ឡើង​វិញ នៅ​ក្រោម​បង្គាប់​នៃ​លោក​សូរ៉ូបាបិល។ ជា​មួយ​ពួក​គង្វាល​ដែល​មាន​ចិត្ត​រាប​ទាប​នៅ​ជិត​ក្រុង​បេថ្លេហិម អ្នក​អាច​ឮ​សេចក្ដី​ប្រកាស​របស់​ពួក​ទេវតា​អំពី​កំណើត​របស់​ព្រះ​យេស៊ូ។ អ្នក​អាច​ដឹង​យ៉ាង​ល្អិតល្អន់​អំពី​ពិធី​ជ្រមុជ​ទឹក និង​កិច្ច​បំរើ​របស់​ទ្រង់ ហើយ​ឃើញ​ទ្រង់​ប្រគល់​ជីវិត​ជា​តម្លៃ​លោះ ហើយ​អាច​មាន​ចិត្ត​រីករាយ​នឹង​ការ​រស់​ឡើង​វិញ​របស់​ទ្រង់។ បន្ទាប់​មក អ្នក​អាច​ធ្វើ​ដំណើរ​ជា​មួយ​សាវ័ក​ប៉ុល ហើយ​មើល​ឃើញ​ការ​បង្កើត​នៃ​ក្រុមជំនុំ​ជា​ច្រើន កាល​ដែល​សាសនា​គ្រីស្ទាន​បាន​រីក​ចំរើន។ រួច​មក ក្នុង​សៀវភៅ​វិវរណៈ គ្រួសារ​របស់​អ្នក​អាច​គាប់​ចិត្ត​នឹង​ចក្ខុនិមិត្ត​ដ៏​ធំៗ​របស់​សាវ័ក​យ៉ូហាន​អំពី​អនាគត រួម​បញ្ចូល​នឹង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះគ្រីស្ទ។

១៨, ១៩. តើ​យោបល់​អ្វី​ខ្លះ​ដែល​ផ្ដល់​មក ចំពោះ​ការ​អាន​ព្រះ​គម្ពីរ​ជា​គ្រួសារ?

១៨ បើសិន​ជា​អ្នក​អាន​ព្រះ​គម្ពីរ​ជា​គ្រួសារ ចូរ​អាន​ឲ្យ​ច្បាស់​ហើយ​ដោយ​ចិត្ត​សាទរ។ នៅ​ពេល​ដែល​អាន​ភាគ​ខ្លះ​នៃ​ព្រះ​គម្ពីរ សមាជិក​គ្រួសារ​ម្នាក់—ប្រហែល​ជា​ឪពុក—អាច​អាន​រឿង​ទាំង​មូល។ សមាជិក​ខ្លះ​ទៀត អាច​យក​មុខ​នាទី​ដើរ​តួ​ជា​មនុស្ស​ក្នុង​ព្រះ​គម្ពីរ ហើយ​អាន​ផ្នែក​របស់​ខ្លួន​ដោយ​បញ្ចេញ​អារម្មណ៍​ត្រឹម​ត្រូវ។

១៩ កាល​ដែល​អ្នក​ចែក​គ្នា​អាន​ព្រះ​គម្ពីរ​ជា​មួយ​គ្រួសារ​របស់​អ្នក សមត្ថភាព​នៃ​ការ​អាន​របស់​អ្នក​នឹង​បាន​ប្រសើរ​ឡើង។ ហើយ​ប្រហែល​ជា​ចំណេះ​របស់​អ្នក​អំពី​ព្រះ​ក៏​នឹង​បាន​ចេះ​ច្រើន​ដែរ ហើយ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ស្និទ្ធស្នាល​នឹង​ទ្រង់។ លោក​អេសា​ប​បាន​ច្រៀង​ថា​៖ «ឯ​ទូល​បង្គំ ដែល​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូល​បង្គំ ទូល​បង្គំ​បាន​យក​ព្រះ​អម្ចាស់​យេហូវ៉ា​ទុក​ជា​ទីពឹង​ហើយ ដើម្បី​ឲ្យ​បាន​ថ្លែង​ប្រាប់​ពី​អស់​ទាំង​ការ​របស់​ទ្រង់»។ (ទំនុកដំកើង ៧៣:២៨) នេះ​នឹង​ជួយ​គ្រួសារ​របស់​អ្នក​ឲ្យ​ដូច​លោក​ម៉ូសេ ដែល​«បាន​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ»។—ហេព្រើរ ១១:២៧

ការ​អាន​និង​កិច្ច​បំរើ​គ្រីស្ទាន

២០, ២១. តើ​កិច្ចការ​ផ្សាយ​របស់​យើង​ទាក់ទង​ជា​មួយ​នឹង​សមត្ថភាព​អាន​យ៉ាង​ណា?

