របៀបរស់នៅជាគ្រិស្តសាសនិក
ការអប់រំពីព្រះឈ្នះការរើសអើង
ព្រះយេហូវ៉ាមិនរើសមុខទេ។ (សកម្ម. ១០:៣៤, ៣៥) លោកពេញចិត្តមនុស្ស«ពីគ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជាតិសាសន៍ និងគ្រប់ភាសា»។ (បប. ៧:៩) ហេតុនេះ គ្មានការរើសអើងឬការលម្អៀងក្នុងអង្គការរបស់ព្រះឡើយ។ (យ៉ា. ២:១-៤) យើងរីករាយណាស់ដែលបានទទួលការអប់រំពីព្រះ ព្រោះនោះជួយយើងឲ្យមានស្ថានភាពសុខសាន្តដែលប្រៀបដូចជាសួនឧទ្យាន។ បន្ថែមទៀត ក្នុងអង្គការរបស់ព្រះ យើងឃើញមនុស្សកែប្រែបុគ្គលិកលក្ខណៈជាថ្មី។ (អេ. ១១:៦-៩) បើយើងខំប្រឹងអស់ពីសមត្ថភាពបំបាត់ចិត្តគំនិតរើសអើង យើងបង្ហាញថាយើងយកតម្រាប់តាមព្រះ។—អេភ. ៥:១, ២
សូមទស្សនាវីដេអូចននីនិងគេឌាន ពីមុនជាសត្រូវតែឥឡូវជាបងប្អូន។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមនេះ៖
ទោះជាមនុស្សខំព្យាយាមបំបាត់ការរើសអើងរវាងគ្នានិងគ្នាក៏ដោយ ហេតុអ្វីការអប់រំពីព្រះគឺប្រសើរជាង?
តើអ្វីធ្វើឲ្យអ្នកស្ងើចសរសើរអំពីបងប្អូនរួមជំនឿនៅទូទាំងពិភពលោក?
ពេលយើងរក្សាសាមគ្គីភាពជាគ្រិស្តសាសនិក ហេតុអ្វីព្រះយេហូវ៉ាទទួលការសរសើរតម្កើង?