បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៤ ទំ. ៣
  • ជួយឲ្យផុតពីគ្រោះថ្នាក់!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជួយឲ្យផុតពីគ្រោះថ្នាក់!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • អត្ថបទស្រដៀងគ្នា
  • ម្នាក់ជួយសង្គ្រោះយើងយ៉ាងដូចម្ដេច?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ហេតុអ្វីយើងត្រូវការសេចក្ដីសង្គ្រោះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ការពិនិត្យមើលជំនឿមិនពិតផ្សេងៗអំពីសេចក្ដីស្លាប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • យើងត្រូវតែត្រឡប់ទៅជួបម្ដងហើយម្ដងទៀត
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៤ ទំ. ៣

ជួយ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់!

ពេល​កំពុង​ជីក​រូង​ក្នុង​ដី​ដើម្បី​រក​ធ្យូងថ្ម​នៅ​រដ្ឋ​មួយ​នា​សហរដ្ឋ​អាម៉េរិក មួយ​រំពេច​នោះ​ស្រាប់តែ​មាន​ទឹក​រាប់​សិប​លាន​លី​ត្រ​ជន់​ឡើង​ចូល​រូង។ អ្នក​ជីក​៩​នាក់​បាន​ជាប់​នៅ​ក្នុង​ចន្លោះ​តូច​មួយ​ដែល​ទឹកជន់​មិន​ដល់ តែ​ពួក​គេ​ចេញ​មិន​រួច​ព្រោះ​ចន្លោះ​នោះ​ស្ថិត​នៅ​ជម្រៅ​៧៣​ម៉ែ​ត្រ​នៅ​ក្នុង​ដី។ បី​ថ្ងៃ​ក្រោយមក ទើប​គេ​បាន​ផុត​ពី​គ្រោះ​ថ្នាក់! តើ​គេ​បាន​សង្គ្រោះ​ដោយ​វិធី​ណា?

អ្នក​សង្គ្រោះ​បាន​ប្រើ​ផែនទី​និង​ប្រដាប់​អេឡិចត្រូនិក​ពិសេស (GPS) ដើម្បី​ដឹង​កន្លែង រួច​ចោះ​រន្ធ​ដែល​មាន​ទទឹង​ប្រវែង​៦៥​សង់​ទី​ម៉ែ​ត្រ​ឆ្ពោះ​ទៅ​ឯ​អ្នក​រង​គ្រោះ។ រួច​មក​អ្នក​សង្គ្រោះ​បាន​ទម្លាក់​កន្ត្រក​ចុះ​ទៅ​ឯ​អ្នក​រង​គ្រោះ ហើយ​គេ​លើក​ម្នាក់​ម្ដងៗ​ឡើង​មក​លើ​វិញ។ ដោយ​បាន​រួច​ពី​ស្លាប់ អ្នក​រង​គ្រោះ​រំភើប​ចិត្ត​ណាស់! ហើយ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​ដែល​ជួយ​គេ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់។

យើង​ភាគច្រើន​មិន​ដែល​ផ្សងគ្រោះថ្នាក់​ដល់​ជីវិត ដូច​អ្នក​ជីក​ដី​រក​ធ្យូងថ្ម​ទាំង​៩​នាក់​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ យើង​រាល់​គ្នា​ត្រូវការ​ជំនួយ ពីព្រោះ​យើង​មិន​អាច​គេច​ផុត​ពី​ជំងឺ​តម្កាត់ ជរាភាព​និង​សេចក្ដី​ស្លាប់​បាន​ឡើយ។ លោក​យ៉ូប​ជា​អ្នក​ថ្វាយបង្គំ​ព្រះ​នៅ​សម័យ​បុរាណ គាត់​មាន​ប្រសាសន៍​ថា​៖ «មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធតែ​មាន​អាយុ​ខ្លី​ទាំងអស់ ហើយក៏​មាន​សេចក្ដី​លំបាក​ជា​និច្ច​ផង។ គេ​ចេញ​មក​ដូច​ជា​ផ្កា រួច​ត្រូវ​កាត់​ដាច់​ទៅ គេ​រួញ​ថយ​បាត់​ទៅ ដូច​ជា​ស្រមោល ឥត​នៅ​ស្ថិតស្ថេរ​ឡើយ»។ (យ៉ូប ១៤:១, ២) នៅ​សព្វថ្ងៃ​នេះ ប្រមាណ​៣.៥០០​ឆ្នាំ​ក្រោយ​សម័យ​យ៉ូប ស្ថានភាព​នៅ​តែ​ដដែល ពីព្រោះ​គ្មាន​នរណា​អាច​ជៀស​ស្លាប់​បាន​ឡើយ មែន​ទេ? មិន​ថា​យើង​រស់នៅ​ប្រទេស​ណា និង​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ប៉ុណ្ណា​ក៏​ដោយ យើង​ត្រូវការ​ជំនួយ​ដើម្បី​គេច​ផុត​ពី​ទុក្ខ​លំបាក ជរាភាព​និង​សេចក្ដី​ស្លាប់។