២០ ការ​ចង់​ថ្វាយ​បង្គំ​«ព្រះ​ដ៏​មើល​មិន​ឃើញ» គួរ​តែ​ជំរុញ​យើង​ឲ្យ​ខំ​ប្រឹង​អាន​ឲ្យ​បាន​ល្អ។ សមត្ថភាព​នៃ​ការ​អាន​ល្អ នឹង​ជួយ​យើង​ឲ្យ​ផ្សាយ​ពី​បន្ទូល​របស់​ព្រះ។ នេះ​ប្រាកដ​ជា​នឹង​ជួយ​យើង​ឲ្យ​បន្ត​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ ដែល​ព្រះ​យេស៊ូ​បាន​បញ្ជា​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ធ្វើ កាល​ដែល​ទ្រង់​មាន​បន្ទូល​ថា​៖ «ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា»។ (ម៉ាថាយ ២៨:១៩, ២០; កិច្ចការ ១:៨) ការ​ផ្សាយ​ជា​កិច្ចការ​ដ៏​សំខាន់​ចំពោះ​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ហើយ​សមត្ថភាព​នៃ​ការ​អាន​នឹង​ជួយ​យើង​ឲ្យ​សម្រេច​ការ​នេះ។

២១ ដើម្បី​ឲ្យ​បាន​ជា​អ្នក​អាន​ល្អ ហើយ​ជា​អ្នក​ប៉ិន​បង្រៀន​បន្ទូល​របស់​ព្រះ យើង​ត្រូវ​តែ​ខំ​ខ្នះខ្នែង។ (អេភេសូរ ៦:១៧) ដូច្នេះ ចូរ‹ខំ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​បង្ហាញ​ខ្លួន​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ ដោយ​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ›។ (ធីម៉ូថេ​ទី២ ២:១៥) ចូរ​ចំរើន​ចំណេះ​នៃ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​របស់​អ្នក ហើយ​ចូរ​ចំរើន​សមត្ថភាព​របស់​អ្នក​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដោយ​ឧស្សាហ៍​អាន។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​សុភមង្គល​ស្រេច​ទៅ​លើ​ការ​អាន​បន្ទូល​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

◻ ហេតុ​អ្វី​ក៏​ត្រូវ​រំពឹង​គិត​អំពី​អ្វីៗ​ដែល​អ្នក​អាន​ក្នុង​ព្រះ​គម្ពីរ?

◻ ហេតុ​អ្វី​ក៏​ត្រូវ​ប្រើ​ការ​ភ្ជាប់​និង​ការ​នឹក​ក្នុង​ចិត្ត ពេល​អាន​ព្រះ​គម្ពីរ?

◻ តើ​មាន​មេ​រៀន​អ្វី​ខ្លះ​ដែល​អាច​រៀន​ពី​ការ​អាន​ព្រះ​គម្ពីរ?

◻ ហេតុ​អ្វី​ក៏​ត្រូវ​អាន​ព្រះ​គម្ពីរ​ជា​គ្រួសារ ហើយ​តើ​ការ​អាន​នេះ​ជាប់​ទាក់ទង​យ៉ាង​ណា​ទៅ​លើ​កិច្ច​ផ្សាយ​គ្រីស្ទាន?

[រូបភាព​នៅ​ទំព័រ​២៣]

នៅ​ពេល​អាន​ព្រះ​គម្ពីរ​ជា​គ្រួសារ ចូរ​នឹក​ដល់​ដំណើរ​រឿង ហើយ​រំពឹង​គិត​អំពី​សារៈ​សំខាន់​នៃ​រឿង​នោះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក