ចម្រៀងលេខ៥៤
យើងត្រូវតែមានជំនឿ
(ហេប្រឺ ១០:៣៨,៣៩)
១. ព្រះ បាន មាន ប្រសាសន៍ មក កាន់ មនុស្សា
តាម អ្នក ថ្លែង ទំនាយ ពី បូរាណ
ឥឡូវ លោក ពោល ថា៖ ‹ចូរ ឲ្យ ប្រែ ចិន្ដា›
ពី បុត្រ ព្រះ យើង ឮ គ្រប់ ប្រាណ។
(បន្ទរ)
តើ យើង មាន ជំនឿ ពិត ឬ ទេ?
ត្រូវ ពង្រឹង ជំនឿ ឥត បង្អង់
តើ យើង តែង ប្រព្រឹត្ត តាម ជំនឿ?
ជំនឿ នេះ នឹង ឲ្យ គង់ វង្ស ជីវិត ផង។
២. ដោយ ស្មោះ យើង ធ្វើ តាម បង្គាប់ គ្រិស្ត យេស៊ូ
ប្រកាស រាជ្យ ព្រះ នៅ គ្រប់ ទិសា
តាំង ចិត្ត មោះ មុត ហើយ មាន វាចា ក្លាហាន
ក្ដី ពិត យើង មិន លាក់ ឡើយ ណា៎!
(បន្ទរ)
តើ យើង មាន ជំនឿ ពិត ឬ ទេ?
ត្រូវ ពង្រឹង ជំនឿ ឥត បង្អង់
តើ យើង តែង ប្រព្រឹត្ត តាម ជំនឿ?
ជំនឿ នេះ នឹង ឲ្យ គង់ វង្ស ជីវិត ផង។
៣. ជំនឿ របស់ យើង ជួយ ឲ្យ ចិត្ត ក្លាហាន
យើង មិន រួញ រា មិន ភ័យ ភិត ឡើយ
ទោះ បី ជា សត្រូវ នឹង បៀត បៀន ប្រឆាំង
យើង ជិត បាន ក្ដី សង្គ្រោះ ហើយ។
(បន្ទរ)
តើ យើង មាន ជំនឿ ពិត ឬ ទេ?
ត្រូវ ពង្រឹង ជំនឿ ឥត បង្អង់
តើ យើង តែង ប្រព្រឹត្ត តាម ជំនឿ?
ជំនឿ នេះ នឹង ឲ្យ គង់ វង្ស ជីវិត ផង៕
(សូមពិនិត្យបន្ថែម រ៉ូម ១០:១០; អេភ. ៣:១២; ហេ. ១១:៦; ១យ៉ូន. ៥:៤)