ពួក​វិទ្យាសាស្ត្រ​និង​អ្នកប្រាជ្ញ​ឯ​ទៀត​ចេះ​តែ​ខំ​រក​វិធី​ពន្យារ​ជីវិត​ឲ្យ​បាន​វែង​ជាង​បន្ដិច។ អង្គការ​មួយ​ឃោសនា​ថា គេ​មាន​ផែនការ​«យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ដែល​យាយី​មនុស្សជាតិ»។ គេ​ក៏​មាន​បំណង​«ជួយ​សមាជិក​អង្គការ​ឲ្យ​មានចំណេះ​លូតលាស់​ដល់​កម្រិត​ដែល​អាច​មាន​ជីវិត​អមតៈ»។ ប៉ុន្តែ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ខ្លាំងក្លា​របស់​អង្គការ​នោះ និង​បច្ចេកវិជ្ជា​ផ្សេងៗ មិន​បាន​ជួយ​បន្ថែម​អាយុ​ឲ្យ​មនុស្ស​ច្រើន​ប៉ុន្មាន​ទេ។ ដូច្នេះ ពាក្យ​របស់​លោក​ម៉ូសេ​ដែល​រស់​ប្រមាណ​៣.៥០០​ឆ្នាំ​មុន​ដែល​ថា មនុស្ស​អាច​មាន​អាយុ​មធ្យម​ត្រឹមតែ​៧០​ឬ​៨០​ឆ្នាំ​ប៉ុណ្ណោះ គឺជា​ការ​ពិតមែន។—ទំនុកដំកើង ៩០:១០

មិន​ថា​យើង​ឯកភាព​ឬ​មិន​ឯកភាព​នឹង​ទស្សនៈ​របស់​លោក​យ៉ូប​ស្តី​អំពី​ជីវិត​និង​សេចក្ដី​ស្លាប់​ក៏​ដោយ យើង​ជៀស​មិន​រួច​ទេ ពី​ការ​«រួញ​ថយ»​នៃ​ជីវិត ដែល​«បាត់​ទៅ​ដូច​ជា​ស្រមោល»។ តាម​ពិត ពេល​ស្លាប់ យើង​មិន​គ្រាន់តែ​បាត់បង់​ជីវិត​ប៉ុណ្ណោះ តែ​ក៏​លា​ចេញពី​ញាតិ​មិត្ត ក្រុម​គ្រួសារ​របស់​ខ្លួន និង​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​សម្រេច​ក្នុង​ជីវិត។ ស្តេច​សាឡូម៉ូន​ជា​អ្នកប្រាជ្ញ​ម្នាក់​នៅ​ប្រទេស​អ៊ីស្រាអែល​សម័យ​បុរាណ ដែល​មាន​ប្រសាសន៍​ថា​៖ «មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពីព្រោះ​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ»។—សាស្ដា ៩:៥

សំណេរ​ក្នុង​គម្ពីរ​បញ្ជាក់​ពី​ស្ថានការណ៍​ពិត​ដែល​មាន​ក្នុង​ជីវិត ដោយ​ប្រៀបធៀប​សេចក្ដី​ស្លាប់​ទៅ​នឹង​ស្តេច​ដ៏​កាច​សាហាវ​ដែល​«សោយ​រាជ្យ»​លើ​មនុស្សជាតិ។ ណាមួយ​ទៀត សេចក្ដី​ស្លាប់​ក៏​ប្រៀប​ដូច​ជា​ខ្មាំងសត្រូវ​ដ៏​ខ្លាំងពូកែ ហើយ​មនុស្សលោក​ពិតជា​ត្រូវការ​ជំនួយ​ដើម្បី​ជៀស​ឲ្យ​ផុត​ពី​ខ្មាំងសត្រូវ​នេះ​មែន! (រ៉ូម ៥:១៤; កូរិនថូសទី១ ១៥:​២៦) សូម្បី​តែ​អ្នក​សង្គ្រោះ​ដែល​បាន​ទទួល​ការ​បង្ហាត់បង្រៀន​ដ៏​ល្អ​បំផុត និង​មាន​ឧបករណ៍​ដ៏​ទំនើប​ជាងគេ ក៏​មិន​អាច​ជួយ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​បាន​ឡើយ។ រីឯ​ព្រះ​យេហូវ៉ា​ដែល​បាន​បង្កើត​មនុស្ស​ដំបូង​វិញ លោក​បាន​រៀបចំ​វិធី​ដើម្បី​សង្គ្រោះ​យើង​ហើយ!

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៣]

Photo by Gene J. Puskar-Pool/Getty Images

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក