បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • th ចំណុចទី ៤ ទំ. ៧
  • របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ
  • ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • អត្ថបទស្រដៀងគ្នា
  • ការពន្យល់បទគម្ពីរយ៉ាងច្បាស់លាស់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការព្យាយាមជំរុញចិត្តអ្នកស្ដាប់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ពាក្យផ្ដើមដែលមានប្រសិទ្ធភាព
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ព័ត៌មានដែលនាំឲ្យអ្នកស្ដាប់យល់ដឹង
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
មើលបន្ថែមទៀត
ចូរព្យាយាមក្នុងការអាននិងការបង្រៀន
th ចំណុចទី ៤ ទំ. ៧

ចំណុច​ហាត់​រៀន​ទី​៤

របៀប​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ

បទគម្ពីរ

ម៉ាថាយ ២២:៤១​-​៤៥

សេចក្ដី​សង្ខេប: សូម​ជួយ​អ្នក​ស្ដាប់​ឲ្យ​ត្រៀម​ចិត្ត​គំនិត មុន​អ្នក​អាន​បទ​គម្ពីរ។

របៀប​អនុវត្ត:

  • គិត​អំពី​មូលហេតុ​ដែល​អ្នក​អាន​បទ​គម្ពីរ​នោះ។ មុន​អាន​បទ​គម្ពីរ សូម​និយាយ​អ្វី​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ស្ដាប់​កត់​សម្គាល់​ចំណុច​សំខាន់​ដែល​អ្នក​ចង់​បញ្ជាក់​ក្នុង​បទ​គម្ពីរ​នោះ។

    យោបល់ល្អ

    សូម​គិត​អំពី​ខ​មុន​និង​ខ​ក្រោយ​បទ​គម្ពីរ​នោះ។ ពេល​រៀប​រាប់​អំពី​បុគ្គល​ដែល​កំពុង​និយាយ​ក្នុង​បទ​គម្ពីរ​នោះ ឬ​បុគ្គល​ដែល​សរសេរ​សៀវភៅ​គម្ពីរ​នោះ សូម​ប្រាកដ​ថា​អ្វី​ដែល​អ្នក​និយាយ​គឺ​ត្រឹម​ត្រូវ។

  • សំដៅ​ទៅ​គម្ពីរ​ជា​ប្រភព​ព័ត៌មាន​ពិត។ ពេល​អ្នក​និយាយ​ទៅ​កាន់​មនុស្ស​ដែល​ជឿ​ទៅ​លើ​ព្រះ សូម​បញ្ជាក់​ថា​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ។ យ៉ាង​នេះ អ្នក​បង្ហាញ​ថា​អ្វី​ដែល​អ្នក​បង្រៀន​គឺ​មក​ពី​ព្រះ។

  • ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចាប់​អារម្មណ៍​នឹង​បទ​គម្ពីរ។ សូម​សួរ​សំណួរ​ដែល​មាន​ចម្លើយ​ក្នុង​បទ​គម្ពីរ លើក​បញ្ហា​មួយ​ដែល​បទ​គម្ពីរ​នោះ​នឹង​ជួយ​ដោះ​ស្រាយ ឬ​រៀប​រាប់​គោល​ការណ៍​មួយ​ដែល​អ្នក​ស្ដាប់​អាច​យល់​ដោយ​ពិនិត្យ​មើល​កំណត់​ហេតុ​គម្ពីរ​នោះ។

    យោបល់ល្អ

    សូម​គិត​អំពី​អ្វី​ដែល​អ្នក​ស្ដាប់​ស្គាល់​រួច​ហើយ​អំពី​ប្រធានបទ​នោះ​និង​បទ​គម្ពីរ​នោះ។ សូម្បី​តែ​បទ​គម្ពីរ​មួយ​ដែល​អ្នក​ស្ដាប់​ស្គាល់​ជា​ទូ​ទៅ​ក៏​ដោយ សូម​និយាយ​យ៉ាង​ទាក់​ទាញ​ចិត្ត ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ​នោះ ហើយ​ជួយ​ពួក​គេ​ឲ្យ​យល់​ចំណុច​ថ្មី​ៗ​ពី​បទ​គម្ពីរ​នោះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក